ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ញាក់សាច់! ឡានបុកគ្នាម្តងហើយ ​បែរ​កុងតឺន័រ​​មក​បុក​ម្តង​​ទៀត​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ស្រុក​ព្រៃ​នប់​-​ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា យ៉ាង​ហោច​ មនុស្ស​ម្នាក់​បានបាត់បង់ជីវិត និង​ប្រមាណ​២៩​នាក់​ទៀត បាន​រង​របួសធ្ងន់​-ស្រាល​ ក្នុង​ហេតុ​ការណ​គ្រោះថ្នាក់​ចរាចរ​ណ៍បុក​​​គ្នា​យ៉ាង​កំរោល រវាង​រថយន្ត​ធំ-តូច​និង​ម៉ូតូ​ច្រើន​គ្រឿង កើតឡើង…

ស្រុក​ព្រៃ​នប់​-​ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា យ៉ាង​ហោច​ មនុស្ស​ម្នាក់​បានបាត់បង់ជីវិត និង​ប្រមាណ​២៩​នាក់​ទៀត បាន​រង​របួសធ្ងន់​-ស្រាល​ ក្នុង​ហេតុ​ការណ​គ្រោះថ្នាក់​ចរាចរ​ណ៍បុក​​​គ្នា​យ៉ាង​កំរោល រវាង​រថយន្ត​ធំ-តូច​និង​ម៉ូតូ​ច្រើន​គ្រឿង កើតឡើង ស្ថិត​​លើ​​ផ្លូវជាតិ​លេខ​៤ ត្រងើ​ចន្លោះ​គីឡូម៉ែត្រ​លេខ​២១១-២១២ ក្នុង​ឃុំ​បិត​ត្រាំ​ង​ស្រុក​ព្រៃ​នប់ ​ខេត្ត​ព្រះ​សីហ​នុ ​នៅវេលា​ម៉ោង​​៧​និង៤០​នាទី​យប់​ថ្ងៃ​ទី១១ សីហា ។

បើតា​ម​លោក​ឧត្តម​សេនី​យ៌៍ទោ ជួន ណា​រិ​ន្ទ ​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ឲ្យ​ដឹង
​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បង្ក​ឡើង​ដោយ រថយន្តមួយ​គ្រឿង​ម៉ាក FUSO ពណ៌ ត្រួយ​ចេក ពាក់​ផ្លា​ក​លេខ​ព្រះ​សីហ​នុ​3A-7073 ដែលអ្នកបើកបរ​ឈ្មោះ កែវ សៅ​ភី ភេទប្រុស អាយុ៣៣​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​សាលា ឃុំ​ជាំ​សង្កែ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

រថយន្តមាន​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ ឆ្ពោះទៅរាជធានី​ភ្នំពេញ លុះដល់​ចំណុច​ខាងលើ​ស្ថានភាព​ផ្លូវ​ចុះ​ចំណោទ រថយន្ត​នេះ​ដាច់​ហ្វ្រាំង​រួច​ជ្រុល​ទៅ​បុក​ប៉ះ​រថយន្ត​៣​គ្រឿង ដែលមាន​ទិស​ដៅ​ស្របគ្នា​ ។ ក្រោយ​កើតហេតុ​មួយសន្ទុះ ក៏​មាន​រថយន្ត​ដឹក​កុងតឺន័រ ០១​គ្រឿង​ម៉ាក international ពណ៌ ប្រាក់ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​3D-6269 (​អ្នកបើកបរ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​) មាន​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ ឆ្ពោះទៅរាជធានី​ភ្នំពេញ លុះដល់​ចំណុច​ខាងលើ​ បាន​គេច​រថយន្ត​ម៉ាក​LEXUS RX330 (​ដែល​ជួប​គ្រោះថ្នាក់​ករណី​ទី​១​កណ្តាលផ្លូវ​) ក៏​ជ្រុល​ចង្កូត​មក​ខាងឆ្វេង​ដៃ​បុក​រះ​ម៉ូតូ​ចំនួន ​៤​គ្រឿង យ៉ាងរន្ធត់ជាថ្មីទៀត ។

​​ព័ត៌មានបន្ថែម​នឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ