ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះការ​រិះគន់ ស្ពាន​ក្ដារ​ឆ្លង​ម្ដង​១,០០០​រៀល អភិបាលស្រុក​ទឹកឈូ​ទិញ​យក ​ដាក់​ឲ្យ​ឆ្លង​ឥត​គិតថ្លៃ

3 ឆ្នាំ មុន

ខេត្តកំពត ៖ រូបភាព​ចំនួន ០៣​សន្លឹក ពី​គណនី​ហ្វេ​ស​ឈ្មោះ (​សូ សូ​សាវ៉ា​ត​) ដែល​បាន​បង្ហោះ​កាលពី​ម៉ោង​២​និង​២៦​នាទី​រសៀល​ថ្ងៃ​ទី​៦ សីហា ២០២០​នេះ…

ខេត្តកំពត ៖ រូបភាព​ចំនួន ០៣​សន្លឹក ពី​គណនី​ហ្វេ​ស​ឈ្មោះ (​សូ សូ​សាវ៉ា​ត​) ដែល​បាន​បង្ហោះ​កាលពី​ម៉ោង​២​និង​២៦​នាទី​រសៀល​ថ្ងៃ​ទី​៦ សីហា ២០២០​នេះ ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន ពិសេស​អ្នក​និយម​លេង​នៅ​លើ​បណ្តាញ​សង្គម​នាំ​គ្នា​រិះគន់ដូច​ទឹកបាក់​ទំនប់ រឿង​មាន​ជន​ឱកាសនិយម ឆ្លៀត​យក​លុយ​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពានឈើ​ក្ដារតូច​មួយ គឺ​ត្រូវ​បង់​ម្ដង​១,០០០​រៀល បើសិន​ឆ្លង​ទៅ​ឆ្លង​មក គឺ​ត្រូវ​អស់​ថវិកា ២,០០០​រៀល ។

ទីតាំង​ស្ពានក្ដារ​មួយ​នេះ ស្ថិត​នៅ​មុខ​សាលាឃុំ ភូមិ​ត្រពាំង​ព្រីង ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ខេត្តកំពត ។

មានមតិ​របស់​មហាជន​ បានលើក​ឡើងជា​សំនួ​រថា «​ទៅ​មក​សូម​បង់លុយ​២០០០​រៀល ! ដូច​គេ​ថា ស្ពាន​បាក់​យក​ក្ដារ​ត​មែន ? សុំ​ចោទ​សំណួរ ? ដូច​ពេក​ហើយ​ទេ​ដឹង ? តើ​ផ្លូវ​នេះ​ជា​របស់​រដ្ឋ​ឬ ? ស្ពាន​បាក់​នៅ​មុខ​សាលាឃុំ តែ​ឃុំ​គ្មាន​លុយ​ទិញ​ក្ដារ ៤ ទៅ​៥​សន្លឹក យក​មក​ធ្វើ​ស្ពាន​បណ្ដោះអាសន្ន អោយ​ប្រជាពលរដ្ឋ​ឆ្លងកាត់​បាន ? ហេតុ​អ្វី ?​» ។

ដោយឡែក បើ​តាម​ប្រភព​ពី​មន្ត្រី​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ បាន​ឲ្យ​ដឹង​ថា «​ចាប់ពី​ម៉ោង​៥​ល្ងាច ​ថ្ងៃ​ទី​៦ សីហា ២០២០​នេះ​តទៅ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លង​ផ្លូវលំ​សាលាស្រុក​ទឹកឈូ ទៅ​កាន់​វត្ត​កំពូល​មាស​(​វត្ត​ប្រឡាយ​) ផ្លូវលំ​ដាច់ ត្រង់​ស្ពាន​ជិត​សាលាឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ខេត្តកំពត មិន​ត្រូវ​បង់​ថវិកា​ទៀត​ទេ ។

ប្រភព​ដដែលបាន​បញ្ជាក់​ថា «​ឥឡូវនេះ​ ស្ពាន​ដែល​ប្រជាពលរដ្ឋ​ឆ្លង​ម្ដង​ត្រូវ​ចំណាយ​លុយ​១,០០០៛ (​មួយ​ពាន់​រៀល​) ត្រូវ​បាន​លោក​អភិបាលស្រុក​ទឹកឈូ ទិញ​យក​តែ​ម្តង ហើយ​ដាក់​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ឆ្លង ​ដោយ​ឥត​គិតថ្លៃ ថែម​ទាំង​បាន​ត​ភ្ជាប់បណ្តាញ​អគ្គិសនី​ដាក់​បំភ្លឺ​ផ្លូវ នៅ​ត្រង់​កន្លែង​ស្ពាន​ឆ្លង ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ ជៀសវាង​គ្រោះថ្នាក់​» ទៀតផង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ