ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំយុវជន​ម្នាក់ទៀត​ ដែល​បាន​​បំពុល​ព័ត៌​មាន​លើ​​បណ្តាញ​​​​សង្គម ​

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖​ កាលពី​ថ្ងៃ​ទី២២​ មីនា ​នៅ​ស្រុក​ជីក្រែង កម្លាំង​នគរបាល​ផែន​ការងារ​សន្តិសុខ​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​​នាំ​ខ្លួន​យុវជន​ម្នាក់បន្ថែម​ទៀត ក្រោយ​ពី​បង្ហោះ​សារ​នូវ​សារ​សំឡេង​​ព​័ត៌​មាន​មិន​ពិត អំពី​មេរោគ​កូ​រ៉ូ​ណា ឬ(…

ខេត្តសៀមរាប ៖​ កាលពី​ថ្ងៃ​ទី២២​ មីនា ​នៅ​ស្រុក​ជីក្រែង កម្លាំង​នគរបាល​ផែន​ការងារ​សន្តិសុខ​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​​នាំ​ខ្លួន​យុវជន​ម្នាក់បន្ថែម​ទៀត ក្រោយ​ពី​បង្ហោះ​សារ​នូវ​សារ​សំឡេង​​ព​័ត៌​មាន​មិន​ពិត អំពី​មេរោគ​កូ​រ៉ូ​ណា ឬ( COVID-19) ។

គួរបញ្ជាក់ថា ​​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ NgorKav Tong ដែល​មាន​អ្នក​ប្រើប្រាស់ឈ្មោះ ង៉ោ កាវ​តុង ភេទ​ប្រុស អាយុ២៣​ឆ្នាំ ជាជាង​ជួសជុល​ទូរស័ព្ទ ទីលំនៅ​បច្ចុប្បន្ន ភូមិ​កំពង់ក្តី​០២ ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប ត្រូវបាននាំខ្លួន​ដោយពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​សំលេង នូវ​ព័ត៌មាន​មិន​ពិត ដែល​បាន​ធ្វើ​ឱ្យ​បានការ​ភ្ញាក់​ផ្អើ​យ​ដល់ប្រជាពលរដ្ឋ​នៅ​ផ្សារ​កំពង់ក្តី កាលពី​ថ្ងៃ​ទី​១៨ ​មីនា ឆ្នាំ​២០២០ កន្លង
​ទៅ ។

ក្រោយ​ការ​សាកសួរ​របស់​សមត្ថកិច្ច សាមីខ្លួន​បាន​សារភាព និង​ទទួលស្គាល់​នូវ​ទោស​កំហុស ហើយ​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​អប់រំ​និង​ធ្វើ​កិច្ចសន្យា ព្រមទាំង​មានការ​ធានា​ពី​សំណាក់​អាណាព្យាបាល មុន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ។

ការនាំខ្លួនធ្វើឡើង​ដោយលោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នង ការ​រង​ទទួល​ការងារ​សន្តិសុខ​នៃ​ស្នងការ​ដ្ឋាន​​នគរបាល​ខេត្តសៀម​រាប និង​មានការ​ឯកភាពពី​លោក​ស្នងការ​នគរបាល​ខេត្តសៀម​រាប និង​សម្រប​សម្រួល​នីតិវិធី ពីលោក​កេ​ី​ត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​សៀមរាប លោក​ឧត្តមសេនីយ៍ត្រី ហួត សុធី បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សហការ​ជាមួយ​កម្លាំង​នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ជីក្រែងផងដែរ ។

អត្ថបទសរសេរ ដោយ