ព្រះវិហារ ៖ ផ្សិតប៉ក់ ឫផ្សិតផូងផាំង ជាប្រភេទផ្សិតធម្មជាតិ មានរសជាតិឆ្ងាញ់ និងដុះក្នុងរដូវភ្លៀងធ្លាក់ ត្រូវបានឈ្មួញប្រមូលទិញគ្មានសល់ ព្រមទាំងផ្ដល់ប្រាក់ចំណូលសមរម្យ ដល់ប្រជាសហគមន៍ ថែមទៀតផង ។
បើតាមទំព័រហ្វេសប៊ុករបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឲ្យដឹងថា «បើតាមកំណត់ត្រា របស់អ្នកប្រមូលទិញក្នុងសហគមន៍ គិតចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ នេះ ការប្រម៉ូលផ្សិតប៉ក់ ជាមធ្យមមួយគ្រួសារ ប្រមូលបានប្រមាណ១៣៣គីឡូក្រាម លក់បានប្រាក់ជាមធ្យម ៣,៩៩០,០០០រៀល គឺជិត ១,០០០ដុល្លារ ។ បើគិតជាចំណូលរួម ក្នុងសហគមន៍តំបន់ការពារធម្មជាតិ ព្រៃក្តា នៃដែនជម្រកសត្វព្រៃ គូលេនព្រហ្មទេព ខេត្តព្រះវិហារ បានប្រហែល១១ម៉ឺនដុល្លារ» ៕

ចែករំលែកព័តមាននេះ