ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​​ព្រមានថា ត្រូវ​​​ពាក់​ម៉ាស ​​បើ​ហ៊ាន​បំពាន​នឹង​ពិន័យ​​១៣៥​អឺ​រ៉ូ

3 ឆ្នាំ មុន

ប្រទេស​បារាំង ៖ រដ្ឋលេខាធិការ​ក្រសួង​ដឹក​ជញ្ជូន​បារាំង​លោក​JEAN BAPTISTE DJEBBARI បាន​ព្រមាន​ថា ចូល​ក្នុង​មធ្យោបាយ​ដឹក​ជញ្ជូន​សាធារណៈ បើ​មិន​ពាក់​ម៉ាស​ការពារ​នឹង​ទទួល​ការ​ពិន័យ​ចាប់ពី​ថ្ងៃ​ទី​១១ ឧសភា​ ទៅ​ដល់​ទៅ​១៣៥​អឺ​រ៉ូ…

ប្រទេស​បារាំង ៖ រដ្ឋលេខាធិការ​ក្រសួង​ដឹក​ជញ្ជូន​បារាំង​លោក​JEAN BAPTISTE DJEBBARI បាន​ព្រមាន​ថា ចូល​ក្នុង​មធ្យោបាយ​ដឹក​ជញ្ជូន​សាធារណៈ បើ​មិន​ពាក់​ម៉ាស​ការពារ​នឹង​ទទួល​ការ​ពិន័យ​ចាប់ពី​ថ្ងៃ​ទី​១១ ឧសភា​ ទៅ​ដល់​ទៅ​១៣៥​អឺ​រ៉ូ ។ លោក​អះអាង​បែប​នេះ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​កាសែត PARISIEN ចេញផ្សាយ​នា​ថ្ងៃ​ទី​១ ឧសភា ។

នាយក​រដ្ឋមន្ត្រី​បារាំង​លោក​អេ​ឌូ​អា​ដ​ហ្វី​លី​ប​ធ្លាប់​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៨ មេ​សា​ថា ការ​ពាក់​ម៉ាស​និង​ការ​គោរព​វិធានការ​គម្លាត​សង្គម នឹង​ជា​កាតព្វកិច្ច ក្នុង​ផ្នែក​ដឹក​ជញ្ជូន​សាធារណៈ ក្នុង​រយៈពេល​យ៉ាងតិច​៣​ស​ប្ដា​ហ៍ ក្រោយ​បញ្ចប់​ការ​បង្ខាំង​មិន​ឲ្យ​ចេញ​ក្រៅ​នា​ថ្ងៃ​ទី​១១ ឧសភា​ខាង​មុខ​នេះ ។

លោក JEAN BAPTISTE DJEBBARI​គូស​គូសបញ្ជាក់​ថា កងកម្លាំង​ប៉ូលិស​នឹង​ទទួល​បន្ទុក​ធ្វើ​ឲ្យ​មានការ​គោរព​កាតព្វកិច្ច​នេះ ហើយ​បណ្ដា​ផ្នែក​សន្តិសុខ​របស់​ប្រតិបត្តិ​ករ​ដឹក​ជញ្ជូន​ក៏​ជួយ​ក្នុង​រឿង​នោះ​ដែរ ។ ក្នុង​ករណី​មិន​គោរព​នឹង​រង​ការ​ពិន័យ ។

បណ្ដា​មនុស្ស​ដែល​ចង់​ជិះ​រថភ្លើង​លឿន តាក់​ស៊ី ឬ​ចូល​ក្នុង​ស្ថានីយ​មួយ ដោយ​គ្មានពាក់​ម៉ាស​នឹង​អាច​បដិសេធ​មិន​ឲ្យ​ចូល ។ ប្រ​សិនបើ​នៅ​បំពាន​នោះ​នឹង​ទទួល​ការ​ពិន័យ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ