ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូលឆ្នាំទាំំង៦នេះក្រពេលនៅក្មេងលុះវ័យកណ្តាលមានលុយឡើងកប់

3 ឆ្នាំ មុន

យោងតាមការទស្សន៍ទាយរបស់ស្តេចហោរចិនសែដែលល្បីខាងមើលជោគជតារាសីបានអះអាងថា អ្នកដែលកើតឆ្នាំទាំង៦ មមែ វក ខាល ច រោង ឆ្លូវ មហាលាភមហាសំណា​ង​១៦២ជាមនុស្សដែលមានលាភសំណាងពេញមួយជីវិតរបស់អ្នក ។…

យោងតាមការទស្សន៍ទាយរបស់ស្តេចហោរចិនសែដែលល្បីខាងមើលជោគជតារាសីបានអះអាងថា អ្នកដែលកើតឆ្នាំទាំង៦ មមែ វក ខាល ច រោង ឆ្លូវ មហាលាភមហាសំណា​ង​១៦២ជាមនុស្សដែលមានលាភសំណាងពេញមួយជីវិតរបស់អ្នក ។ ថ្វីបើកាលនៅក្មេងលោកអ្នកមានសភាពហាក់ដូចជាលំបាករកលុយបន្តិចមែន តែដល់ពេលវ័យកណ្តាលឬពាក់កណ្តាលវ័យឡើងទៅបែរជាមានលាភមានសំណាងធំ មានលុយដ៏ច្រើនមហាសាលស្រោចស្រពជីវិត ។ សូមលោកអ្នកប្រញាប់បួងសួងឥឡូវនេះ ប៉ងអ្វីនឹងបានសម្រេចដូចបំណងប្រាថ្នា ។

ឆ្នាំ មមែ ពពែមាស លាភធំ រាសីឡើងខ្ពស់ត្រដែត មានលាភធំ សម្បូរលុយចាយណែនៗផ្ទះ ។ អ្នកកើតឆ្នាំនេះជាមនុស្សមានឫទ្ធិអំណាចឧត្តមប្រពៃណាស់ មានទ្រព្យច្រើនមហិមានៅរង្វង់ពាក់កណ្តាលវ័យ ពណ៌នាំសំណាង ពណ៌ក្រហម និងសម្រេចរាល់ការងារទាំងឡាយគួរឱ្យ​មោទនភាព មានង៉ូវហេងខ្លាំង មានលាភចូលមកជុំទិស ។ ចំណែកការធ្វើដំណើរទៅ​ណា​ម​ក​ណាជួបតែសុខដុមរម្យនាគ្រប់វេលា ។

ឆ្នាំវក កំពូលស្វាសមានឫទ្ធិអំណាច នៅរង្វង់ពាក់កណ្តាលវ័យលោកអ្នកសម្បូរលុយចាយហូរ​ហៀរ មានលាភធំចូលមក មានង៉ូវហេងឡើងខ្លាំង ។ អ្នកកើតឆ្នាំនេះជាអ្នកមានទ្រព្យម​ហា​​សាល និងមានបញ្ញាច្រើនប្រសប់ក្នុងការរកលុយ រាសីឡើងខ្ពស់ត្រដែត,ពណ៌នាំសំណា​ង ក្រហម ការងាររកទទួលទានរីកចម្រើនទៅមុខដោយរលូន ។ សម្ព័ន្ធភាពស្នេហាគូស្វាមីភរិ​យាមានតែភាពស្រស់ស្រាយ និងការយល់ចិត្តគ្នាប្រពៃណាស់ ។

ឆ្នាំ ខាល ស្តេចខ្លានាំលាភ នៅរង្វង់ពាក់កណ្តាលវ័យលោកអ្នកសម្បូរលុយចាយហូរហៀរ មា​នង៉ូវហេងឡើងខ្លាំង លាភធំចូលមកជុំទិស ។ អ្នកកើតឆ្នាំនេះ ជាមនុស្សទៀងត្រង់ មាន​ប​ញ្ញាច្រើន មានទ្រព្យមហាសាលប្រចាំជីវិត ។ ពណ៌នាំសំណាង ខៀវ ការងារទាំងឡាយរីក​ចម្រើនទៅមុខដោយរលូន ។ ចំណែកសម្ព័ន្ធភាពស្នេហា គូស្វាមីភរិយា កំលោះក្រមុំមានតែភាពផ្អែមល្ហែមរកគ្នាប្រសើរណាស់ ។

ឆ្នាំច សុនខសេដ្ឋី មានង៉ូវហេងខ្លាំង មានលាភចូលមកជុំទិសនៅរង្វង់ពាក់កណ្តាលវ័យ ។ ពណ៌នៃលាភសំណាង ពណ៌ក្រហម ទទួលបានសម្បត្តិមហាសេដ្ឋី គុណបារមីព្រះអង្គមាសកំពូលភ្នំទ្រព្យ នាំលាភធំ លុយធំ មានទ្រព្យហូរចូលមកហូរហៀរ រួមនឹងឡើងបុណ្យស័ក្តិខ្ពង់ខ្ពស់ផង ។ ចំណែកការធ្វើដំណើរទៅណាមកណាជួបតែសុខដុមគ្រប់វេលា ។

ឆ្នាំ រោង នាគរាជកាន់សីល ទេវតាថែរក្សា នៅពាក់កណ្តាលវ័យលោកអ្នកសម្បូរលុយចាយហូរហៀរ ង៉ូវហេងឡើងខ្លាំង លាភធំចូលមកជុំទិស ។ អ្នកកើតឆ្នាំនេះ ជាមនុស្សទៀងត្រង់ មានបញ្ញាច្រើន មានទ្រព្យមហាសាលពេញមួយជីវិត ។ ពណ៌នាំសំណាង ទឹកក្រូច ការងារទាំងឡាយរីកចម្រើនទៅមុខដោយរលូន ។ ចំណែកសម្ព័ន្ធភាពស្នេហា គូស្វាមីភរិយា កំលោះក្រមុំមានតែការយល់ចិត្តគ្នាប្រសើរណាស់ ។

ឆ្នាំ ឆ្លូវ ឧសភរាជ រទេវតាថែរក្សា នៅវ័យកណ្តាលលោកអ្នកសម្បូរលុយចាយ ហូរហៀរ មានង៉ូវហេងឡើងខ្លាំង លាភធំចូលមកជុំទិស ។ អ្នកកើត ឆ្នាំនេះជាមនុស្សទៀងត្រង់មានប​ញ្ញា​ច្រើនមានទ្រព្យមហាសាលកប់ក្នុងជីវិត ។ ពណ៌នាំសំណាង ស ការងារទាំងឡាយរីក​ច​ម្រើនទៅមុខដោយរលូន ។ ចំណែកសម្ព័ន្ធភាពស្នេហាគូ ស្វាមីភរិយាកំលោះក្រមុំមានតែភាពស្រស់ស្រាយនិងការយល់ចិត្តគ្នាប្រសើរណាស់ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ