ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ បោះសម្តី​ថា គួរ​ពន្យារពេល​បោះ​ឆ្នោត​ឬ​អត់? ពេល​កូ​វី​ដ​អុីចឹង

3 ឆ្នាំ មុន

អា​មេ​រិ​ក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក Donald Trump បាន​ធ្វើ​រឿង​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ដោយ​មានការ​ផ្តល់​យោបល់​ដោយ​បើកចំហ​នៅ​ក្នុង Tweet…

អា​មេ​រិ​ក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក Donald Trump បាន​ធ្វើ​រឿង​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ដោយ​មានការ​ផ្តល់​យោបល់​ដោយ​បើកចំហ​នៅ​ក្នុង Tweet ថា ការ​បោះ​ឆ្នោត​ឆ្នាំ​២០២០ ដែល​ត្រូវ​បាន​កំណត់​យក​ថ្ងៃ​ទី​៣ ខែវិច្ឆិកា​ខាង​មុខ​នេះ គួរតែ​ត្រូវ​បាន​ពន្យារ​ពេល ព្រោះតែ​មានការ​រាតត្បាត​ពី​ជំងឺ​កូ​វី​ដ​១៩​។

កាលពីមុន​លោក Trump បាន​ព្យាយាម​បង្ក​ភាព​ភ័យ​ខ្លាច ដើម្បី​សាកសួរ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ដោយ​លើកកម្ពស់​គំនិត ដែល​ថា ការ​បោះ​ឆ្នោត​តាម​អ៊ី​ន​ធើ​រ​ណេ​ត ធ្វើ​ឱ្យ​មានការ​ក្លែងបន្លំ​។ សារ​នេះ​បាន​បង្ហោះ​ឡើង ខណៈ​ពេល​ដែល​ការ​ស្ទង់​មតិ​ថ្មី​ៗ​នេះ​នៅ​ក្នុង​រដ្ឋ ដែល​មិន​ត្រូវ​ជា​មួយ​នឹង​លោក និង​សូ​ម្បី​តែ​រដ្ឋ​ដែល​ធ្លាប់តែ​បោះ​ឆ្នោត​ឱ្យ​លោក កាលពី​ឆ្នាំ​២០១៦ ឃើញ​ថា ចាញ់​ខ្លះ ស្មើ​ខ្លះ ធៀប​ទៅ​នឹង​លោក​អតីត​អនុ​ប្រធានាធិបតី Joe Biden ដែល​ជា​បច្ចុប្បន្ន​បេក្ខ​ភាព​ប្រធានាធិបតី​។ គេ​មិន​ពេញចិត្ត​ទៅ​នឹង​ការ​គ្រប់គ្រង​របស់​លោក Trump នៅ​ពេល​ដែល​មាន​កូ​វី​ដ​១៩ បែប​នេះ​។

ជា​ប្រវត្តិសាស្ត្រ​ការ​បោះ​ឆ្នោត​តាម​អ៊ី​ន​ធើ​រ​ណេ​ត មិន​បាន​ធ្វើ​ឱ្យ​មានការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ច្រើន​នោះ​ទេ​។ ហើយ​អ្នកជំនាញ​ខាង​ការ​បោះ​ឆ្នោត មិន​ចូលរួម​និយាយ​ថា លទ្ធភាព​នៃ​ការ​ធ្វើ​បែប​នេះ ក្នុង​ខែវិច្ឆិកា​ខាង​មុខ​នេះ គឺ​មិន​ទំនងជា​អាច​ទៅ​រួច​នោះ​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រធានាធិបតី​មិន​មាន​អំណាច​ក្នុង​ការ​ផ្លាស់​ប្តូរ​កាលបរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​នោះ​ទេ​។ ថ្ងៃ​បោះ​ឆ្នោត ត្រូវ​បាន​កំណត់​ដោយ​លក្ខន្តិកៈ​សភា ហើយ​អ្នកជំនាញ​ភាគច្រើន​យល់​ស្រប​ថា វា​មិន​អាច​ផ្លាស់​ប្តូរ​បាន​ទេ បើ​គ្មាន​ការ​យល់ព្រម​ពី​សភា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ