ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នាក់ងារ​វី​ង បន្ត​វប្បធម៌​ចែករំលែក ខណៈ​​ពេល​ដែល​វីរុស​កូ​វី​ដ​១៩ កំពុង​រាតត្បាត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​ដែល​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​កំពុង​ជួប​ទុក្ខ​លំបាក ភ្នាក់ងារ វីង នៅ​បណ្តា​ខេត្ត​នានា និង​នៅ​ក្រុងភ្នំពេញ បាន​ស្ម័គ្រចិត្ត​ធ្វើ​យុទ្ធនាការ​ចែក​អង្ករ ទឹក​អាល់កុល​លាង​ដៃ ប្រេងកូឡា…

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​ដែល​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​កំពុង​ជួប​ទុក្ខ​លំបាក ភ្នាក់ងារ វីង នៅ​បណ្តា​ខេត្ត​នានា និង​នៅ​ក្រុងភ្នំពេញ បាន​ស្ម័គ្រចិត្ត​ធ្វើ​យុទ្ធនាការ​ចែក​អង្ករ ទឹក​អាល់កុល​លាង​ដៃ ប្រេងកូឡា និង​ថវិកា​ផ្ទាល់ខ្លួន​មួយ​ចំនួន​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ខ្វះ​ខាត ដើម្បី​ទប់ស្កាត់​ការ​រីក​រាតត្បាត​នៃ​វីរុស កូ​វី​ដ​១៩ ។

អ្នកស្រី អេ​ង ប៊ុ​ន​ថា ដែល​ជា​ម្ចាស់​ភ្នាក់ងារ​វី​ង ប្ល៊ូ អាយ ដែល​ស្ថិត​នៅ​ផ្លូវ​៤៣០ នៅ​ជិត​សណ្ឋាគារ​រ៉េ​ស៊ី​ដង់ ក្រុងភ្នំពេញ បាន​ឲ្យ​ដឹង​ថា ដោយ​មើលឃើញ​អត្រា​នៃ​ការ​ឆ្លង​វីរុស កូ​វី​ដ​១៩ ចេះ​តែ​បន្ត​ជា​រៀងរាល់ថ្ងៃ អ្នកស្រី​បាន​បរិ​ច្ចាក​អង្ករ​ចំនួន​៣០០kg អាលកុល​លាងដៃ និង​ប្រេងកូឡា ចែក​ជូន​ដល់​បងប្អូន​ដែល​កំពុង​តែ​ខ្វះខាត​។

អ្នកស្រី​បាន​ឲ្យ​ដឹង​ថា​ថា​៖ «​បងប្អូន​អ្នក​ប្រកប​របរ​រើស​អេ​ត​ចាយ និង​អ្នក​រត់​ម៉ូតូឌុប​មួយ​ចំនួន​មិន​អាច​ទិញ​ម៉ាស់ អាល់កុល ដើម្បី​ការពារ​ខ្លួន​ពី​ការ​ឆ្លង​វីរុស​កូ​វី​ដ​១៩ បាន​ឡើយ​។ ក្នុងអំឡុងពេល​ដ៏​ពិបាក​នេះ ពួក​គាត់​មិន​អាច​រក​ប្រាក់​កម្រៃ​បាន​សមរម្យ ដើម្បី​ទ្រទ្រង់​ជីវភាព​របស់​ពួក​គាត់​ឡើយ។ ហេតុ​ដូច​ច្នេះ​ហើយ គ្រួសារ​របស់ខ្ញុំ​បាន​ឧបត្ថម្ភ​អង្ករ​៣០០ គីឡូក្រាម​ដើម្បី​ចែក​ជូន​ដល់​ពួ​គាត់»​។

ដោយ​មើលឃើញ​សន្តាន​ចិត្ត​ដ៏​ប្រពៃ​របស់​អ្នកស្រី អ្នក​ជិតខាង​របស់​អ្នកស្រី​ក៏​បាន​ចូលរួម​ឧបត្ថម្ភ ប្រេងកូឡា ទឹក​អាល់កុល​លាងដៃ ដើម្បី​ចែក​ជូន​ដល់​បងប្អូន​ដែល​កំពុង​ខ្វះខាត​ផង​ដែរ​។ គិត​ត្រឹម​ថ្ងៃ​ទី​២៨ ខែមីនា​នេះ មាន​បងប្អូន​ជាង​១០០​នាក់​ហើយ​ដែល​បាន​ទទួល​អំណោយ​ដ៏​សប្បុរសធម៌​ពី​ក្រុម​គ្រួសារ​និង​អ្នក​ជិតខាង​របស់​អ្នកស្រី​។

លោកស្រី គង់ មុនី​ភក្តី ដែល​ជា​ម្ចាស់​វី​ង ឈ្មោះ រតនៈ រង្សី នៅ​ផ្សារ​ឈូក​មាស រាជធានី​ភ្នំពេញ បាន​រៀបចំ​ចែក​ជូន​ជែ​ល​លាង​ដៃដល់​អ្នក​ធ្វើ​ដំណើរ និង​អតិថិជន​គាត់​ជា​ប្រចាំ​។ លោកស្រី​បាន​ឲ្យ​ដឹង​ថា​៖ « ខ្ញុំ​ចែក​ជែ​ល​ពួក​គាត់​នៅ​តាម​ហាង​វី​ង​របស់ខ្ញុំ​ទាំង​៤​សាខា​តែ​ម្តង មួយ​ថ្ងៃ នៅ​តាម​ហាង​នីមួយ​ខ្ញុំ​ចែក​ជូន​អស់​ប្រហែល​១០០​ដប​។ ក្រៅពី​នេះ​ខ្ញុំ​បរិច្ចាគ​ថវិការ​ទៅ​សមាគម​ន៍​ផ្សេង​ៗ​ដើម្បី​ជួយ​អ្នក​ទីទាល់​ក្រ​ផង​ដែរ​»​។

ដោយឡែក​នៅ​សង្កាត់​ទួល​ស្វាយព្រៃ ខ័​ណ្ឌ​ចំការមន រាជធានី​ភ្នំពេញ វិញ ភ្នាក់ងារ​វី​ង ដែល​បាន​មាន​ស្លាក​យ​យីហោ ងួ​ន សី​ថា បាន ចែករំលែក​ទឹក​អាល់កុល​លាងដៃ និង ម៉ាស់​ជា​ច្រើន​ដោយ​ឥត​គិតថ្លៃ​ដល់​អតិថិជន និង​អ្នក​ធ្វើ​ដំណើរ​ផង​ដែរ​។

មិន​ថា ឡើយ​ភ្នាក់ងារ​វី​ង​នៅ​រាជ​ធានា​ភ្នំពេញ សូ​ម្បី​តែ​បងប្អូន​ភ្នាក់ងារ​វី​ង​នៅ​បណ្តា​ខេត្ត​នានា​ក៏​ចូលរួម​ទុបស្កាត់ វី​ដ​១៩ ផង​ដែរ​។ តួយ៉ាង​ក្រុម​គ្រួសារ​របស់​លោក លោក ឃិ​ន លី​ហាក់ ម្ចាស់​ភ្នាក់ងារ​វី​ង និង​ក្រុម​គ្រួសារ​របស់​លោក​ក៏​បាន​រួមចំណែក​ទឹកប្រាក់​ចំនួន បួន​លាន​រៀល សម្រាប់​ជួយ​បងប្អូន ដែល​កំពុង​តែ​ខ្វះខាត ស្ថិត​ក្នុងភូមិ​ស្រល់ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ តាម​រយៈ​លោក​មេ​ភូមិ ដោយ​មួយ​គ្រួសារ​ៗ​អាច​ស្នើរ​ថវិការ​នេះ​បាន​១០​ម៉ឺន​រៀល​។

លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​នៅ​ពេល​ដែល​សង្គម​របស់​យើង​កំពុង​ទទួល​រង​ការ​វាយប្រហារ​ពី​មេរោគ​កូ​វី​ដ​១៩​នេះ យើង​មិន​អាច​ឈរ​អោបដៃ​មើល​បាន​ឡើយ​។ នៅ​ពេល​ដែល​យើង​មាន​ស៊ី​គ្រប់គ្រាន់​ហើយ យើង​ត្រូវ​តែ​ចេះ​ចែករំលែក ជា​ពិសេស​ក្នុង​គ្រា​ដ៏​លំបាក​នេះ​»​។

ក្រៅពី​នេះ ក៏​នៅ​មាន​ភ្នាក់ងារ​វី​ង​នៅ​តាម​កន្លែង​ផ្សេង​ដ៏​ទៃ​ទៀត​នៅ​ក្នុ​ប្រទេស​កម្ពុជា ដែល​បាន​ស្ម័គ្រចិត្ត​បរិច្ចាគ​ថវិការ​ផ្ទាល់ខ្លួន ដើម្បី​រួមចំណែក​ឧបត្ថម្ភ​ដល់​ប្រជាជន​កម្ពុជា​ដែល​ខ្វះខាត​ប​ផង​ដែរ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល​ចុះ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២០​នេះ បានអោយ​ដឹង​ថា កម្ពុជា​បាន​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​០៤​នាក់​បន្ថែម​ទៀត ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​កើន​ដល់​ទៅ ១០២​ករណី​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ