ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពី​ថ្ងៃ​១៩​រហូត​ដល់​ចុងខែ​​ឆ្នាំ​ទាំ​ង​​៦​លាភ​ផ្ទួន​លុយ​ហូរ​ដូច​ទឹកបាក់

3 ឆ្នាំ មុន

យោង​តាម​ការ​បកស្រាយ​របស់​ហោ​ចិន​ដ៏​ល្បី​ពីរ​រូប​បាន​ធ្វើការ​ទស្សន៍​ទាយ​ដូច​គ្នា​ង​ថា នៅ​ចន្លោះ​ចាប់ពី​ថ្ងៃ​១៩ ស្អែក​នេះ​ទៅ​រហូត​ដល់​ចុងខែ​តុលា មាន​ឆ្នាំ​ង៉ូ​វ​ហេង​ល្អ​ចំនួន​៦​គឺ ជូត ខាល ម្សាញ់ ច មមី កុរ…

យោង​តាម​ការ​បកស្រាយ​របស់​ហោ​ចិន​ដ៏​ល្បី​ពីរ​រូប​បាន​ធ្វើការ​ទស្សន៍​ទាយ​ដូច​គ្នា​ង​ថា នៅ​ចន្លោះ​ចាប់ពី​ថ្ងៃ​១៩ ស្អែក​នេះ​ទៅ​រហូត​ដល់​ចុងខែ​តុលា មាន​ឆ្នាំ​ង៉ូ​វ​ហេង​ល្អ​ចំនួន​៦​គឺ ជូត ខាល ម្សាញ់ ច មមី កុរ លេខលាភសំណាង៩៣៦ទទួល​បាន​ពរ​ជ័យ​សិរី​សួស្តី​ពី​ទេវតា​ទ្រព្យ ទេវតា​នាំ​លាភ​សំណាង​ចូល​មក​ដល់​ជីវិត លាភ​លុយ​ហូរ​ចូល​ដូច​ទឹកបាក់​ទំនប់ ។ អាន​ហើ​យ​បួងសួង​បញ្ជូន​សារ​ភ្លាម ស៊យ​ៗ ទុក្ខសោក ភ័យ​ចង្រៃ​ទាំងឡាយ ក្លាយជា​ល្អ ហេង​ហេង លាភ​តូច​ធំ​ចូល​មក សូម​ឲ្យ​ទុក្ខ​ក្លាយជា​លាភ ទុក្ខសោក​ផង​ទាំងពួង​រលត់​រលាយ​អស់ ប្តូរ​ជា​ទ្រព្យ​សំណាង​ចូល​ហូរហៀរ សត្រូវ​មក​ពីមុខ​សូម​ឱ្យ​រំលង បើ​មក ពីក្រោយ​ខ្នង សូម​ឱ្យ​វិនាស​អន្តរាយ​ខ្ចាត់ខ្ចាយ​អស់​គ្មាន​សល់ បើ​មាន​អ្នក​ណា​ក្តី​ប៉ង​អាក្រក់​មក​លើ​អ្នក សូម​ឱ្យ​ធ្លាក់ ទៅ​លើ​រូបគេ​វិញ​ចុះ ប៉ងប្រាថ្នា​អ្វី​នឹង​បាន​សម្រេច​ដូច​ក្តី​បំណង គ្រួសារ ជួប​តែ​ស្នាមញញឹម និង​សុភមង្គល​តរៀង​ទៅ ។

ឆ្នាំជូត រាសី​ខ្ពស់ត្រដែត ចាប់ពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​ស្អែក​នេះ​ទៅ​រហូត​ដល់​ចុង​តុលា ដំណើរ​ជីវិត​របស់​លោក​អ្នក​ល្អ​ប្រសើរ​ខ្លាំង​ណាស់ ម្ល៉ោះហើយ​រមែង​នាំ​ឱ្យ​មានការ​រីក​ចម្រើន​សព្វ​កិច្ចការ មិន​ថា​ជា​រឿង​ការងារ​ប្រចាំ​ថ្ងៃ បញ្ហា​ប្រាក់​កាក់ មុខរបរ​រក​ទទួលទាន ជំនួញ​ជួញដូរ និង​ពិសេស​រឿង​ផ្ទាល់ខ្លួន​សុទ្ធតែ​ជោគជ័យ​គ្រប់​ទម្រង់​ការងារ​ទាំងអស់ ។

ឆ្នាំខាល លាភ​តូច​ធំ​ហូរ​ចូល​ដូច​ទឹក ការងារ​រក​ទទួលទាន​បាន​កាក់កប​ហួស​បំណងប្រាថ្នា ពណ៌​នៃ​លាភ ផ្កាឈូក ចាប់ពី​ថ្ងៃ​ចន្ទ​ស្អែក​នេះ​រហូត​ដល់​ចុងខែ​តុលា លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ការងារ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​បាន​ទទួលផល​ហួស​ពី​ការ​ស្មាន​ប្រាក់​ចូល​មក​គ្រប់​ទិស​ទី ។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ ឬ​ការងារ​តាម​អង្គភាព​ស្ថាប័ន​រមែង​ជោគជ័យ​ហួស​ពី​ការ​ស្មាន ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​និង​ស្រស់ស្រាយ​ជា​និច្ច​ប្រពៃ​ណាស់ ។

ឆ្នាំម្សាញ់ ចាប់ពី​ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ​រហូត​ដល់​ចុងខែ​រាសី​ឡើង​ខ្ពស់​ខ្លាំង​ណាស់ សម្រាប់​កិច្ច​ការងារ​នានា​ដែល​លោក​អ្នក​តាំងចិត្ត​ធ្វើ នោះ​ក៏​ទទួលផល ទទួល​បាន​លាភ​កម្រៃ​ដ៏​ច្រើន​លើសលប់ ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទី​ជិត​ឆ្ងាយ​តែង​សម្រេច​ផល​សម​ដូច​បំណង លោក​អ្នក​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត ។ ការ​ធ្វើ​ដំណើរ​ឆ្ងា​យ​ជិត​ជួប​តែ​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វា​មីភរិយា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ​និង​កំពុង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំច ង៉ូ​វ​ហេង​ឡើង​ខ្លាំង រាសី​ខ្ពស់ត្រដែត​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ស្នាមញញឹម​ជា​និច្ច​ចាប់ពី​ថ្ងៃ​ចន្ទ​ស្អែក​នេះ​រហូត​ដល់​ចុងខែ​តុលា បើ​លោក​អ្នក​ចង់​ពឹងពាក់​ឬ​ទាក់ទង​ការ​ងារ​នឹង​អ្នក​ណា​រមែង​ហុច​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​បាន​ផល​ច្រើន​ចម្រើន​លើ​សលប់ តែបើ​ជា​អ្នកធ្វើការ​ងារ​នៅ​តាម​អង្គភាព​ស្ថាប័ន​វិញ​ក៏​រឹតតែ​ជោគជ័យ ។ ឯការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ​។ ចំពោះ​សម្ព័​ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​ល្អ​ណាស់ ប្រញាប់​បួងសួង​សុំ​ហេង​ឥឡូវនេះ ។

ឆ្នាំមមី ចាប់ពី​ថ្ងៃ​ចន្ទ​ស្អែក​នេះ​រហូត​ដល់​ចុងខែ​រាសី​ខ្ពស់​ណាស់ ដំណើរ​ជីវិត​របស់​លោក​អ្នក​ល្អ​ប្រសើរ​ខ្លាំង ដូចនេះ​ជា​វេលា ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​ចាត់ចែង​ការងារ ផល​ល្អ​ៗ​តែ​ង​ហុច​មក​វិញ​យ៉ាង​កក់ក្តៅ ។ សម្រាប់​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​រីក​ចម្រើន​លូតលាស់​ទៅ​មុខ​លឿន ដូច្នេះ​ជា​ឱកាសល្អ​ក្នុង​ការ​ផ្លាស់​ប្តូរ​មុខរបរ ឬ​បើក​ធ្វើ​ជំនួញ​តូច​ធំ​បំផុត ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ ជួប​តែ​សេចក្តីសុខ​ក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។

ឆ្នាំកុរ ពណ៌​នាំ​លាភ ខៀវ នៅ​ចន្លោះ​ពី​ថ្ងៃស្អែក​រហូត​ដល់​ចុងខែ​តុលា​លោក​អ្នកមាន​លាភ​មានសំណាង​ធំ​ប្រជុំ​ចូល​គ្រប់​ទិស ។ ការងារ​អ្វី​ៗ​បាន​សម្រេច​ដូច​បំណងប្រាថ្នា លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ការងារ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​បាន​កាក់​កប​ខ្លាំង​ណាស់ ប្រាក់​ចូល​មក​មិន​ដាច់ ។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​បាន​ផល​ចំណេញ​លើសលប់ និង​ជោគជ័យ​គ្រប់​កិច្ចការ​ទាំងអស់ ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែម​ល្អែ​ម និង​យល់ចិត្ត​គ្នា​ល្អ​ណាស់ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ