ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំលាភទាំង៦ស្អែក​៣១​ដាច់​ខែ​​ដាច់​គ្រោះ​លែង​ខ្វះ​លុយ​ចាយ​ហើយ

3 ឆ្នាំ មុន

ហោរាចារ្យ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា កំពូល​ឆ្នាំ​ទាំង​៦ ឆ្លូវ មមី មមែ ច ម្សាញ់ ខាល លេខ​នាំ​លាភ​សំណាង ១២៣…

ហោរាចារ្យ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា កំពូល​ឆ្នាំ​ទាំង​៦ ឆ្លូវ មមី មមែ ច ម្សាញ់ ខាល លេខ​នាំ​លាភ​សំណាង ១២៣ នៅ​ថ្ងៃ​ទី​៣១ ដាច់​ខែកក្កដា រាសី​របស់​លោក​អ្នក​ស្ថិត​នៅ​លើ​កំពូលភ្នំ​ទ្រព្យ មាន​លាភ មាន​លុយ​ហូរ​ចូល​ជុំ​ទិស ដែល​ចាត់​ថា​ជា​ពេលវេលា​នាំ​លាភ​សំណាង​ដ៏​ច្រើន​មហិមា​ចូល​មក​ក្នុង​ជីវិត ជា​ថ្ងៃ​នាំ​សិរី​សួស្តី ថ្ងៃ​នាំ​មង្គល​មហាប្រសើរ ហើយ​អ្វី​ៗ​ដែល​លោក​អ្នក​ប៉ងប្រាថ្នា​ពី​មុន​មក របស់​អស់ទាំង​នោះ​ក៏​នឹង​សម្រេច​ដូច​បំណង​នៅ​ក្នុង​ថ្ងៃស្អែក​នេះ​ដែរ ។

ឆ្នាំឆ្លូវ រាសី​ឡើង​ខ្ពស់ត្រដែត​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ស្នាមញញឹម​ជា​និច្ច ។ នៅ​១​ថ្ងៃ​ចុង​ខែ​ស្អែក​នេះ​បើ​លោក​អ្នក​ចង់​ពឹងពាក់​ឬ​ខ្ចីបុល​ប្រាក់​ពី​អ្នក​ណា​រមែង​ហុច​ផ្លែផ្កា​តប​មក​​វិញ​យ៉ាង​គាប់ប្រសើរ ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​ទៅ​មុខជា​និច្ច ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​យ៉ាង​ក្រាស់ក្រៃ​គួរ​ជាទី​កក់ក្តៅ​។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ​។ ចំពោះ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​ល្អ​ណាស់ ។

ឆ្នាំមមី សេះស​មានសំណាង បារមី​ស័ក្តិសិទ្ធិ​មាន​ឫទ្ធិ​បារមី​ខ្លាំងក្លា មាន​រាសី​ខ្ពស់ត្រដែត នៅ​១​ថ្ងៃ​ចុងខែ​នេះ​ការងារ​រក​ទទួលទាន​មានដំណើរ​ការ​ល្អ​ទៅ​មុខ​យ៉ាង​រលូន គ្មាន​ឩ​ប​សគ្គ​រារាំង លោក​អ្នក​សម្បូរ​លុយ​ចាយ​ហៀរ​ដៃ មាន​លាភ​ធំ​ចូល​មក មាន​ង៉ូ​វ​ហេង​ឡើង​ខ្លាំង ។ អ្នក​កើត​ឆ្នាំ​នេះ​ជា​មនុស្ស​មានទ្រព្យ​មហាសាល និង​មាន​បញ្ញា​ច្រើន​ប្រសប់​ក្នុង​កិច្ចការ​ផ្សេង​ៗ ។ រាសី​ខ្ពស់ត្រដែត ពណ៌​នាំ​លាភ មាស ការងារ​រក​ទទួលទាន​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន ។ សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ និង​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។

ឆ្នាំមមែ ដួង​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​មានជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​បវរ​មហាប្រសើរ​ហើយ​ដំណើរ​ជីវិត​មាន​ភាព​សុខដុម​គាប់ប្រសើរ​ណាស់ ។ នៅ​ថ្ងៃស្អែក​នេះ​បើ​លោក​អ្នក​ចង់​ទំនាក់ទំនង​ការងារ​ឬ​ទាក់ទង​បញ្ហា​ប្រាក់​កាក់​ធ្វើ​អ្វីមួយ​រមែង​ទទួល​បាន​ជោគជ័យ​ភ្លាម​ៗ ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​កប់​ក្តោង​។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែមល្ហែម​ស្រស់ស្រាយរក​គ្នា​ ​។

ឆ្នាំច សុនខ​មាស​មាន​ង៉ូ​វ​ហេង​ខ្លាំង មាន​លាភ​ចូល​មក​ជុំ​ទិស​នៅ​១​ថ្ងៃ​ចុងខែ​នេះ ពណ៌​នៃ​លាភ​បៃតង ទទួល​បាន​សម្បត្តិ​មហាសេដ្ឋី គុណ​បារមី​ព្រះ​អង្គ​មាស​កំពូលភ្នំ​ទ្រព្យ នាំ​លាភ​ធំ លុយ​ធំ មានទ្រព្យ​ចូល​មក​ហូរហៀរ រួម​នឹង​បាន​ឡើងបុណ្យស័ក្តិ​ខ្ពង់ខ្ពស់ ការងារ​តូច​ធំ​ចេញ​ផ្លៃ​ផ្កា​ទទួល​បាន​ផល​ល្អ ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ជួប​តែ​សុខដុម​គ្រប់​វេលា ។

ឆ្នាំម្សាញ់ លោក​អ្នកមាន​លាភ​មាន​លុយ​ហូរ​ចូល​ដូច​ភ្លៀង​ធ្លាក់​ពីលើ​មេឃ ។ តាម​ទំនាយ​កំពូល​ហោរា​ចិន​បាន​បង្ហាញ​ថា​នៅ​ថ្ងៃស្អែក​នេះ​មាន​លាភ​ធំ​លុយ​ធំ​ហូរ​ចូល​កាន់តែ​ខ្លាំង​រាសី​ឡើង​ខ្ពស់ត្រដែត​បើ​លោក​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​តែង​ផ្តល់​ផល​ល្អ​និង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ​។ រាល់​ការងារ​រក​ទទួលទាន​មាន​លាភ​មាន​លុយ​ចូល​ច្រើន​និង​មាន​អ្នក​នាំ​ប្រាក់​មក​ឱ្យ​ដល់​ផ្ទះ​ ។

ឆ្នាំខាល ស្តេចខ្លា​នាំ​សំណាង រាសី​ខ្ពស់ត្រដែត លុយ​ធំ​ហូរ​ចូល​កាន់តែ​ខ្លាំង នៅ​១​ថ្ងៃ​ចុងខែ​នេះ​លោក​អ្នកមាន​លាភ​មាន​លុយ​ដូច​សេដ្ឋី​រយ​លាន មាន​លាភ មាន​ជ័យ មាន​លុយ​ចូល​ហូរ​ហៀរ មាន​សិរី​មង្គល ។ ពណ៌​នាំ​លាភ ខៀវ រាល់​ការងារ​រក​ទទួលទាន​បាន​ផល​យ៉ាង​ក្រាស់ក្រៃ ។ សម្រាប់​ការងារ​រកស៊ី​ជួញដូរ​វិញ​មានការ​ទិញ​ចូល លក់​ចេញ​បាន​ផល​ចំណេញ​កប់​ពព​ក ហើយ​ពិសេស​នោះ បើ​មានការ​បើកមុខ​របរ​ថ្មី​ផង គឺ​ពិតជា​ល្អ​ប្រពៃ​បំផុត ។ ការ​ធ្វើ​ដំ​ណើ​រ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សេចក្តីសុខ​ក្សេមក្សាន្ត តាម​ដងផ្លូវ​ជា​និច្ច​។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​ជួប​តែ​រឿង​ល្អ​ៗ និង​មាន​សុភមង្គល​ប្រពៃ​ណាស់ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ