ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ហ្វេ​ស​ប៊ុ​ក​ឲ្យ​កូនចៅ​ធ្វើការ​ពី​ផ្ទះ​រហូត​ដល់​ខែកក្កដា​​ឆ្នាំក្រោយ និង​ផ្តល់​លុយ​ថែម​​ទៀត

3 ឆ្នាំ មុន

បរទេស​៖ ខណៈ​ជំងឺ​កូ​វី​ដ ១៩ មិន​ទាន់​ធូរស្បើយ​និង​បន្ត​វាយ​លុយ​បណ្តា​ប្រទេស​ជា​ច្រើន​លើ​ពិភព​លោក​ឲ្យ​រង​គ្រោះ​បាត់បង់​ទាំង​ជីវិត​មនុស្ស​ និង​ខូចខាត​សេដ្ឋកិច្ច​ពិភពលោក​យ៉ាងធ្ងន់ធ្ងរ មេ​ហ្វេ​ស​ប៊ុ​ក បាន​តម្រូវ​ឲ្យ​បុគ្គលិក​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ធ្វើការ​ពី​ផ្ទះ​រហូត​ដល់ ខែ​ក​ក្ដ​ដា ឆ្នាំ​២០២១​។ ជាង​នេះ​ទៅ​ទៀត…

បរទេស​៖ ខណៈ​ជំងឺ​កូ​វី​ដ ១៩ មិន​ទាន់​ធូរស្បើយ​និង​បន្ត​វាយ​លុយ​បណ្តា​ប្រទេស​ជា​ច្រើន​លើ​ពិភព​លោក​ឲ្យ​រង​គ្រោះ​បាត់បង់​ទាំង​ជីវិត​មនុស្ស​ និង​ខូចខាត​សេដ្ឋកិច្ច​ពិភពលោក​យ៉ាងធ្ងន់ធ្ងរ មេ​ហ្វេ​ស​ប៊ុ​ក បាន​តម្រូវ​ឲ្យ​បុគ្គលិក​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ធ្វើការ​ពី​ផ្ទះ​រហូត​ដល់ ខែ​ក​ក្ដ​ដា ឆ្នាំ​២០២១​។ ជាង​នេះ​ទៅ​ទៀត គឺ​រាល់​បុគ្គលិក​ដែល​ធ្វើការ​ពី​ផ្ទះ​នឹង​ទទួល​បាន ១​ពាន់​ដុល្លា​សម្រាប់​សំភារៈ​ការិយាល័យ​នៅផ្ទះ​ថែម​ទៀត​ផង ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ The Verge ចុះ​ថ្ងៃ​ទី ០៧ សីហា ឆ្នាំ ២០២០ ។

ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ធ្លាប់​បាន​ប្រកាស​ថា ​ពួក​គេ​នឹង​ឲ្យ​បុគ្គលិក​របស់​ខ្លួន​ធ្វើការ​ពី​ចម្ងាយ​រហូត​ដល់​ចុងឆ្នាំ ២០២០ ។

ក៏​ប៉ុន្តែ​កាលពី​ថ្ងៃ​ទី ៣០ ខែកក្កដា នេះ​ លោក Mark Zuckerberg ដែល​ជានា​យក​ប្រតិបត្តិ​របស់​​បណ្តាញ​សង្គម​យក្ស​មួយ​នេះ​បាន​លើក​ឡើង​ថា «​បច្ចុប្បន្ន​នេះ​គ្មាន​សញ្ញា​នៃ​ទី​បញ្ចប់​របស់​វីរុស​នេះ​ទេ​» ដូច្នេះ​ពេលវេលា​ជាក់លាក់​ដែល​បុគ្គលិក​ពួក​គេ​នៅ​សហរដ្ឋអាមេរិក​ថា​ នឹង​អាច​វិល​ត្រឡប់​មក​កាន់​ការិយាល័យ​របស់​ពួក​គេ​វិញ​ពេល​ណា​នោះ ។ យ៉ាងណាមិញ ក្នុង​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កបាន​បញ្ជាក់​ថា ក្រុមហ៊ុន​នឹង​មិន​ទំនង​អាច​បើកទ្វារ​ឡើង​វិញ​នា​ចុងឆ្នាំ ២០២០ នេះ​ទេ ។

ដើម្បី​សម្រួល​ដល់​ការងារ​បុគ្គលិក​បំពេញការងារ​ពី​ចម្ងាយ ក្រុមហ៊ុន​ផ្តល់​លុយ ១ ពាន់​ដុល្លារ​សម្រាប់​ការ​ទិញ​សម្ភារៈ​ធ្វើការ ព្រោះថា​ ធ្វើការ​នៅ​ការិយាល័យ មាន​បុគ្គលិក​ប​ច្ចេ​ទេស និង​ឧបករណ៍​ការពារ តែ​ពេលធ្វើការ​នៅផ្ទះ​ត្រូវ​ពឹង​លើ​ឧបករណ៍​ភ្ជាប់​អ៊ី​ធើ​ណែ​ត​តាម​ផ្ទះ​ហើយ​។ ដូច្នេះ​ហានិភ័យ​អាច​មាន​កើត​មាន​តាម​នឹង​ដែរ​។

សូម​បញ្ជាក់​ថា ហ្វេ​ស​ប៊ុ​ក មាន​និ​យោ​ជិ​ក​ជាង ៤៨.០០០ នាក់​ដែល​ធ្វើការ​នៅ​ការិយាល័យ​ចំនួន ៧០ ទូ​ទាំង​ពិភពលោក​។

យ៉ាងណាមិញ ក្រៅពី​ហ្វេ​ស​ប៊ុ​ក ក៏​មាន​ក្រុមហ៊ុន​យក្ស​បច្ចេកវិទ្យា​ផ្សេង​ទៀត​ក៏​បាន​ចាត់វិធានការ​ស្រ​ដៀង​គ្នា​នេះ​ដែរ ​ទាក់ទង​នឹង​ការ​រៀបចំ​ការងារ​សម្រាប់​និ​យោ​ជិ​ក​របស់​ពួក​គេ បន្ត​ធ្វើ​ពី​ចម្ងាយ ដើម្បី​ការងារ​ការ​រីក​រាលដាល​កូ​វី​ដ ១៩ នោះ ។

សារព័ត៌មាន CNBC បាន​រាយការណ៍​ថា​ហ្គូ​ហ្គោ​ល (Google) បាន​ប្រកាស​កាលពី​ខែកក្កដា​ថា​ខ្លួន​នឹង​អនុញ្ញាត​ឱ្យ​បុគ្គលិក​របស់​ខ្លួន​ធ្វើការ​ពី​ផ្ទះ​រហូត​ដល់​ចុងខែ​មិថុនា​ឆ្នាំ ២០២១ ។

នៅ​ក្នុង​ខែឧសភា Twitter ក៏​បាន​ប្រាប់​បុគ្គលិក​របស់​ពួក​គេ​ផង​ដែរ​ថា​ពួក​គេ​អាច​ធ្វើការ​ពី​ផ្ទះ «ជា​​រៀង​រហូត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ