ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ដា​តារា​ល្បី​ៗ​ថៃ​សម្ដែង​សមានចិត្ត​ចំពោះ​បាតុកម្ម​ស្និទ្ធ​ប្រជាធិបតេយ្យ​

3 ឆ្នាំ មុន

ប្រទេស​ថៃ ៖ បណ្ដា​តារា​ល្បី​ៗ​ថៃ​ក្នុង​នោះ​មាន​តារា​K-POP បណ្ដា​បវរកញ្ញា​ និង​បណ្ដា​ឥស្សរជន​ទូរទស្សន៍ បាន​ចូលរួម​កាន់តែ​ច្រើន​ក្នុង​ការ​គាំទ្រ​ចលនា​ស្និទ្ធ​ប្រជាធិបតេយ្យ​ថៃ​។ ក្នុង​ប្រទេស​នោះ​បណ្ដា​តារា​កម្រ​ចូល​ឡូ​កឡំ​ក្នុង​រឿង​នយោបាយ​ណាស់ ដោយសារ​ពួក​គេ​ជា​អ្នក​សម្បូរ​លុយ​ចាយ ចូល​ចិត្ត​សេពគប់ ​ឬ​ចំណុះ​បណ្ដា​អ្នកមាន…

ប្រទេស​ថៃ ៖ បណ្ដា​តារា​ល្បី​ៗ​ថៃ​ក្នុង​នោះ​មាន​តារា​K-POP បណ្ដា​បវរកញ្ញា​ និង​បណ្ដា​ឥស្សរជន​ទូរទស្សន៍ បាន​ចូលរួម​កាន់តែ​ច្រើន​ក្នុង​ការ​គាំទ្រ​ចលនា​ស្និទ្ធ​ប្រជាធិបតេយ្យ​ថៃ​។

ក្នុង​ប្រទេស​នោះ​បណ្ដា​តារា​កម្រ​ចូល​ឡូ​កឡំ​ក្នុង​រឿង​នយោបាយ​ណាស់ ដោយសារ​ពួក​គេ​ជា​អ្នក​សម្បូរ​លុយ​ចាយ ចូល​ចិត្ត​សេពគប់ ​ឬ​ចំណុះ​បណ្ដា​អ្នកមាន ដែល​ជា​ជ​ន្ទ​ល់​មួយ​របស់​ប្រទេស​។ ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ថៃ្ង​ចុង​ក្រោយ​នេះ បណ្ដា​ឥស្សរជន​ទាំងនោះ​បាន​ចេញពី​ភាព​ស្ងាត់ស្ងៀម ពិសេស​ក្រោយ​ការ​បំបែក​បាតុកម្ម​ដោយ​សន្តិវិធី​នៅ​ក្រុង​បាងកក ពី​សំណាក់​ប៉ូលិស​ដោយ​ប្រើ​កាណុង​បាញ់​ទឹក​មក​។

តារា ​K-POP ​កូនកាត់​ថៃ​-​អា​មេ​រិ​ក លោក ​NICHKHUN​ ដែល​គេ​ស្គាល់​ក្រោម​រហ្ស​សនាម​ថា​ ព្រះ​​អង្គ​ម្ចាស់​ថៃ​នោះ បាន​ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​គេ​៦,៩​លាន​នាក់​ តាម ​TWITTER ​ថា ខ្លួន​មិន​អាច​​ឱបដៃ​នៅ​ស្ងៀម​ឡើយ ក្រោយ​ពី​ឃើញ​អ្វី​ដែល​កើត​មាន​កាលពី​ថ្ងៃ​ទី​១៦​តុលា​។ លោក​ថា អំពើ​​ហិង្សា​ជា​រឿង​មួយ​ដែល​ខ្ញុំ​មិន​អាច​ឈរ​មើល​ដោយ​មិន​ធ្វើ​អ្វី​សោះឡើយ​។

លោក ​NICHKHUN​ ជា​សមាជិក​របស់​ក្រុម​ល្បី​ BOYS-BAND 2PM ​អះអាង​បែប​នេះ ក្នុង​សារ​TWITTER ​មួយ​ដែល​ក្នុង​ពេល​តែ​ប៉ុន្មាន​ម៉ោង​មានការ​គាំទ្រ​ពីមនុស្ស​ច្រើន​សិប​ពាន់​នាក់​។ កាល​ពី​ថ្ងៃ​ទី​១៦ ​តុលា ​ប៉ូលិស​ថៃ ជា​លើក​ដំបូង​បាន​ប្រើ​កាណុង​បាញ់​ទឹក​និង​កម្លាំង​បំបែកពួក​បាតុករ ដែល​​ទាមទារ​ឲ្យ​នាយក​រដ្ឋមន្ត្រី​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា ចាក​ចេញពី​តំណែង និង​ឲ្យ​មានការ​កែ​ទម្រង់​របប​រាជា​និយម​ថៃ​។

ព្រឹត្តិការណ៍​ទាំងនោះ​កើត​មាន​ក្រោយ​ភាព​តានតឹង​១​ស​ប្ដា​ហ៍​ក្នុង​រាជធានី​ថៃ​។ បាតុករ​ច្រើន​ពាន់​នាក់​បាន​លើកគ្នា​តវ៉ា​ជា​ថ្មី​នា​ថ្ងៃ​ទី​១៨​តុលា ក៏​ទោះបី​មានការ​ហាមឃាត់​មិន​ឲ្យ​ប្រមូលផ្ដុំ​មនុស្ស​លើស​ពី​៤​នាក់ ព្រមទាំង​ការ​ចាប់ខ្លួន​មេខ្លោង​ចលនា​តវ៉ា​ច្រើន​នាក់​ក្ដី​។

លោក ​NICHKHUN ​ពុំ​​មែន​ជាតា​រា​តែ​ម្នាក់​គត់​ដែល​ចេញ​មុខ សម្ដែង​សមានចិត្ត​ចំពោះ​ចលនា​តវ៉ា​នោះ​ឡើយ តែ​នាង ​AMANDA OBDAM​ បវរកញ្ញា​ថ្មី​ថៃ ក៏​បង្ហោះ​តាម ​INSTAGRAM​ នូវ​រូប​ថត​នានា របស់​បាតុករ​ម្នាក់​ដែល​កំពុង​តែ​ប្រឈម​មុខតែ​ឯង ជាមួយ​ប៉ូលិស​ដែល​ប្រដាប់​ដោយ​ខែល​។

បវរកញ្ញា​កូនកាត់​ថៃ​-​កា​ណា​ដា​រូប​នោះ​បញ្ចេញ​ប្រតិកម្ម​ថា រូបភាព​មួយ​នេះ​មាន​ន័យ​ខ្លាំង​ណាស់ ការងារ​របស់​អ្នក ​គឹ​ការពារ​មនុស្ស​ម្នា ពុំ​មែន​ធ្វើ​ឲ្យ​គេ​ឈឺចាប់​ឡើយ​។

រហូត​មក​ទល់​ពេល​នេះ តារា​ច្រើន​រូប​ស្ថិត​នៅ​ស្ងាត់ស្ងៀម​លើ​បញ្ហា​ទាំងនេះ​របស់​ប្រទេស ព្រោះ​អាជីព​​ពួក​គេ​ពឹងផ្អែក​លើ​ការ​ទាក់ទង​ជាមួយ​ពិភព​ពាណិជ្ជកម្ម​។

អតីត​បវរកញ្ញា​ថៃ​ម្នាក់​​ទៀត​នាង ​MARIA POONLERTIARP ​ជា​ឥស្សរជន​ទូរ​ទស្ស​ន័​ម្នាក់​បាន​ថ្លែង​ក្នុង​វី​ដេ​អូ​តាម​FACEBOOK​មួយ​ថា វិធី​ដែល​ប្រើ​លើ​ពួក​បាតុករ​ពិតជា​មិន​ត្រឹមត្រូវ​ទាំងស្រុង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ