ឆ្នាំ​ទាំង​៦​ថ្ងៃ​សុក្រ​សំណាង​បុក​សម្រុកចូល​ខ្លាំង​លាភ​ចូល​ពេញ​ៗ​លុយ​ចូល​ឆឹ​ប​ៗ


យោង​តាម​គេហទំព័រ​ហោរាសាស្ត្រ​ចិន​សែ​ដ៏​ល្បីល្បាញ​មួយ​បាន​ឲ្យ​ដឹង​ថា ឆ្នាំ​ង៉ូ​វ​ហេង​ទាំង​៦ ខាល មមី រោង ជូត ថោះ កុរ លាភ​ធំ​ចូល​ពេញ​ៗ លុយ​ចូល​ឆឹ​ប​ៗ​នៅ​ក្នុង​ថ្ងៃ​សុក្រ ទី​៨ លេខ​ហេង ៨៨៨ ខែឧសភា​នេះ ។ សូម​លោក​អ្នក​ដែល​កើត​ឆ្នាំ​ទាំង​៦​មេត្តា​ជួយ​ស៊ែរ​បួងសួង​ឥឡូវនេះ​ប្រាថ្នា​អ្វី​បាន​សម្រេច​ដូច​បំណង ។ សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក សូម​ឲ្យ​លោក​អ្នក​ជួប​តែ​លាភ​សំណាង និង​មាន​សុភមង្គល​ជា​រៀង​រហូត ។

ឆ្នាំ ខាល លាភ​ចូល​ពេញ​ៗ លុយ​ចូល​ឆឹ​ប​ៗ​នៅ​ថ្ងៃ​សុក្រ ជា​អ្នកមាន​លាភ​សំណាង​ខ្ពស់ អាច​ជា​លុយកាក់ ឬ​ឋានៈ​បុណ្យស័ក្តិ ទ្រព្យសម្បត្តិ ។ អ្នក​កើត​ឆ្នាំ​នេះ​ធាតុទឹក​អម្រឹត ចិត្ត​បុណ្យ ល្អ​ណាស់ ពណ៌​សំណាង ប្រផេះ សំណាង​ក្នុង​រឿង​ការងារ និង​ការ​រកស៊ី​សព្វសារពើ កិច្ចការ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ សំណាង​ក្នុង​រឿង​ប្រាក់​កាស កាក់កប​ប្រសើរ​ណាស់ សំណាង​ក្នុង​រឿង​ស្នេហា ប្រុស​ស្រី​មាន​ភាព​ល្អូកល្អិន និង​យល់ចិត្ត​គ្នា​កាន់តែ​ខ្លាំង ។

ឆ្នាំ មមី រាល់​ការងារ​រក​ទទួលទាន​នៅ​ថ្ងៃ​សុក្រ​នេះ​ទទួល​បាន​លាភ​ផល​យ៉ាង​ក្រាស់ក្រៃ ។ សម្រាប់​ការ​រកស៊ី​ជួញដូរ​វិញ មានការ​ទិញ​ចូល លក់​ចេញ​ចំណេញ​លើសលប់ ហើយ​ជា​ពិសេស​នោះ​បើ​មានការ​បើកមុខ​របរ​ថ្មី​ផង គឺ​ពិតជា​ល្អ​ប្រពៃ​បំផុត​។ ការ​ធ្វើ​ដំណើរ​ទី​ជិត ឆ្ងាយ​ជួប​តែ​សេចក្តីសុខ ក្សេមក្សាន្ត ។ រីឯ​សម្ព័ន្ធ​ស្នេហា​មាន​តែ​រឿង​ល្អ និង​មាន​សុភមង្គល​ណាស់ ។

ឆ្នាំ រោង លាភ​ចូល​ពេញ​ៗ លុយ​ចូល​ឆឹ​ប​ៗ​នៅ​ក្នុង​ថ្ងៃ​សុក្រ​នេះ ឯ​លាភ​ទាំងនោះ​អាច​លាភ​លុយ​ឬ​លាភ​ឋានៈ​បុណ្យស័ក្តិ ទ្រព្យសម្បត្តិ ។ អ្នក​កើត​ឆ្នាំ​នេះ​ជា​នាគរាជ​មាស ធាតុ​កែវ​មណី និង​បាន​យស​ស័​ក្កិ​ធំ ឬ​បានជា​សម្បត្តិ​សេដ្ឋី រាសី​ខ្ពស់ត្រដែត ពណ៌​សំណាង ស្វាយ ។ សំណាង​ក្នុង​រឿង​ការងារ កិច្ចការ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន សំណាង​ក្នុង​រឿង​មាសប្រាក់​ហូរ​ចូល​ពេញ​ៗ សំណាង​ក្នុង​រឿង​ស្នេហា គូស្នេហ៍​មាន​ភាព​ល្អូកល្អិន និង​យល់ចិត្ត​គ្នា​កាន់តែ​ខ្លាំង ។

ឆ្នាំ ជូត បើ​លោក​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី តែង​ផ្តល់​ផល​ល្អ និង​ផ្លែផ្កា​ឆ្លើយ​តប​មក​វិញ​គាប់ប្រសើរ​ខ្លាំង​ណាស់ ហើយ​រាល់​ការងារ​រក​ទទួលទាន មាន​លាភ​ចូល លុយ​ហូរ​ចូល​ច្រើន អាច​នឹង​មាន​អ្នក​នាំ​ប្រាក់​មក​ឱ្យ​ដល់​ទ្វារផ្ទះ ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​សុខ​សប្បាយ​តាម​ផ្លូវ​ជា​និច្ច ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំ ថោះ លាភ​ចូល​ពេញ​ៗ លុយ​ចូល​ឆឹ​ប​ៗ​នៅ​ក្នុង​ថ្ងៃ​សុក្រ​នេះ ។ ថោះ​នាម​ជា​សត្វ​ទន្សាយ ធាតុ​ដែកថែប មានទ្រព្យ​និង​មាន​បញ្ញា​ច្រើន រាសី​ខ្ពស់ត្រដែត ពណ៌​សំណាង ផ្ទៃមេឃ សំណាង​ក្នុង​រឿង​ការងារ និង​ការ​រក​ទទួលទាន កិច្ចការ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន សំណាង​ក្នុង​រឿង​ប្រាក់​កាស​ហូរ​ចូល​ដូច​ទឹក សំណាង​ក្នុង​រឿង​ស្នេហា គូ​ស្វាមីភរិយា​មាន​ភាព​ល្អូកល្អិន និង​យល់ចិត្ត​គ្នា​កាន់តែ​ខ្លាំង ។

ឆ្នាំ កុរ បើ​លោក​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី តែង​ផ្តល់​ផល​ល្អ និង​ផ្លែផ្កា​ឆ្លើយ​តប​មក​វិញ​គាប់ប្រសើរ ហើយ​រាល់​ការងារ​រក​ទទួលទាន មាន​លាភ​ចូល លុយ​ហូរ ចូល​ច្រើន អាច​នឹង​មាន​អ្នក​នាំ​ប្រាក់​មក​អោយ​ដល់​មុខ​ហាង​តែ​ម្តង ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​បាន​សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ​។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ៕ សាន សារិន

ហោរាសាស្ដ្រ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ