ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! ក្មេង​ប្រុស​តូច​ដើរ​តាម​ឪពុក​ពី​ក្រោយ បែរជា​ជួប​គ្រោះ​អកុសល​នៅ​​វាលស្រែ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ស្រុក​ព្រៃ​នប់ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​ក្មេង​លង់ទឹក​មួយ​បាន​កើតឡើង ខណៈ​ពេល​ដើរ​តាម​ពីក្រោយ​ឪពុក​ទៅ​មើល​ស្រែ ក៏​ស្រាប់តែ​លង់ទឹក​ស្រែ​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២០…

ស្រុក​ព្រៃ​នប់ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​ក្មេង​លង់ទឹក​មួយ​បាន​កើតឡើង ខណៈ​ពេល​ដើរ​តាម​ពីក្រោយ​ឪពុក​ទៅ​មើល​ស្រែ ក៏​ស្រាប់តែ​លង់ទឹក​ស្រែ​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ជំពូ​ខ្មៅ ឃុំ​ទួល​ទទឹង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​មានឈ្មោះ សុខា រតនៈ ភេទ​ប្រុស អាយុ​២​ឆ្នាំ ស្នាក់​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

បើ​ស្តាប់​តាម​ការ​រៀបរាប់​របស់​ស្ត្រី​ឈ្មោះ ណ​ន សុ​ភ័ក្ត្រ អាយុ​៣០​ឆ្នាំ ត្រូវជា​ម្តាយ​ក្មេង​ប្រុស​រង​គ្រោះ បានអោយ​ដឹង​ថា កូន​របស់​ខ្លួន​បាន​ដើរ​តាម​ពីក្រោយ​ឪពុក​ទៅ​មើល​ស្រែ​នៅ​ខាងក្រោយ​ផ្ទះ ប៉ុន្តែ​ឪពុក​មិន​បានដឹង​ខ្លួន​ថា កូន​ដើរ​ពីក្រោយ​នោះ​ទេ លុះ​នៅ​ពេល​ដែល​បាត់​កូន​យូរ​ពេក ក៏​បាន​នាំ​គ្នា​ដើរ​រក​កូន ក៏​ស្រាប់តែ​ប្រទះ​ឃើញ​កូន​លង់ទឹក​បាត់​ទៅ​ហើយ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​សព​ជន​រង​គ្រោះ ក្រោយ​ពី​ពិនិត្យ​រួច ក៏​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​មក​ធ្វើបុណ្យ​តាម​ប្រពៃណី ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ