ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការបង្ក្រាបដកហូតបានម៉ូតូ​រហូត​ដល់​​​១១​គ្រឿង

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ វង់ល្បែង​ស៊ីសង​ខុសច្បាប់​មួ​យកន្លែង​ត្រូវ​បាន​បង្ក្រាប​ កាលពី​វេលា​ម៉ោង​១១​និង​២៥​នាទី​ព្រឹកថ្ងៃ​ទី​១៤​ កញ្ញា​ ស្ថិតនៅ​ចំណុច​ចំការ​ស្វាយចន្ទី ​​ក្នុងភូមិ​សៀម​រាង ឃុំ​ច្រនាង ស្រុក​តាំងគោក ខេត្តកំពង់ធំ…

ខេត្តកំពង់ធំ ៖ វង់ល្បែង​ស៊ីសង​ខុសច្បាប់​មួ​យកន្លែង​ត្រូវ​បាន​បង្ក្រាប​ កាលពី​វេលា​ម៉ោង​១១​និង​២៥​នាទី​ព្រឹកថ្ងៃ​ទី​១៤​ កញ្ញា​ ស្ថិតនៅ​ចំណុច​ចំការ​ស្វាយចន្ទី ​​ក្នុងភូមិ​សៀម​រាង ឃុំ​ច្រនាង ស្រុក​តាំងគោក ខេត្តកំពង់ធំ ។

ការបង្ក្រាបត្រូវ​សមត្ថកិច្ច​ប្រមូល​បាន​វត្ថុ​តាង​រួម​មាន​​ម៉ូតូ​ចំនួន​១១​គ្រឿង, ចាន​បាញ់​អា​ប៉ោង​​​១, មាន់​ជល់​២​ក្បាល, ផ្លែ​ដែក​​១​ផ្លែ, ជញ្ជីង​ថ្លឹង​មាន់​​​១ និង​បេ​កញ្ចែត​ដាក់​មាន់​១

ចំណែក​អ្នកលេង​ សមត្ថកិច្ច​ចាប់​មិន​បាន​ម្នាក់ណានោះទេ ដោយសារ​ពួក​គេ​បាន​រត់គេច​ខ្លួន​បាត់​អស់​ នៅ​ពេល​ដែល​ឃើញ​កម្លាំង​សមត្ថកិច្ច​ទៅ​ដល់ ។ វត្ថុ​តាង​ខាងលើ​យើង​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​តាំ​គោក និង​កំពង់​បន្ត​នីតិវិធី​។​

អត្ថបទសរសេរ ដោយ