ភ្ញៀវ​ទេសចរ​មួយ​ចំនួន​មក​កំសាន្ត​ឆ្នេរ​ពយ​ជំទាវ​ម៉ៅ បែរជា​បន្សល់​ទុក​សំរាម​ទៅ​វិញ


ស្រុក​ព្រៃ​នប់ ៖ វា​ជា​រឿង​មិន​គួរ​កើត​មាន សម្រាប់​ដំណើរ​កម្សាន្ត​ទៅ​កាន់​តំបន់​ទេសចរណ៍​ផ្សេង​ៗ​ក្នុង​ប្រទេស ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចោល​សំរាម​ដែល​មិន​មានការ​គិតពិចារណា​ធ្វើ​ឲ្យ​តំបន់​ទេសចរណ៍​ដែល​យើង​ឃើញ​ថា មាន​សភាព​ស្រស់​ស្អាត ជាមួយនឹង​ខ្យល់អាកាស​បរិសុទ្ធ ប្រែ​ក្លាយទៅជា​ក្លិនស្អុយ បាត់បង់​សោភ័ណ​ភាព ដោយសារ​តែ​បុគ្គល​មួយ​ចំនួន​មិន​មានការ​ចូលរួម ដោយ​បាន​បោះ​សំរាម​ចោល​មិន​មានការ​វេច​ខ្ចប់​ដាក់​ធុងសំរាម តាម​ការ​ណែនាំ​របស់​អាជ្ញាធរ ឡើយ​។

ពាក់ព័ន្ធ​នឹង​ការ​ចោល​សំរាម​នេះ តាម​សេចក្តីរាយការណ៍​របស់​រដ្ឋបាល​ស្រុក​បានឱ្យ​ដឹង​ថា ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២០ ក្នុងអំឡុងពេល​នៃ​ការ​ឈប់​សម្រាក​នេះ មាន​បងប្អូន​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​មក​លេង​កំសាន្ត​នៅ​ឆ្នេរ​ពយ​ជំទាវ​ម៉ៅ ស្ថិត​ក្នុង​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់​។

បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ធ្វើការ​វេច​ខ្ចប់ និង​យក​ទៅ​ដាក់​ក្នុង​ធុងសំរាម​ដែល​រដ្ឋបាល​ស្រុក បាន​ដាក់​ពង្រាយ​តាម​បណ្តោយ​ផ្លូវ​ឆ្នេរ​ជំទាវ​ម៉ៅ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ដែរ ក៏​នៅ​មាន​បងប្អូន​មួយ​ចំនួន​មិន​បាន​ធ្វើការ​វេច​ខ្ចប់​ទុកដាក់​សំរាម​អោយ​បាន​ត្រឹមត្រូវ​នៅឡើយ​ទេ ដោយ​ធ្វើការ​ចោល​ពាស​វាល​ពាស​កាល​នៅ​តាម​បណ្តោយ​ឆ្នេរ ហើយ​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​រួម​ជាមួយ​ក្រុមហ៊ុន​ប្រមូល​សំរាម ដើរ​រើស​ប្រមូល​យក​ចេញ​នា​រសៀល​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២០​។

ជា​ថ្មី​ម្តងទៀត លោក សរ កក្កដា អភិបាលស្រុក​ព្រៃ​នប់ បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​លេង​កំសាន្ត មេត្តា​វេច​ខ្ចប់ និង​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​ធុងសំរាម​។

លោក សរ កក្កដា អភិបាលស្រុក ថ្លែង​បែប​នេះ​ក្នុង​ពេល​ដែល​ដឹកនាំ​មន្ត្រី​ចុះ​រើស​សំរាម​នោះ​ថា ភ្ញៀវ​ទេសចរណ៍​ជា​ច្រើន បើ​មិន​មានការ​ចូលរួម «​សំរាម​ក៏​មិន​តិច​ដែរ​» សំរាម​នៅ​តាម​ឆ្នេរសមុទ្រ កើតឡើង​ពី​ពលរដ្ឋ និង​អ្នក​ទេសចរណ៍​មួយ​ចំនួន​ដែល​ចោល​ឥត​សណ្តាប់​ធ្នាប់ មិន​ប្រមូល​យក​ទៅ​ដាក់​ក្នុង​ធុងសំរាម ដែល​បាន​រៀបចំ​ទុកជា​ស្រេច​នោះ​ទេ ។ ករណី​នេះ មន្ត្រី និង​ក្រុម​សម្អាត​បរិស្ថាន បាន​ចុះ​កើប​សម្អាត​ជា​បន្តបន្ទាប់​ផង​ដែរ​៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ