ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​មនុស្ស​១០៧​នាក់​បាន​ធ្វើ​ដំណើរ​ជាមួយ​ស្ត្រី​កើត​កូ​វី​ដ​១៩ ម្នាក់​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល​បាន រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ថ្មី​ម្នាក់ លើ​ស្ត្រី​ជនជាតិ​បារាំង ដែល​ទើប​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​បារាំង​ចូល​មក​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល​បាន រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ថ្មី​ម្នាក់ លើ​ស្ត្រី​ជនជាតិ​បារាំង ដែល​ទើប​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​បារាំង​ចូល​មក​កម្ពុជា និង​មិន​មាន​ករណី​ជា​សះស្បើយ​ឡើយ ។

ក្រសួង​បាន​បញ្ជាក់​ថា អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ​មាន ចំនួន ១០៧​នាក់ ដែល​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ត្រូវ​បាន​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ នៅ​វិទ្យាល័យ​បូ​រី ១០០​ខ្នង​ចំនួន​១៩​នាក់ និង​ក្រៅពី​នោះ​នៅ​សណ្ឋាគារ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ។

ក្រសួង​បាន​បន្ត​ថា ស្ត្រី​ជនជាតិ​បារាំង​ដែល​រក​ឃើញ​មាន​ឆ្លង​កូ​វី​ដ​១៩ ថ្មី មាន​អាយុ​២៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​បារាំង បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សិង្ហ​បុរី មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ ។ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។

ក្រសួង​បាន​បន្ត​ថា អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ​មាន ចំនួន ១០៧​នាក់ ដែល​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ត្រូវ​បាន​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ នៅ​វិទ្យាល័យ​បូ​រី ១០០​ខ្នង​ចំនួន​១៩​នាក់ និង​ក្រៅពី​នោះ​នៅ​សណ្ឋាគារ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ។

សូម​បញ្ជាក់ អ្នក​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ចំនួន ០៥​នាក់​ផង​ដែរ ៕