រកឯណាបាន កក់ទូរស័ព្ទ ឈ្នះទូរស័ព្ទ ! ថែមកាដូកក្រើករហូតដល់ $290 រីឯតម្លៃទូរស័ព្ទត្រឹមតែ … មុខមាត់ថ្មីនៃត្រកូល Reno ជំនាន់ទី 4 គឺ Reno4 (វីដេអូ)


រាជធានីភ្នំពេញ ៖ នាយុគសម័យនេះ ជីវិតរបស់យើងម្នាក់ៗ គឺបានផ្សាភ្ជាប់ជាមួយនឹងបណ្តាញសង្គមដោយពោរពេញដោយភាពប្លែកៗ ជាពិសេស គឺរូបភាពដែលយើងបានបង្ហោះចូល Facebook, Instagram, Tiktok, Vlog ជាដើម ។ ដូច្នេះហើយទើបក្រុមហ៊ុន OPPO តែងតែរើសរកនូវអ្វីដែលថ្មីៗប្លែកៗសម្រាប់អតិថិជនជានិច្ច ។ ជាក់ស្តែងដូច OPPO Reno4 នេះអ៊ីចឹងបានបំពាក់មុខនូវមុខងារថ្មីៗ បច្ចេកវិទ្យាប្លែកៗលើសពីអ្វីដែលគ្រប់គ្នាបានគិត ។ ជាក់ការពិតណាស់ មិនថារបស់អ្វីក៏ដោយ តែស្រលាញ់ហើយទោះតម្លៃប៉ុន្មានក៏នៅតែសម្រេចចិត្តផ្លាស់ប្តូរ ឬទិញថ្មីដែរ ។ ជាពិសេសដូច OPPO Reno4 គឺជាផលិតផលល្អ មុខងារពិសេស បច្ចេកវិទ្យាទំនើប ដូច្នេះតម្លៃមិនមែនជាបញ្ហាឡើយសម្រា ប់អ្នកប្រើប្រាស់ ។

This image has an empty alt attribute; its file name is 248e844336797ec98478f85e7626de4a.png

បើនិយាយពីសមត្ថភាព មុខងារ និងបច្ចេកវិទ្យារបស់ OPPO Reno4 វិញគឺនឹកស្មានមិនដល់ ជាពិសេសគឺមុខងារកាមេរ៉ាតែម្តង ដោយកាមេរ៉ាខាងក្រោយរបស់ OPPO Reno4 មានចំនួន 4គ្រាប់ ដែលលេនទី 1 ជាកាមេរ៉ាមេមានទំហំ 48MP លេនទី 2 ទំហំ 8MP និងលេន 2 គ្រាប់ទៀតជាលេនថតរូបជិត និងថតរូបបែបសខ្មៅ ។ លើកនេះ OPPO Reno4 បានបំពាក់មកជាមួយមុខងារ AI Camera មានដូចជា ៖

This image has an empty alt attribute; its file name is b6d767d2f8ed5d21a44b0e5886680cb9-1024x776.png

(1) AI Color Portrait ដែលបំពាក់លើស៊េរី Reno ដំបូងគេបង្អស់ទាំងកាមេរ៉ាមុខ និង កាមេរ៉ាក្រោយ ។ ហើយវាមានសមត្ថភាពក្នុងការរក្សាពណ៌មនុស្ស និងជម្រុះពណ៌ផ្ទៃខាងក្រោយឲ្យទៅជាសខ្មៅ ។
(2) Monochrome Video គឺកាន់តែលេចធ្លោដោយ Highlight ពណ៌ណាមួយក្នុងចំណោមពណ៌ទាំង 3 ដូចជា ក្រហម ខៀវ បៃតង នោះពណ៌ផ្សេងទៀតនឹងជម្រុះទៅជាពណ៌សខ្មៅដោយស្វ័យប្រវត្តិ ។
(3) AI Slow Motion 960fps លោកអ្នកអាចថតសកម្មភាពយឺតៗរហូតដល់ 960 ប្លង់ត្រឹមតែ 1 វិនាទីតែប៉ុណ្ណោះ ។

This image has an empty alt attribute; its file name is 9b04d152845ec0a378394003c96da594-1024x1024.png


(4) Night Flare Portrait មុខងារនេះក៏រួមបន្សំនៃមុខងារ Ultra Night Mode និង Portrait Mode ដែលជួយឲ្យកម្រិតរូបភាពបង្ហាញមកមានពន្លឺច្បាស់ក្នុងពេលរាត្រី ។
(5) មុខងារឈានមុខផ្សេងទៅរួមមាន Ultra Steady Video, Ultra Night Mode, Ultra Dark Mode, Ultra Clear 108MP មុខងារថតជិត Macro និងថតបានមុំទូលាយធំងាយៗ Wide Angel ។
(6) លើសពីនេះទៀត OPPO Reno4 ក៏មានបច្ចេកវិទ្យាសម្គាល់ឆ្លាតវៃ AI enhanced Smart Sensor ដែលបែងចែកជា 4 ធំៗដូចជា៖ មុខងារការពារការសម្ងាត់វៃឆ្លាត មុខ ងារបញ្ជាដោយកាយវិការ មុខងារបង្វិលអេក្រង់វៃឆ្លាត និងមុខងាររក្សាពន្លឺអេក្រង់វៃឆ្លាត ។

This image has an empty alt attribute; its file name is 798b4e727f997488b7a24295a29e12ff-1-1024x681.png

បើយោងតាមបណ្តាសារព័ត៌មានល្បីៗក្នុងស្រុកជាច្រើនបាននិយាយថា «ពិតជាសរសើរដល់ក្រុមហ៊ុន OPPO ដែលតែងតែមានអ្វីៗថ្មីសម្រាប់អតិថិជនរហូតដូចជា OPPO Reno4 នេះអ៊ីចឹង ជាស៊េរីថ្មីចុងក្រោយបង្អស់ដែលជិតប្រកាសចេញលក់ផ្លូវការ ។ OPPO Reno4 គឺពិតជាមានសមត្ថភាពខ្លាំង កាមេរ៉ាបំពាក់ដោយមុខងារប្លែកៗយ៉ាងលេចធ្លោ និងបច្ចេកវិទ្យាថ្មីៗបែបវៃឆ្លាតលើសគេ ក្នុងចំណោមទូរស័ព្ទផ្សេងតម្លៃក្រោម $400» ។

This image has an empty alt attribute; its file name is b920452a68c224ec1b8c2d145984b85d.png

ដូចនេះកុំភ្លេចធ្វើការកក់ទុកមុន ទាំងមិនទាន់ដឹងតម្លៃ (Blind Pre Order) ចាប់ពីថ្ងៃទី 10 ដល់ថ្ងៃទី 15 ខែសីហា នឹងទទួលបានកាដូពិសេសៗ ដែលសរុបតម្លៃសរុបប្រមាណ $290 រួមមាន៖ ការធានាលើអេក្រង់បែកដូរថ្មី (តម្លៃ $79) ក្នុងអំឡុងពេល 6 ខែ បន្ថែមពីលើកាដូកក់ទុកមុន(Pre Order) កាបូបយួរដៃសម្រាប់ធ្វើដំណើរ (តម្លៃ $49 ចំនួនមានកំណត់) ដបទឹកដ៏ស្រស់ស្អាត Power Bank 10,000 mAh (តម្លៃ $15) ជាមួយនឹងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីនធឺណែតដោយមិនគិតថ្លៃ 24សប្តាហ៍ (តម្លៃ $24) ។ អ្វីដែលកាន់តែពិសេសអស្ចារ្យ បន្ទាប់ពីកក់ទុកមុន មានឱកាសឈ្នះរង្វាន់ទូរស័ព្ទ OPPO Reno4 ដោយហ្រ្វីៗក្នុងថ្ងៃទី 15 ខែសីហា នេះផ្ទាល់តែម្តង ។ កុំឲ្យឱកាសដ៏អស្ចារ្យនេះរំលងផុតទៅឲ្យសោះ តិចស្តុកអស់របស់ល្អៗចឹង ។

This image has an empty alt attribute; its file name is b59c67bf196a4758191e42f76670ceba-1024x1024.jpg

អ៊ីចឹងលោកអ្នក កុំភ្លេចរង់ចាំដាក់ម៉ោងរោទិ៍តាមដានទស្សនាកម្មវិធី I Can See Your Voice Special Edition by OPPO នាថ្ងៃទី 15 ខែសីហា ឆ្នាំ2020 ចាប់ពីវេលាម៉ោង 6 ល្ងាច តទៅនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស និងផេកហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ។ ដោយមានការចូលរួមពីតារាល្បីៗតំណាងឲ្យក្រុមហ៊ុន OPPO ដូចជា អ្នកនាង ពេជ្រ សោភា, Step, រ៉េត ស៊ូហ្សាណា ។ ក្នុងនោះក៏មានការចូលរួមពីតារាៗជាច្រើនទៀតដូចជា នាយក្រឹម, អ្នកនាង គ្រត, ផេនខេក, ខាត់ សុឃីម, លោក រតនៈ ពិសិទ្ធ, DJ Sdey, H.E.N.G, កែវ សុខផេង, ចេននី, ហេង វាសនា និងពិធីករពូកែវោហារស័ព្ទលោក ជា វិបុល និងលោក រ៉ាស៊ី ។

This image has an empty alt attribute; its file name is 019d385eb67632a7e958e23f24bd07d7-798x1024.png

អូភ្លេចប្រាប់ ! លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ជាច្រើនរួមមាន៖ ទូរស័ព្ទ OPPO Reno 4 ចំនួន 6 រង្វាន់ កាសឥតខ្សែ Enco Free ចំនួន 5 រង្វាន់ ។ ដោយគ្រាន់តែទស្សនាការ Live, Comment និង Share អំឡុងពេល Live ផ្ទាល់ ។ កុំភ្លេចកក់ទុកមុនទាំងអស់គ្នាណា ដើម្បីទទួលបាន OPPO Reno4 កាន់ក្នុងដៃ និងប្រើមុនគេ ! ៕ អត្ថបទសហការ

This image has an empty alt attribute; its file name is 7ad2d5e8816fb36dddd9a5cbf965df59.png

នេះជាវីដេអូឈុតឆាកខ្លីៗពិសេសអំពីពិធីសម្ពោធទូរស័ព្ទស៊េរីថ្មី ដែលនឹងផ្សាយផ្ទាល់តាមហ្វេសប៊ុក OPPO នាថ្ងៃ 15 សីហា ខាងមុខនេះ ៖

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ