ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ចាស់​នៃ​អង្គការ CCF បាន​ទទួល​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកយាយ លោកតា នៅ​ក្នុង​កម្មវិធី​មនុស្ស​ចាស់​នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​(CCF) បាន​ទទួល​គ្រឿង​ឧបភោគ បរិភោគ​ដែល​ជា​អ​ណោ​យ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត…

រាជធានី​ភ្នំពេញ ៖ លោកយាយ លោកតា នៅ​ក្នុង​កម្មវិធី​មនុស្ស​ចាស់​នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​(CCF) បាន​ទទួល​គ្រឿង​ឧបភោគ បរិភោគ​ដែល​ជា​អ​ណោ​យ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​អំណោយ​ជា​សម្លៀក​បំពាក់​របស់​អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុ​ន ស៊ា​ង​លី តាម​រយៈ​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) ។

លោកស្រី ពេ​ជ ចន្ទ​មុន្នី បាន​សំណេះសំណាល​ផ្ដាំផ្ញើ​ការ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត និង​បាន​ប្រគល់​អំណោយ​ដល់​លោកយាយ លោកតា ដែល​ជា​មនុស្ស​ចាស់​នៅ​ក្នុង​អង្គការ​នេះ​ប្រកបដោយ​ទឹកចិត្ត​សប្បុរសធម៌ និង​បរិយាកាស​ស្និទ្ធស្នាល​ក្រៃ​លែង ។

លោកស្រី ពេ​ជ ចន្ទ​មុន្នី ក៏​បាន​ផ្តាំផ្ញើ​ឱ្យ​លោកយាយ​លោកតា អ៊ំ ពូ មីង ថែទាំ​សុខភាព​ក្នុង​រដូវ​កាល​នេះ​តាម​រយៈ​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ការពារ​កុំឱ្យ​សហគមន៍​យើង​ឆ្លង​រីក​រាលដាល​ជំងឺ​Covid-19 ។

សូម​បញ្ជាក់​ថា នេះ គឺជា​លើក​ទី​១៥ ហើយ​ដែល​លោកស្រី ពេ​ជ ចន្ទ​មុន្នី បាន​មក​ដល់​អង្គការ​នេះ​ដែល​ជាទី​កន្លែង​មាន​អនុស្សាវរីយ៍​ជា​ច្រើន​រវាង​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី​ក្នុង​ការ​ធ្វើ​សកម្មភាព​មនុស្សធម៌​ផ្សេង​ៗ រួម​មាន ៖ ការ​ពិនិត្យ​ព្យាបាល​ជំងឺ​មាត់​ធ្មេញ​ដល់​ក្មួយ​ៗ​កុមារ​ដោយ​ឥត​គិតថ្លៃ ការ​ប្រគល់​ផ្ទះ​ដែល​ជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ការ​ប្រគល់​គ្រឿង​ឧបភោគ បរិភោគ សម្ភារៈ​សិក្សា និង​អំណោយ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ដល់​ក្មួយ​ៗ និង​លោកយាយ លោកតា អ៊ំ ពូ មីង​នៅ​ក្នុង​អង្គការ​នេះ​ក្នុង​រយៈពេល​៦​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ