យោងតាមគ្រូហោរចិនសែសុរិយគតិបានអះអាងថា នៅថ្ងៃសុក្រ ទី១៧ ជាថ្ងៃនាំមហាលាភ មហាសំណាង និងជាថ្ងៃមហាសិរីមង្គលនៃអ្នកកើតឆ្នាំលាភទាំង៦ លេខនាំសំណាង269 រកា ឆ្លូវ មមី រោង ជូត ថោះ មានហុងស៊ុយល្អណាស់ ង៉ូវហេងឡើងខ្លាំង មានលាភ មានលុយចាំងចូលក្នុងជីវិតម្ចាស់ឆ្នាំទាំង៦ហូរហៀរ និងសម្រេចជោគជ័យទាំងការងារតាមស្ថាប័ន,ការងារជួញដូរ និងការងាររកទទួលទានមានលុយចូលមកផ្ទួនៗ ។ សូមលោកអ្នកប្រញាប់ស៊ែរបួងសួងសុំលាភសំណាងឥឡូវនេះ អ្វីៗនឹងបានសម្រេចដូចបំណងប្រាថ្នា ។

ឆ្នាំរកា លាភធំទាំងពួងហូរចូលដូចទឹក ការងាររកទទួលទានបានកាក់កបដូចសេចក្តីប្រាថ្នា ពណ៌នៃលាភ ក្រហម នៅព្រឹកថ្ងៃសុក្រនេះ លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ ការងាររកទទួលទានគ្រប់ច្រកល្ហកបានទទួលផលហួសពីការស្មានប្រាក់ចូលមកគ្រប់ទិសទី ។ អ្នកប្រកបការងាររកស៊ីជួញដូរ ឬការងារតាមអង្គភាពស្ថាប័នរមែងជោគជ័យហួសពីការស្មាន បួងសួងសុំលាភសំណាងឥឡូវនេះ ។

ឆ្នាំឆ្លូវ ពណ៌នាំលាភ បៃតង នៅព្រឹកស្អែកនេះ ជាឱកាសមាសឱកាសប្រាក់ មានលាភមានជ័យមានលុយចូលហូរហៀរ ។ រាល់ការងាររកទទួលទានបានផលចូលមកគ្រប់ទិសទី រីឯអ្នករកស៊ីជួញដូរវិញកាក់កបកាន់តែខ្លាំង បើមានការបើកមុខរបរថ្មីផងគឺពិតជាល្អបំផុតសម្រាប់ឱកាសពិសេសនេះ ។

ឆ្នាំមមី មានង៉ូវហេងខ្លាំង រាសីឡើងខ្ពស់ត្រដែតមានតែភាពស្រស់ស្រាយនិងស្នាមញញឹមជានិច្ច ។ នៅព្រឹកថ្ងៃសុក្រនេះបើលោកអ្នកចង់ពឹងពាក់ឬខ្ចីបុលប្រាក់ពីអ្នកណារមែងហុចផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ច ឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃគួរជាទីកក់ក្តៅ ។ ការធ្វើដំណើរទៅទីជិតឆ្ងាយជួបតែសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ ចំពោះសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែការយល់ចិត្តគ្នាល្អណាស់ ប្រញាប់បួងសួងសុំហេងហេង ។

ឆ្នាំរោង ពណ៌នាំលាភ ខៀវ នៅថ្ងៃសុក្រស្អែកនេះលោកអ្នកមានលាភមានសំណាងធំប្រជុំចូលគ្រប់ទិស ។ ការងារអ្វីៗបានសម្រេចដូចបំណងប្រាថ្នា លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ ការងាររកទទួលទានគ្រប់ច្រកល្ហកបានកាក់កបខ្លាំងណាស់ ប្រាក់ចូលមកមិនដាច់ ។ អ្នកប្រកបការងាររកស៊ីជួញដូរបានផលចំណេញលើសលប់ និងជោគជ័យគ្រប់កិច្ចការទាំងឡាយ ។ ចំណែកសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែភាពផ្អែមល្អែម និងយល់ចិត្តគ្នាជានិច្ច ។

ឆ្នាំជូត លាភធំទាំងពួងហូរចូលដូចទឹក ការងាររកទទួលទានបានកាក់កបហួសបំណងប្រាថ្នា ពណ៌នៃលាភ ផ្កាឈូក នៅថ្ងៃស្អែកនេះ លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ ការងាររកទទួលទានគ្រប់ច្រកល្ហកបានទទួលផលហួសពីការស្មានប្រាក់ចូលមកគ្រប់ទិសទី ។ អ្នកប្រកបការងាររកស៊ីជួញដូរ ឬការងារតាមអង្គភាពស្ថាប័នរមែងជោគជ័យហួសពីការស្មាន ។ ស៊ែរចេញយកលាភសំណាងឥឡូវនេះ ។

ឆ្នាំថោះ លោកអ្នកមានហុងស៊ុយល្អ ង៉ូវហេងឡើងខ្លាំង សម្បូរលុយចាយ និងមានលាភដទៃទៀតចូលមកក្នុងពេលដំណាលគ្នានេះ ។ តាមជើងលេខបានកំណត់ថា នៅថ្ងៃសុក្រនេះប្រុសស្រីមានលាភមានជ័យលុយធំចូលមកហៀរដៃ និងបានឡើងបុណ្យស័ក្តិឋានៈខ្ពង់ខ្ពស់ សម្រេចរាល់ការងារយ៉ាងល្អប្រសើរ ពណ៌នាំលាភ លឿង បួងសួងសុំសំណាងចូលមកក្នុងជីវិត ។ សាន សារិន
ចែករំលែកព័តមាននេះ