ចន្ទ​ដើម​ស​ប្តា​ហ៍ខាល ម្សាញ់ កុរ មមី ឆ្លូវ សម្បូរ​លុយ​ចាយ​ណែន​ៗ​ដៃ


ច្បាស់​ណាស់​ដើម​ស​ប្តា​ហ៍ ដើមទ្រព្យ ដើម​លាភ​នាំ​សំណាង កំពូល​ហោរ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា នៅ​ក្នុង​ថ្ងៃ​ចន្ទ​ដើមខែ​ថ្មី​ខែសីហា​ស្អែក​នេះ​ឆ្នាំ​ដែល​មាន​តារា​រាសី​ខ្ពស់​ជាងគេ​បំផុ​ត ល្អ​លើស​ឆ្នាំ​ឯទៀត​ៗ​នោះ​គឺ​មាន​តែ​៥​ឆ្នាំ​ប៉ុណ្ណោះ លេខ​នាំ​លាភ​សំណាង​៥៥៥៥៥​ជា​ឆ្នាំ​ត្រូវ​ជួប​ភ័ព្វ​ល្អ លាភ​លុយ​ហូរ​ចូល​ចៀស​មិន​ផុត ការងារ​ជួញដូរ និង​ការងារ​រក​ទទួលទាន​មាន​លុយ​ចូល​មក​ផ្ទួន​ៗ និង​សម្រេច​ជោគជ័យ​ទាំង​ការងារ​តាម​ស្ថាប័ន ទាំង​ការងារ​ឯកជន​យ៉ាង​ត្រ​ចេះ​ត្រចង់ ។

ឆ្នាំ ខាល ស្តេចខ្លា​មានជោគ នៅ​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​នេះ រាសី​ឡើង​ខ្ពស់ត្រដែត មាន​លាភ​ធំ សម្បូរ​លុយ​ចាយ​ណែន​ៗ​ហោប៉ៅ ។ អ្នក​កើត​ឆ្នាំ​នេះ​ជា​មនុស្ស​មាន​ឫទ្ធិ​អំណាច​ឧត្តម​ប្រ​ពៃ​​ណាស់ មានទ្រព្យ​ច្រើន​មហិមា ពណ៌​នាំ​សំណាង ខៀវ សម្រេច​រាល់​ការងារ​ទាំងឡាយ​គួរ​ជាទី​មោទនភាព ។

ឆ្នាំម្សាញ់ ស្តេចពស់​លើករាសី ជា​ប្រភេទ​មនុស្ស​ដែល​មាន​ប្រាជ្ញា​ឈ្លាសវៃ មានគំនិត​ភ្លឺ​ថ្លា ប្រសប់​ក្នុង​ការ​រក​លុយ មាន​ង៉ូ​វ​ហេង​ខ្លាំង មាន​លាភ​ចូល​មក​ជុំ​ទិស​នៅ​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​នេះ​។ ពណ៌​នៃ​លាភ​សំណាង ពណ៌​ក្រហម ទទួល​បាន​សម្បត្តិ​មហាសេដ្ឋី គុណ​បារមី​ព្រះ​អង្គ​មាស​កំពូលភ្នំ​ទ្រព្យ នាំ​លាភ​ធំ លុយ​ធំ មានទ្រព្យ​ហូរ​ចូល​មក​ហៀរ​ដៃ រួម​នឹង​ឡើងបុណ្យស័ក្តិ​ខ្ពង់ខ្ពស់​ផង ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ជួប​តែ​សុខដុម​គ្រប់​វេលា ។

ឆ្នាំកុរ ជ្រូក​ទេវតា នៅ​ថ្ងៃស្អែក​នេះ​លោក​អ្នក​សម្បូរ​លុយ​ចាយ​ហូរហៀរ មាន​ង៉ូ​វ​ហេង​ឡើង​ខ្លាំង លាភ​ធំ​ចូល​មក​ជុំ​ទិស ។ អ្នក​កើត​ឆ្នាំ​នេះ​ជា​មនុស្ស​ទៀងត្រង់​មាន​បញ្ញា​ច្រើន​មានទ្រព្យ​មហាសាល​ពេញ​មួយ​ជីវិត​។ ពណ៌​នាំ​សំណាង ខៀវ ការងារ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ល្អូកល្អិន​និង​យល់ចិត្ត​គ្នា​ប្រសើរ​ណាស់ ។

ឆ្នាំមមី សេះស​លើ​អាកាស នៅ​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​នេះ​លោក​អ្នក​សម្បូរ​លុយ​ចាយ​ហៀរ​ដៃ មា​ន​លាភ​ធំ​ចូល​មក មាន​ង៉ូ​វ​ហេង​ឡើង​ខ្លាំង ។ អ្នក​កើត​ឆ្នាំ​នេះ​ជា​អ្នកមាន​ទ្រព្យ​មហាសា​ល និង​មាន​បញ្ញា​ច្រើន​ប្រសប់​ក្នុង​ការ​រក​លុយ រាសី​ខ្ពស់ត្រដែត ពណ៌​នាំ​សំណាង មាស ការងារ​រក​ទទួលទាន​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន​។ សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​មាន​តែ​ភាព​ស្រស់ស្រាយ និង​ការ​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។

ឆ្នាំឆ្លូវ ស្តេច​គោ​មាន​ឫទ្ធិ​អំណាច នៅ​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​នេះ លោក​អ្នក​សម្បូរ​លុយ​ចាយ​ហៀរ​ដៃ មាន​លាភ​ធំ​ចូល​មក មាន​ង៉ូ​វ​ហេង​ឡើង​ខ្លាំង ។ អ្នក​កើត​ឆ្នាំ​នេះ​ជា​អ្នកមាន​ទ្រព្យ​មហាសាល និង​មាន​បញ្ញា​ច្រើន​ប្រសប់​ក្នុង​ការ​រក​លុយ រាសី​ខ្ពស់ត្រដែត​,​ពណ៌​នាំ​សំណាង ស ការងារ​រក​ទទួលទាន​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន​។ សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​មាន​តែ​ភាព​ស្រស់ស្រាយ និង​ការ​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ