ខេត្តព្រះសីហនុ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅវេលាម៉ោង១២និង៤៥នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ នៅចំនុចចន្លោះ Km153-154 ស្ថិតនៅភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ រវាងរថយន្ត និងរថយន្ត ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងរវាងរថយន្តម៉ាកហាយប្រ៉ីត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1AA8909 និងរថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហមលាយស្វាយ ពាក់ស្លាកលេខព្រះសីហនុ3A6088 ។ ចំណែកអ្នកបើកបររថយន្ដហាយប្រ៉ីតឈ្មោះ ប៉ុក សី ភេទប្រុស អាយុ៣៨ឆ្នាំ លក់ចាប់ហួយ ទីលំនៅភូមិសមគ្គី៥ សង្កាត់ត្រពាំងក្រសាំង ខ័ណ្ឌមានជ័យ ភ្នំពេញ រួមគ្នា៤នាក់ប្រុស រងរបួសស្រាល៣នាក់ប្រុស២នាក់ ទិសដៅភ្នំពេញ-ព្រះសីហនុ ។

ដោយលែកអ្នកបើកបររថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ឈ្មោះ ស៊ឹម ឆ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិ ដូនដៀវ ឃុំត្របែក ស្រុកកំចាយមា ខេត្ដព្រៃវែង ទិសដៅព្រះសីហនុ -ភ្នំពេញ មុខរបរបើកបរ គ្មានរងរបួសទេ ។

សូមបញ្ជាក់ ៖ រថយន្តទាំងពីរមានទិសដៅបញ្ច្រាសទិសគ្នា ។ ហើយបច្ចុប្បន្នកម្លាំងអហស្នាក់ការ៤០២ និង pl កំពុងសំរួលចរាចរណ៍កន្លែងកើតហេតុផងដែរ ៕
ចែករំលែកព័តមាននេះ