ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​​ចាត់ការ​ឃុំ សង្កាត់​ណា​ឃុបឃិតបញ្ចូល​សាច់ញាតិ​ខ្លួនឯង​ដែល​មិនមែន​ជា​គ្រួសារ​ក្រីក្រ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជាក់​ថា នឹង​ចាត់វិធានការ​ក្ដៅ និង​មិន​មានការ​លើកលែង​ឡើយចំពោះ​មន្ត្រី​មូលដ្ឋាន​ដូច​ជា ថ្នាក់ដឹកនាំ ភូមិ ឃុំ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជាក់​ថា នឹង​ចាត់វិធានការ​ក្ដៅ និង​មិន​មានការ​លើកលែង​ឡើយចំពោះ​មន្ត្រី​មូលដ្ឋាន​ដូច​ជា ថ្នាក់ដឹកនាំ ភូមិ ឃុំ សង្កាត់ ដែល​បន្លំ​ឃុបឃិត​គ្នា​ដាក់​បញ្ចូល​សាច់ញាតិ បងប្អូន កូនក្មួយ ខ្លួនឯង ដែល​មិនមែន​ជា​គ្រួសារ ក្រីក្រ និង​ងាយ​រង​គ្រោះ​ពិតប្រាកដ ។ នេះ​បើ​យោង​តាម​លទ្ធផល​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២០​នេះ ។

ក្នុង​គោលបំណង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​កម្មវិធី​ផ្តល់​សាច់ប្រាក់​ជូន ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ និង​ងាយ​រង​គ្រោះ ដោយសារ ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​-១៩​នេះ ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា រដ្ឋបាល​ថ្នាក់ ក្រោម​ជាតិ​គ្រប់​លំដាប់ថ្នាក់ ពិសេស​ចំពោះ​អ្នក​អនុវត្ត​ផ្ទាល់​នៅ​តាម​ភូមិ ឃុំ សង្កាត់ ទាំងអស់ ទូ​ទាំង​ប្រទេស ត្រូវ​ផ្តោត​ការ​យកចិត្តទុកដាក់​ខ្ពស់ និង​ឱ្យ​បាន​ច្បាស់លាស់ ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​គ្រួសារ​ក្រីក្រ និង ជន​ងាយ​រង​គ្រោះ​ពិតប្រាកដ​ដោយសារ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​-១៩ ៕