ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​បរទេស​ម្នាក់​ត្រូវ​ក្រុមជន​ដៃដល់វាយ​ឱ្្យរង​របួស​ធ្ងន់​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ បុរសជន​បរទេស​ម្នាក់​ចេញ​ពីហាង​ខារ៉ាអូរខេ ត្រួវ​ក្រុមជន​សង្ស័យមួយ​ក្រុមព្រួត​គ្នា​វាយ​បណ្តាលឱ្យរង​របួស បន្ទាប់មក​ក្រុម​ជនដៃល់​បាន​រត់គេចខ្លួនអស់ ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង ១០ និង ៣០ នាទី​យប់ ថ្ងៃទី ១១ វិចិ្ឆកា ២០១៤ នៅ​ចំណុច​មុខធីវីម៉ាត (ផ្លូវ១៣៦ កែងនិង​ផ្លូវលេខ១៩)​

រាជធានី​ភ្នំ​ពេញ ៖ បុរសជន​បរទេស​ម្នាក់​ចេញ​ពីហាង​ខារ៉ាអូខេ ត្រូវ​ក្រុមជន​សង្ស័យមួយ​ក្រុមព្រួត​គ្នា​វាយ​បណ្តាលឱ្យរង​របួស បន្ទាប់មក​ក្រុម​ជនដៃដល់​បាន​រត់គេចខ្លួនអស់ ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង ១០ និង ៣០ នាទី​យប់ ថ្ងៃទី ១១ វិចិ្ឆកា ២០១៤ នៅ​ចំណុច​មុខធីវីម៉ាត (ផ្លូវ១៣៦ កែងនិង​ផ្លូវលេខ១៩)​ ស្ថិត​ក្នុង​សង្កាត់ដូនពេញ ខណ្ឌូន​ពេញ ។

ប្រភព​ព័ត៌មាន​ពីកន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​បុរសជន​បរទេស​ម្នាក់ បាន​ចេញ​ពី​ហាង​ខារ៉ា​អូរខេ មួយ​កន្លែង ទំនងជាស្រវឹង​បាន​ឡួឡា​ឌឺឌង ដាក់មនុស្ស​មួយ​ក្រុម ធ្វើឱ្យមនុស្សមួយ​​ក្រុមនោះខឹង​បានព្រួត​គ្នា​វាយ​បុរស​បរទេស​ខាង​លើ បណ្តាល​ឱ្យរបួស​ធ្ងន់ ។

ក្រោយពេល​កើត​ហេតុ​កម្លាំង​សមត្ថកិច្ច​បាន​មក​ពិនិត្យ​កន្លែង​កើត​ហេតុ​ និង​បាន​នាំ​ជន​បរទេស​ទៅ​ព្យាបាល​របួស​ស្នាម​នៅ​មន្ទីរពេទ្យកាល់ម៉ែត​ចំណែក​ក្រុម​ដៃដល់​នាំ​គ្នា​រត់គេចខ្លួនអស់ ។