គ្រោះធម្មជាតិ​វាយប្រហារ​ផ្ទះជិត​១០​ខ្នង ឆក់យកជីវិតមនុស្ស​ម្នាក់ និងរបួសម្នាក់​


ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​ ​និង​មាន​រ​ន្ទះ​បាញ់​ ​បណ្តាល​ឱ្យ​បាត់បង់ជីវិត​មនុស្សម្នាក់​ និង​របួស​ម្នាក់​ ព្រមទាំង​រង​ការ​ខូចខាត​ផ្ទះ​សំបែង​ចំនួន​៧​ខ្នង​ កាលពី​​ល្ងាច​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២០​ នៅ​ស្រុក​ស្វាយចេក ​និង​ស្រុក​ព្រះនេ​ត​ព្រះ​។

ជនរងគ្រោះ​ដោយសារ​ករណីរន្ទះបាញ់ទាំង២នាក់​ខាងលើ ក្នុងនោះ​​ម្នាក់​ឈ្មោះ ឡោម សុ​ជាតិ ភេទប្រុស ​អាយុ​១៥​ឆ្នាំ បានបាត់បង់ជីវិត និងម្នាក់​ទៀត​​រង​របួស​សន្លប់​ឈ្មោះ យិ​ន ឈុ​ន​លី ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ ។ ជន​រង​គ្រោះ​ទាំង​រស់នៅ​ភូមិ​បែក​ចាន​ថ្មី ឃុំ​រលួស ស្រុក​ស្វាយចេក​។

ដោយ​យោង​តាម​របាយ​កាណ៍​កងពលតូច​ថ្មើ​ជើង​លេខ​៥១​បាន​ដោយ​ដឹង​ថា​ ​ភ្លៀង​​លាយ​ឡំ​ដោយ​ខ្យល់​កន្ត្រាក់​ ​និងមាន​រ​ន្ទះ​បាញ់​នៅ​ចំណុច​ត្រពាំង​ក្រសាំង នៅ​ចម្ងាយ​ជាង​២​គីឡូម៉ែត្រ​ពី​ភូមិ​ខ្វា​យ​កើត ឃុំ​រលួស ស្រុក​ព្រះ​នេត្រ​ព្រះ​​ ។

ភ្លៀងលាយឡំ​ខ្យល់​កន្ត្រាក់​ស្ថិត​នៅ​ភូមិ​ឈ្នួ​រ​មាន​ជ័យ ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះ​​នេត្រព្រះ បណ្តាលឱ្យ​​​​ប៉ះពាល់​ដល់​​ផ្ទះ​សំបែង​ប្រជាពលរដ្ឋ​ចំនួន​៧​ខ្នង​និង​សាលារៀន​១​ខ្នង ​ក្នុងនោះ​បណ្តាល​ឱ្យ​​រលំ និង​ប៉ើង​ដំបូល​ ​ផងដែរ ​​៕ (​​កែសម្រួលដោយ ៖ ធីតា​)

ព្រឹត្តិការណ៍សង្គម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ