ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ និង​នារីម្នាក់​ជួបគ្រោះអកុសលតាមផ្លូវ​

3 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ មានករណីបុរសម្នាក់ និង​​នារី​ម្នាក់​បានបាត់បង់ជីវិតភ្លាមៗ ក្នុង​ហេតុកាណ៍​គ្រោះថ្នាក់ចរាចរណ៍​រវាង​រថយន្តបុកជាមួយម៉ូតូ​ក្នុង​​ទិសដៅបញ្ច្រាសគ្នា ។​ ហេតុ​ការណ៍​ខាងលើនេះ​បានកើតឡើង​កាលពី​​វេលា​ម៉ោង​៨​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៦​ ខែសីហា​ ឆ្នាំ​២០២០ នៅ​ចន្លោះ​គីឡូម៉ែត្រលេខ​១១២-១១៣…

​ខេត្តព្រះសីហនុ ៖ មានករណីបុរសម្នាក់ និង​​នារី​ម្នាក់​បានបាត់បង់ជីវិតភ្លាមៗ ក្នុង​ហេតុកាណ៍​គ្រោះថ្នាក់ចរាចរណ៍​រវាង​រថយន្តបុកជាមួយម៉ូតូ​ក្នុង​​ទិសដៅបញ្ច្រាសគ្នា ។​

ហេតុ​ការណ៍​ខាងលើនេះ​បានកើតឡើង​កាលពី​​វេលា​ម៉ោង​៨​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៦​ ខែសីហា​ ឆ្នាំ​២០២០ នៅ​ចន្លោះ​គីឡូម៉ែត្រលេខ​១១២-១១៣ ស្ថិត​នៅ​ភូមិ​ស្ទឹង​ច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ ។

ភាគី​ខាង​​រថយន្ដ​បែន​​មួយគ្រឿង​ ក្បាល​ព​ណ៍​ខៀវ ទ្រុង​ព​ណ៍​ត្រេអុី ​ពាក់​ស្លាក់​លេខ ចង្កូត​ស្ដាំ PP 2313 បើកបរ​ដោយ​ឈ្មោះ ឆោម ស៊ី​ន ភេទប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​ក្រាំង​តន់ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវសមត្ថកិច្ច​ឃាត់ខ្លួន ។ ចំណែកភាគី​​ខាង​ម៉ូតូមួយគ្រឿងជិះគ្នា​​២នាក់ ម៉ាកវ៉េវ ពណ៌ក្រហម បើកបរដោយបុរសម្នាក់មិនស្គាល់អត្ត​សញ្ញាណ បាន​បាត់បង់ជីវិត ​និង​នារីម្នាក់ជាអ្នករួម​ដំណើរ​ដែល​បានបាត់បង់ជីវិត​ឈ្មោះ ជឿន ខន រស់នៅ​ភូមិ​ទួល​ខ្មែរ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្ត​ពោ​ធ៍​សាត់ ។​

តាមប្រភពព័ត៌មាន​បាន​ឱ្យ​ដឹង​ថា ​មុនពេលកើតហេតុ រថយន្ដ​បែន​មួយគ្រឿង​ខាងលើ​ធ្វើដំណើរ​ក្នុង​​គោលដៅ​ពី​​ភ្នំពេញ​​ទៅខេត្តព្រះសីហនុ លុះមកដល់​ចំណុចកើតហេតុខាងលើក៏​បានបុក​ជាមួយ​ម៉ូតូ​​មួយគ្រឿងជិះគ្នា២នាក់ មាន​​ទិសដៅពីខេត្តព្រះសីហនុ ទៅ​ភ្នំពេញ​ បណ្តាល​ឱ្យ​​អ្នកបើកបរ​ម៉ូតូ និង​អ្នករួម​ដំណើរ​បាត់បង់ជីវិតទាំង​២នាក់​ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកម៉ូតូ និង​រថយន្តបានរងការ​ខូចខាត ។​

​បន្ទាប់ពី​​កើតហេតុ ​អ្នកបើកបរ​រថយន្ដ​ព្យាយាម​បើក​គេច​ចេញ​ពី​កន្លែង​កើត​ហេតុដែរ ប៉ុន្តែ​ត្រូវ​កម្លាំង​ល្បាតរបស់​អាវុធហត្ថ​ស្រុក​កំពង់​សីលាសហការ​ជាមួយ​ខាង​​ប៉ូលិស​ធ្វើការ​ឃាត់​បានទាំង​រថយន្ដ ​និង​អ្នកបើកបរ​​នៅ​ចំណុចគីឡូម៉ែត្រលេខ​១០៧-១០៨​។

បច្ចុប្បន្ន អ្នកបើកបរ និង​រថយន្ដ​ ព្រមទាំង​ម៉ូតូ​ ត្រូវបាននាំ​យក​ទៅ​​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា​ដើម្បី​ចាត់ការ​តាម​នី​តិ​វិធី​។​ចំណែកសព​ជន​រង​គ្រោះទាំង​២នាក់​ត្រូវ​បាន​​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ស្ទឹង​ច្រាល ​ដើម្បី​ស្វែងរក​សាច់ញាតិ​​មក​ទទួល​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ