Breaking News ៖ មុននេះបន្តិចអគ្គិភ័យបានឆាបឆេះនៅផ្សាររុងក្លឿ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ តាមប្រភពព័ត៌មានបឋមបានឱ្យដឹងថា មុននេះបន្តិចមានករណីអគ្គិភ័យឆាបឆេះនៅផ្សាររុងក្លឿម្តុំផ្សារទ្រនាប់ជើងតែនៅមិនទាន់ដឹងថាបណ្តាលមកពីករណីអ្វីនៅឡើយនោះទេ ដែលហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៤និង២០នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ។
តាមការឱ្យដឹងនាពេលនេះអាជីវករលក់ដូរនៅផ្សាររុងក្លឿខាងលើកំពុងមានការភ្ញាក់ផ្អើល តែនៅមិនទាន់ដឹងថាករណីអគ្គិភ័យនោះបណ្តាលមកពីបញ្ហាអ្វី និងមានទំហំខូចខាតប៉ុន្មាននៅឡើយនោះទេ ។ ព័ត៌មានលម្អិតនឹងមានផ្សាយជូនបន្ត ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ