រំពឹង​ប្រាក់ខែ​ប្តី​សងបំណុល​គេ ! តែ​បែរ​ជា​​មក​ដោះបំណុល​បាន​ដោយសារ វើក WURKZ ១​កំប៉ុង​ទៅ​វិញ


អ្នកស្រី វ៉ា​ត ភី កសិករ​នៅ​ស្រុក​សណ្តាន់ ខេត្តកំពង់ធំ បាន​គាស់​ឈ្នះ​រង្វាន់ ៥០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ កាលពី​ថ្ងៃ ១៣ ខែកុម្ភៈ​កន្លង​ទៅ ធ្វើ​ឱ្យ​ម្តាយ​ដែល​មានកូន​បី​នាក់​ក្នុង​បន្ទុក​រូប​នេះ អាច​យក​ប្រាក់​ទៅ​សង​ថ្លៃ​ដី ដែល​ទើបនឹង​ទិញ​មិន​ទាន់​បាន​មួយ​ខែ​ស្រួល​បួល​ផង​នោះ ។

អ្នកស្រី​បានឱ្យ​ដឹង​ថា​៖ «​ប៉ុន្តែ ៥០​លាន​បាន​ពី វើក នេះ ខ្ញុំ​នឹង​យក​ទៅ​សងបំណុល​ដី​ទំហំ ២​ហិច​តា​កន្លះ ដែល​ទើប​ទិញ​នៅ​ខ្វះ​លុយ​គេ​ប្រហែល ៥០០០​ដុល្លារ ។ ហើយ​សល់​ប៉ុន្មាន​នឹង​ទិញ​ដីស្រែ ១​ហិច​តា​ទៀត ទុក​ចែក​ឱ្យ​កូន​តែ​ម្តង ព្រោះ​នេះ​រាប់​ថា ជា​ទ្រព្យ​សំណាង​ប្រចាំជីវិត​ហើយ»។

អ្នកស្រី​រំឭក​អំពី​មូលហេតុ​នៃ​ការ​ឈ្នះ​រង្វាន់​នេះ​ថា​៖ «​ខ្ញុំ​ឱ្យ​កូន​ទៅ​ទិញ វើក WURKZ ១​កំប៉ុង ពេល​ដំបូង​កូន​គាស់​អ៊ុត​មើល​នៅផ្ទះ​លក់​ចាប់ហួយ ដល់​តែ​ឃើញ​លេខ ៥០ ស្រាប់តែ​កូន​វា​រត់​មក​ផ្ទះ​វិញ​ស្រែកហៅ​ខ្ញុំ​ឱ្យមក​ជួយ​អ៊ុត ។ ដល់​តែ​គាស់​ដាច់​ប៉ាច់​ចេញ ៥០​លាន​រៀល ។ ខ្ញុំ​ធ្លាប់តែ​រំពឹង​ប្រាក់ខែ​ប្តី ដែល​ទៅ​ធ្វើការ​នៅ​ម៉ា​ឡេ​ស៊ី​យក​មក​សង​គេ តែ​ដឹង​អី​បែរជា ១​កំប៉ុង​ពី វើក WURKZ ជា​អ្នក​ដោះ​បន្ទុក​នេះ​ទៅ​វិញ​» ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ