ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូនជនជាតិដើមទំពួន រីករាយចំពោះកម្មវិធីសប្បុរសធម៌ «អរគុណកម្ពុជា» លើកទី ៣ របស់ សុវណ្ណាភូមិ ឡាយហ្វ៍

3 ឆ្នាំ មុន

ខេត្តរតនគិរី ៖ កាលពីថ្ងៃទី ០២ សីហា ២០២០ សុវណ្ណាភូមិ ឡាយហ្វ៍ បានរៀបចំកម្មវិធីសប្បុរសធម៌ «អរគុណកម្ពុជា»…

ខេត្តរតនគិរី ៖ កាលពីថ្ងៃទី ០២ សីហា ២០២០ សុវណ្ណាភូមិ ឡាយហ្វ៍ បានរៀបចំកម្មវិធីសប្បុរសធម៌ «អរគុណកម្ពុជា» លើកទី ៣ នៅសាលាស្រុកវើនសៃ ខេត្តរតនគិរី ដើម្បីចែកគ្រឿងឧបភោគបរិភោគជូនដល់ប្រជាពលរដ្ឋ និងបងប្អូនជនជាតិដើមភាគតិចដែលជួបការលំបាកចំនួន ១០០គ្រួសារ ។

This image has an empty alt attribute; its file name is f0e1032bc9e885b8bf39c25be0cf2415-1024x682.jpg

លោក William Lim អគ្គនាយកផ្នែកលក់ សុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ថា ពានរង្វាន់ «ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនលឿនជាងគេនៅកម្ពុជា» ៣ ឆ្នាំជាប់ៗគ្នានេះ គឺជារបស់ប្រជាជនកម្ពុជា ។ ទន្ទឹមនឹងនេះ យុទ្ធនាការសប្បុរសធម៌ «អរគុណកម្ពុជា» ត្រូវបានផ្តួចផ្តើមឡើង ដើម្បីថ្លែងអំណរគុណចំពោះការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អតិថិជនជាង ៦០.០០០នាក់ ចំពោះ សុវណ្ណាភូមិ ឡាយហ្វ៍ រហូតឈានដល់ឈ្នះពានរង្វាន់ ៣ ឆ្នាំជាប់ៗគ្នា សម្រាប់ឆ្នាំ ២០១៨ ២០១៩ និង ២០២០ ។ សុវណ្ណាភូមិ ឡាយហ្វ៍ នឹងបន្តប្រឹងប្រែងអភិវឌ្ឍផលិតផល និងសេវាកម្មធានារ៉ាប់រងអាយុជីវិតរបស់ខ្លួន ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនកម្ពុជា» ។

This image has an empty alt attribute; its file name is b913355b2ddd897d4a3fbb33702ed7c1-1024x682.jpg

លោក ហេង សាវឿន អភិបាលស្រុកវើនសៃ បានលើកឡើងថា «ប្រជាជននៅស្រុកវើនសៃ មានភព្វសំណាងដែលទទួលបានការជួយពីក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ជាពិសេសពេល បងប្អូនប្រជាពលរដ្ឋរបស់យើងកំពុងរងផលប៉ះពាល់ពីកូវីដ-១៩» ។ លោកក៏បន្ថែមទៀត ថា សូមអរគុណចំពោះលោកអគ្គនាយកផ្នែកលក់ ក៏ដូចជាក្រុមការងារ ដែលបានអញ្ជើញ មកស្រុកវើនសៃដោយពំានំានូវអំណោយជាច្រើនមកស្រុករបស់យើង និងអរគុណចំពោះទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនផងដែរ ។

This image has an empty alt attribute; its file name is 8a503e9e267b5a1ce49a2c05917e7002-1024x682.jpg

រីឯបងប្អូនភាគតិចទំពួនក៏បានបង្ហាញអារម្មណ៍របស់ខ្លួនចំពោះកម្មវិធីសប្បុរសធម៌នេះតាមរយៈនិយាយភាសាដើមរបស់ខ្លួនថា «ញៀនទិឌូរ៉ក់ពុត» ដែលមានន័យថា «ខ្ញុំពិតជាសប្បាយរីករាយណាស់» ។ ម្យ៉ាងវិញទៀត កម្មវិធីសប្បុរសធម៌នេះ ធ្វើឡើងស្របជាមួយនឹងការប្តេជ្ញាចិត្តរបស់ សុវណ្ណាភូមិ ឡាយហ្វ៍ ក្នុងការចូលរួមចំណែកជួយដល់សហគមន៍ ។ យុទ្ធនាការសប្បុរសធម៌ «អរគុណកម្ពុជា» គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពទំនួលខុសត្រូវសង្គមជាច្រើនទៀតរបស់ សុវណ្ណាភូមិ ឡាយហ្វ៍ ។

This image has an empty alt attribute; its file name is 0b25c176fea1c6424a2d9d72e68e3bf3-1024x682.jpg

ចាប់តាំងពីដំណើរការនៅឆ្នាំ ២០១៥ សុវណ្ណាភូមិ ឡាយហ្វ៍ ទទួលបានការគាំទ្រ និងប្រជា ប្រិយភាពយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ។ កេរ្តិ៍ឈ្មោះរបស់ សុវណ្ណាភូមិ ឡាយហ្វ៍ ត្រូវបានប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានពេញចិត្តពីមួយឆ្នាំទៅមួយឆ្នាំ ។ រហូតមកដល់ពេលនេះ មានអតិថិជនជាង ៦០.០០០នាក់ បានផ្តល់ទំនុកចិត្តមកលើ សុវណ្ណាភូមិ ឡាយហ្វ៍ ដើម្បីគ្រប់គ្រង និងផ្ទេរហានិភ័យនៃការការពារហិរញ្ញវត្ថុគ្រួសាររបស់ពួកគាត់ ។ កត្តាទាំងនេះ បានធ្វើឲ្យក្រុមហ៊ុនទទួលបានការគំាទ្រយ៉ាងខ្លំាង តាមរយៈការកើនឡើងនៃចំនួនបណ្ណសន្យារ៉ាប់រងដែលបានផ្តល់ជូនអតិថិជន ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ។

This image has an empty alt attribute; its file name is 99a164b7470797fbe018252ecced60db-1024x682.jpg

អំពីក្រុមហ៊ុន Global Banking and Finance Review៖
ក្រុមហ៊ុន Global Banking and Finance Review ដែលមានការិយាល័យកណ្តាលនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស គឺជាស្ថាប័នទស្សនាវដ្តីបោះពុម្ពផ្សាយ និងអនឡាញឈានមុខគេមួយ ដែលផ្តល់ជូនព័ត៌មានឯករាជ្យសំខាន់ៗ នៅក្នុងវិស័យហិរញ្ញវត្ថុ ។ Global Banking and Finance Review ផ្តោតសំខាន់ទៅលើការផ្តល់ព័ត៌មានថ្មីៗទៅកាន់បុគ្គលសំខាន់ៗនៅក្នុងវិស័យហិរញ្ញវត្ថុ ។ អ្នកអានរបស់ Global Banking and Finance Review រួមមាន៖ ប្រធាននាយក នាយកប្រតិបត្តិ នាយកផ្នែកហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្នុងក្រុមហ៊ុនធំៗ 500 (Fortune 500) ធនាគារធំៗ ស្ថាប័នហិរញ្ញវត្ថុ ធនាគារកណ្តាល និងបុគ្គលដែលមានចំណាប់អារម្មណ៍លើព័ត៌មាន និងទីផ្សារហិរញ្ញវត្ថុ ។

អំពីសុវណ្ណាភូមិ ឡាយហ្វ៍
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងក្រុមហ៊ុនកាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ភីអិលស៊ី (Canadia Investment Holding PLC) និងក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិតមឿងថៃ ឡាយហ្វ៍ ភីស៊ីអិល (Muang Thai Life Assurance PCL) ពីប្រទេសថៃ ។ ក្រុមហ៊ុនកាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ភីអិលស៊ី (Canadia Investment Holding PLC) គឺជាក្រុមហ៊ុនមេ របស់ធនាគារកាណាឌីយ៉ា ។

ចាប់តាំងពីដំណើរការអាជីវកម្មពេញលេញ ក្នុងឆ្នាំ ២០១៥ មកដល់បច្ចុប្បន្ន ប្រជាជនចំនួនជាង ៦០.០០០នាក់ បាននឹងកំពុងប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិតជាមួយក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ។ ក្នុងឆ្នាំ ២០១៨ ២០១៩ និង ២០២០ សុវណ្ណាភូមិ ឡាយហ្វ៍ ទទួលបានពានរង្វាន់ ៣ ឆ្នាំជាប់គ្នាៗ ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនលឿនជាងគេនៅកម្ពុជា ដែលផ្តល់ដោយក្រុមហ៊ុន Global Banking and Finance Review (The Fastest Growing Life Insurance Company in Cambodia for 2018, 2019 & 2020) ។

សម្រាប់ព័ត៌មានបន្ថែម៖ www.sovannaphumlife.com ឬ Facebook ឬ Instagram របស់ក្រុមហ៊ុន ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ