ថោះ រោង មមី រកា ជូត​រក​ទូ​ដាក់​លុយ​មិន​បាន​ទេ​នៅ​ថ្ងៃ​​នេះ


យោង​តាម​កំពូល​ហោរ​ចិន​សែ​បាន​អះអាង​ថា ថ្ងៃ​ចាស់​ផុត​ទៅ ថ្ងៃ​អង្គារ​189​ថ្មី​ក៏​ចូល​មក​ដល់​លើករាសី ឆ្នាំ​ទាំង​៥ ថោះ រោង មមី រកា ជូត ខ្ពស់​ផ្តាច់​គេ នាំ​មក​នូវ​លាភ​សំណាង លាភ​ហេង លាភ​លុយ មាសប្រាក់ និង​មានរឿង​ល្អ​ៗ​ចូល​មក​ក្នុង​ជីវិត តែ​ស្តេច​ហោរ​ក៏​មាន​ត្រណម​ខ្លះ​សម្រាប់​ម្ចាស់​ឆ្នាំ​ទាំង​៥​នេះ​ដែរ បើ​តម​បាន លោក​អ្នក​ប្រាថ្នា​អ្វី​ក៏​ជោគ​ជ័យ សម្រេច​ដូច​ក្តី​បំណង ។ សូម​លោក​អ្នក​ប្រញាប់​បួងសួង​279​សុំ​លាភសក្ការៈ​ឥឡូវនេះ ។

ឆ្នាំថោះ នៅ​ថ្ងៃ​អង្គារ​ថ្មី​នេះ​រាសី​ល្អ​ណាស់​ផុត​អស់​នូវ​គ្រោះ​ស៊យ​ទាំងឡាយ លោក​អ្នកមាន​​លាភ​មាន​ជ័យ មាន​សិរី​សួស្តី​មហាប្រសើរ និង​មាន​និស្ស័យ​ដល់​គូ​គ្រប ហើយ​សម្​បត្តិ​រស់​នោះ​នឹង​នាំ​លាភ​នាំ​សំណាង​ធំ​មក​ជាមួយ​តែ​ម្តង ប៉ុន្តែ​លោក​អ្នកមាន​ត្រណម​មិន​ឱ្យ​បើកបរ​លឿន​ពេក​ទេ បើ​ពុំនោះ​ប្រាកដជា​ជួប​គ្រោះថ្នាក់​ជាយថាហេតុ​មិន​ខាន ។

ឆ្នាំរោង អ្នក​កើត​ឆ្នាំ​នេះ បើ​ខិតខំ​រក​ទទួលទាន​ឱ្យ​សកម្ម​បន្តិច​ប្រាកដជា​រក​ទូ​ដាក់​លុយ​មិន​បាន ព្រោះ​នាគរាជ​ជា​សត្វ​មាន​ឫទ្ធិ​អំណាច​ខ្លាំងក្លា​ណាស់​ប្រាថ្នា​ទ្រព្យសម្បត្តិ មាសប្រាក់​ណា ទ្រព្យសម្បត្តិ​នោះ​ចូល​មក​ហូរហៀរ​ដូច​បំណង ។

ឆ្នាំមមី ឆ្នាំ​នេះ​ល្អ​លេខ​១ តែ​ធាតុ​ដែល​ល្អ​ជាងគេ​បំផុត​គឺ​ធាតុមាស ធាតុឈើ និង​ធាតុដី ។ ឆ្នាំ​នេះ​ទោះជា​ប្រកប​កិច្ចការ​អ្វី​ក៏​ដោយ ក៏​បាន​សម្រេច​ផល​ល្អ​សម​តាម​បំណង​ដែរ មាន​លាភ​មាសប្រាក់​ហូរ​ចូល​ជាប់​ជា​និច្ច ។ ប្រការ​គួរ​ចៀសវាង​កុំឱ្យ​មានការ​ផិតក្បត់​គ្នា បើ​ពុំនោះ​ទេ​លាភ​សំណាង​រត់​ចេញ​អស់ហើយ ។ តែបើ​អ្នក​មិន​ទាន់​មាន​គូគាប់ ក៏​ដល់​ពេលវេលា​ទ្រព្យ​រស់​នោះ​ចូល​មក​ដល់​ហើយ

ឆ្នាំរកា ក៏​ល្អ​ប្រពៃ ប៉ុន្តែ​ប្ដី​ប្រពន្ធ​កុំ​ត្រចៀកស កុំ​ជឿ​ពាក្យ​គេ មានរឿង​អី្វ​ត្រូវ​ចេះ​និយាយ​គ្នា​ដោយ​សន្តិវិធី​ព្រោះ​លាភ​លុយ លាភ​ហេង លាភ​លុយ​កំពុង​រង​ចាំ​អ្នក​នៅ​ថ្ងៃ​អង្គារ​នេះ​ហើយ ការងារ​ឯកជន​ក្តី ការងារ​ក្រុមហ៊ុន​ក្តី ឬ​ការងារ​រាជការ​សុទ្ធតែ​ទទួលផល​ល្អ ។

ឆ្នាំជូត ផុត​ឆុង​ជាមួយ​អ្នក​ណា​អស់ ប៉ុន្តែ​ត្រូវ​ចេះ​អត់ធ្មត់​កុំ​ចង់​យកឈ្នះ​គេ មានរឿង​អ្វី​ក៏​ដោយ​ត្រូវ​ចេះ​អត់ធន់ ហើយ​កុំ​លោភលន់​ពេក ព្រោះ​ដល់​ពេល ដល់​ថ្ងៃ ដល់​ខែ ដល់​ឆ្នាំ ដែល​អ្នក​ត្រូវ​ទទួល​លាភ​ហើយ លាភ​ដែល​ហូរ​ចូល​ខ្លាំង​បំផុត​គឺ​ក្នុង​ថ្ងៃ​អង្គារ​នេះឯង ។ នៅ​ក្នុង​ថ្ងៃ​ពិសេស​នេះ​បើសិនជា​បាន​ជួប​អ្នកមាន​បុណ្យ​គេ​ជួយ អាច​ធ្វើ​សេដ្ឋី​ធ្វើ​អ្នក​មានបាន តែ​នៅ​ពេល​មានបាន​ហើយ​ត្រូវ​ចេះ​សងគុណ​គេ​វិញ​ផង ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ