ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំទន្សាយជាឆ្នាំផ្តល់នូវសិរីមង្គលសួស្តី និងជាឆ្នាំដ៏ល្អតាមជំនឿរបស់ចិនបុរាណ

13 ឆ្នាំ មុន

តាម​ប្រតិ​ទិន​ចន្ទ​គតិ នៃ​ពិធី​ចូល​ឆ្នាំ​ចិន​​ ត្រូវ​នឹង​ថ្ងៃ​ទី​៣ ​កុម្ភៈ ​ឆ្នាំ​២០១១ គឺ​ជា​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​ថោះ ឬ​ឆ្នាំ​ទន្សាយ ជា​ឆ្នាំ​ទី​៤ ក្នុង​ចំណោម​​ឆ្នាំ​ទាំង​១២មាន​​ ជូត ឆ្លូវ ខាល ថោះ រោង ម្សាញ់ មមី មមែ វក រកា ច កុរ។ ប្រជា​ជន​ចិន​នៅ​មាន​​ជំនឿ​ដ៏​ជ្រាល​ជ្រៅ​​ទាក់​ទិន​នឹង​ព្រះ​ចន្ទ​ថា ​ជា​អាស្រម​នៃ​សត្វ​ទន្សាយ​​ពណ៌​ស របស់​ទេព​ធីតា «ឆាង​អ័រ» និង​មាន​ពេល​ខ្លះ​បង្ហាញ​ជា​លក្ខណៈ​គីង្គក់​កំពុង​ផ្សំ​ថ្នាំ​ដោយ​មាន​​​ឆ្នាំង​ថ្នាំ​ដាក់​នៅ​ក្បែរ​ខ្លួន។ តាម​​ជំនឿ​របស់​​ជន​ជាតិ​ចិន​ខាង

តាម​ប្រតិ​ទិន​ចន្ទ​គតិ នៃ​ពិធី​ចូល​ឆ្នាំ​ចិន​​ ត្រូវ​នឹង​ថ្ងៃ​ទី​៣ ​កុម្ភៈ ​ឆ្នាំ​២០១១ គឺ​ជា​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​ថោះ ឬ​ឆ្នាំ​ទន្សាយ ជា​ឆ្នាំ​ទី​៤ ក្នុង​ចំណោម​​ឆ្នាំ​ទាំង​១២មាន​​ ជូត ឆ្លូវ ខាល ថោះ រោង ម្សាញ់ មមី មមែ វក រកា ច កុរ។ ប្រជា​ជន​ចិន​នៅ​មាន​​ជំនឿ​ដ៏​ជ្រាល​ជ្រៅ​​ទាក់​ទិន​នឹង​ព្រះ​ចន្ទ​ថា ​ជា​អាស្រម​នៃ​សត្វ​ទន្សាយ​​ពណ៌​ស របស់​ទេព​ធីតា «ឆាង​អ័រ» និង​មាន​ពេល​ខ្លះ​បង្ហាញ​ជា​លក្ខណៈ​គីង្គក់​កំពុង​ផ្សំ​ថ្នាំ​ដោយ​មាន​​​ឆ្នាំង​ថ្នាំ​ដាក់​នៅ​ក្បែរ​ខ្លួន។ តាម​​ជំនឿ​របស់​​ជន​ជាតិ​ចិន​ខាង​លើ ទន្សាយ​គឺ​ជា​សត្វ​ផ្តល់​គុណ​ប្រយោជន៍​ក្នុង​ការ​ព្យាបាល​ជំងឺ ដូច​ដែល​យើង​ធ្លាប់​​ឃើញ​​ស្លាក​សញ្ញា​ទំនិញ ឬ​​ឱសថ​បុរាណ​ចិន​ភាគ​ច្រើន​ប្រើ​​​រូប​ទន្សាយ​​ធ្វើ​ជា​​ពាណិជ្ជ​សញ្ញា​សំគាល់​ទំនិញ​របស់​ខ្លួន​។

ក្រៅ​ពី​នេះ​​ទន្សាយ​​ប្រៀប​ដូច​ជា​ជំនាង​ផ្ទះ​​បញ្ជាក់​នូវ​ពេល​វេលា​ដ៏​ល្អ​អធិក​អធម​ និង​មាន​សំណាង​ល្អ ប្រសិន​បើ​ប្រទះ​ឃើញ​ទន្សាយ​ពណ៌​ក្រហម ចាត់​ទុក​ថា​ជា​សិរី​មង្គល។ ទន្សាយ​​​ក៏​មាន​បង្ហាញ​នៅ​ក្នុង​​ជំនឿ​​របស់​​ជន​ជាតិ​ចិន​ផ្សេង​ៗ​ទៀត ដូច​ជា៖
-អ៊ូ ហ្វើយ ធូ ចូវ ៖ ជា​ពេល​វេលា​ឆ្លង​ផុត​ដ៏​ឆាប់​រហ័ស ដូច​ជា​​ដំណើរ​នៃ​សត្វ «ក្អែក» ព្រះ​អាទិត្យ និង​ «ទន្សាយ» ព្រះ​ចន្ទ។
-ជៀវ ធូ សាន គូ ៖ ជា​ទន្សាយ​ឆ្លាត​អាច​ប្រើ​បញ្ញា​គេច​ខ្លួន​​ចេញ​ពី​អ្នក​តាម​ប្រមាញ់​​បាន​យ៉ាង​ងាយ។

គួរ​បញ្ជាក់​ថា ឆ្នាំ​ថោះ ឬ​ទន្សាយ​ក្នុង​​ជំនឿ​របស់​​ជន​ជាតិ​ចិន​​បុរាណ​មាន​លក្ខណៈ​ដ៏​ជាក់​ច្បាស់​មួយ គឺ «រត់​លោត»។
ដូច្នេះ​ក្នុង​ឆ្នាំ​ទន្សាយ​នេះ ជន​ជាតិ​ចិន​មាន​ជំនឿ​ថា ជា​អំឡុង​ពេល​វេលា​ដ៏​ល្អ​ដែល​កើត​មាន​ការ​អភិ​វឌ្ឍន៍​ដ៏​ឆាប់​រហ័ស និង​រីក​ចំរើន ដោយ​រដ្ឋា​ភិបាល​ចិន​បាន​បង្កើត​​មេដាយ​ជា​ឆ្នាំ​ទន្សាយ​ចំនួន​១.០០០​មេដាយ ធ្វើ​ពី​ប្រាក់​សុទ្ធ​១០០​% ជា​រូប​ទន្សាយ​សំរាប់​​ធ្វើ​ជា​​និមិត្ត​រូប​នៃ​​ភាព​ថ្កុំ​ថ្កើង និង​មាន​ចម្លាក់​ជា​អក្សរ​ចិន​​នៅ​មួយ​ផ្នែក​ទៀត​របស់​មេដាយ​ថា «ឈៀន ឈើង វ៉ាន លី» មាន​ន័យ​ថា «អនាគត​ដ៏​យូរ​អង្វែង​ម៉ឺន​ឆ្នាំ»៕