ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បន្ត​ដាក់​ចេញ​កញ្ចប់​វិធាន​ការណ៍​រក្សា​លំនឹង​សកម្មភាព​អាជីវ​​កម្ម​ក្នុងស្រុក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២០​នេះ បាន​ថ្លែង​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​ជា​បន្តបន្ទាប់​នូវ​កញ្ចប់​វិធាន​ការណ៍ ដើម្បី​រក្សា​លំនឹង​សកម្មភាព​អា​វី​កម្ម​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២០​នេះ បាន​ថ្លែង​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​ជា​បន្តបន្ទាប់​នូវ​កញ្ចប់​វិធាន​ការណ៍ ដើម្បី​រក្សា​លំនឹង​សកម្មភាព​អា​វី​កម្ម​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ និង​ជួយ​សម្រួល​ដល់​ជីវភាព​កម្មករ និយោជិត និង​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ ។

លោក អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រ​សូ​ង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​គូសបញ្ជាក់​នៅ​ចំពោះ​មុខ​លោក​ទូត អា​មេ​រិ​ក ប្រចាំ​នៅ​កម្ពុជា​នៅ​កិច្ចប្រជុំ​នៅ​ទីស្តីការក្រសួង​ថា «​រាជរដ្ឋាភិបាល​កម្ពុជា​មាន​វិធានការ​អន្តរាគមន៍​ចំនួន ៣​ជុំ ត្រូវ​បាន​ដាក់​ចេញ​ជា​បន្ទាន់ ដើម្បី​ជួយ​ស្រោចស្រង់​វិស័យ​ឯកជន ជា​ពិសេស​ក្នុង​វិស័យ​សំខាន់​ដូច​ជា វិស័យ​ទេសចរណ៍ អាកាសចរណ៍ និង​កាត់ដេរ​វាយនភ័ណ្ឌ​» ។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា «​ដើម្បី​រក្សា​លំនឹង​ជីវភាព​រស់នៅ របស់​កម្មករ និយោជិត​ដែល​បម្រើ​ការ​ក្នុង​វិស័យ​ទាំងនេះ​ទទួល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ រាជរដ្ឋាភិបាល​បាន​ធ្វើការ​លើកទឹកចិត្ត ការ​អនុគ្រោះ​ផ្នែក​សារពើពន្ធ ការ​អនុញ្ញាត​ឲ្យ​មិន​បង់ប្រាក់​ភាគទាន​ធានា​រ៉ាប់រង​របប​ហានិភ័យ​ការងារ ការ​ថែទាំ​សុខភាព​»​។

លោក អូន ព័ន្ធ​មុនី​រ័​ត្ន បាន​បន្ត​ថ្លែង​ថា មិន​ត្រឹមតែ​ប៉ុណ្ណោះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​សម្រួល​នៃ​ការ​អនុគ្រោះ​ឥណទាន (credit relief) និង​ការ​បង្កើន​សន្ទនីយ​ភាព (liquidity) ទៅ​ក្នុង​ទីផ្សារ​ផង​ដែរ​។​ល​។

ជាមួយ​គ្នា​នេះ​ដែរ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​កម្មវិធី​ជំនួយ​សង្គម ដើម្បី​ជួយ​សម្រាល​ការ​លំបាក និង​រក្សា​លំនឹង​ជីវភាព​ប្រជាជន តាម​រយៈ​ការ​អនុវត្ត​កម្មវិធី​ផ្ទេរ​សាច់ប្រាក់​ក្រុម​គ្រួសារ​ប្រជាជន​ក្រីក្រ​ខ្វះខាត និង​មានកម្ម​វិធី​ជា​ច្រើន​ទៀត​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ដាក់​ឲ្យ​ប្រើប្រាស់ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ជំនួប​រវាង លោក អូន ព័ន្ធ​មុនី​រ័​ត្ន និង​ឯកឧត្តម Patrick Murphy ជា​ឯកអគ្គរដ្ឋទូត​វិ​សាម​ញ្ញា និង​ពេញ​សមត្ថភាព​នៃ​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា នៅ​ក្នុងថ្ងៃនេះ គឺជា​ខួប​លើក​ទី​៧០ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​កម្ពុជា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ