Jack Ma បរិច្ចាគ​ម៉ាស់​ការពារ និង​ឧបករណ៍​តេស្ត​កូ​វី​ដ​១៩ ទៅ​អា​មេ​រិ​ក​និង​​អាហ្វ្រិក


ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា មហាសេដ្ឋី​ចិន និង​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Alibaba លោក Jack Ma មាន​ប្រសាសន៍​ថា លោក​នឹង​បរិច្ចាគ​ឧបករណ៍​តេស្ត​រក​វីរុស​កូ​វី​ដ​១៩ និង​សម្លៀក​បំពាក់​ការពារ​ការ​ឆ្លង​បូក​ផ្សំ​នឹង​ម៉ាស់​ពាក់ ផ្តល់​ជូន​ដល់​ប្រទេស​នៅ​ទ្វីបអាហ្វ្រិក​ទាំងអស់ ក្នុង​គោលបំណង​ប្រឆាំង​នឹង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​។

មូលនិធិ​របស់​លោក Jack Ma នឹង​បរិច្ចាគ​សរុប​ឧបករណ៍​ធ្វើតេស្ត​ចំនួន ១.១​លាន​គ្រឿង ម៉ាស់​ការពារ ៦​លាន និង​ឈុត​ការពារ​ការ​ឆ្លង​៦​ម៉ឺន​ឈុត​។ ក្រុម​មូលនិធិ ក៏​នឹង​ធ្វើការ​ជាមួយ​ស្ថាប័ន​វេជ្ជសាស្ត្រ​ក្នុង​តំបន់​ទ្វីបអាហ្វ្រិក ដើម្បី​ផ្តល់​នូវ​ឯកសារ​បណ្តុះបណ្តាល​តាម​អ៊ី​ន​ធើ​រ​ណេ​ត​សម្រាប់​ការ​ព្យាបាល​។ លោក​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា​៖ «​ពិភព​លោក​​មិន​អាច​មាន​សមត្ថភាព​ទទួលផល​ប៉ះពាល់​ពី​ជម្ងឺ​កូ​វី​ដ​១៩​នៅ​ទ្វីបអាហ្វ្រិក​បាន​ទេ​»​។

រហូត​មក​ដល់​ពេល​នេះ ទ្វីបអាហ្វ្រិក​បាន​បញ្ជាក់​ថា មាន​ជាង​៣០០​ករណី ខណៈ​ដែល​អេ​ហ្ស៊ី​ប​កំពុង​រង​គ្រោះ​ខ្លាំង​ជាងគេ​ដោយសារ​មាន ១១០​ករណី​។

លោក Jack Ma បាន​និយាយ​ថា វត្ថុ​ទាំងនេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ទីក្រុង Addis Ababa ប្រទេស​អេ​ត្យូ​ពី ដែល​លោកនាយក​រដ្ឋមន្ត្រី Abiy Ahmed នឹង​ត្រួតពិនិត្យ​ការ​ចែកចាយ និង ការ​ផ្គត់ផ្គង់ ដល់​បណ្តា​ប្រទេស​អាហ្វ្រិក​ផ្សេង​ទៀត​។

កាលពី​ថ្ងៃ​សុក្រ ស្ថាបនិក​មហាសេដ្ឋី Alibaba បាន​និយាយ​ថា គាត់​នឹង​បរិច្ចាគ​ឧបករណ៍​ធ្វើ​តេស្ត​រក​មេរោគ​ឆ្លង​មេរោគ​ចំនួន ៥០០០០០ និង ម៉ាស់​ចំនួន ១​លាន​ដល់​សហរដ្ឋអាមេរិក​។ គាត់​ក៏​បាន​ចែករំលែក​ផែនការ​របស់​គាត់​ក្នុង​ការ​ផ្តល់​ទៅ​អឺរ៉ុប ក៏​ដូច​ជា​អ៊ី​រ៉​ង់​ផង​ដែរ​។ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ