ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ប្តី​ចោទ​ស្រាប់តែ​នាង​លេង​មួយ​ក្បាច់​ផ្អើល​អស់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ខឹង​ប្តី​ពូកែ​ប្រចណ្ឌ និង​រករឿង​ចោទ​ថា គាត់​មាន​សហាយ​បាន​ជិះ​ម៉ូតូឌុប​ទៅ​លោតទឹក​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់​តែ​ត្រូវ​បាន​អ្នក​ធ្វើ​ដំណើរ​ប្រទះ​ឃើញ​ជួយ​ឃាត់​ទាន់​ពេលវេលា កាលពី​វេលា​ម៉ោង​7​និង​30​នាទី​យប់ ថ្ងៃ​ទី​18 ខែកុម្ភៈ ឆ្នាំ​2020 តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ខឹង​ប្តី​ពូកែ​ប្រចណ្ឌ និង​រករឿង​ចោទ​ថា គាត់​មាន​សហាយ​បាន​ជិះ​ម៉ូតូឌុប​ទៅ​លោតទឹក​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់​តែ​ត្រូវ​បាន​អ្នក​ធ្វើ​ដំណើរ​ប្រទះ​ឃើញ​ជួយ​ឃាត់​ទាន់​ពេលវេលា កាលពី​វេលា​ម៉ោង​7​និង​30​នាទី​យប់ ថ្ងៃ​ទី​18 ខែកុម្ភៈ ឆ្នាំ​2020 តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់ ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

ស្ត្រី​ដែល​ប៉ុនប៉ង​លោតទឹក​សម្លាប់​ខ្លួន​មិន​បាន​ប្រាប់​ឈ្មោះ​ទេ អាយុ​៣០​ឆ្នាំ អតីត​ជា​មេការ​ខារ៉ាអូខេ នៅ​សំណង់​១២ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក មានស្រុក​កំណើត​នៅ​ខេត្តកណ្តាល បាន​ស្រឡាញ់​គ្នា​ជាមួយ​បុរស​ម្នាក់​អាយុ​២៧​ឆ្នាំ ជា​ជាង​ជួសជុល​រថយន្ត​រយៈពេល​ជាង​១​ឆ្នាំ ហើយ​បាន​រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ​ដោយ​មិន​បាន​រៀប​ការ​ទេ និង​មិន ទាន់​មានកូន​ទេ តែ​បុរស​ជា​ប្តី​តែងតែ​ប្រចណ្ឌ និង​រករឿង​គាត់​ចោទប្រកាន់​ថា លួច​ទាក់ទង​ប្រុស​ថ្មី​ធ្វើ​ឲ្យ​គាត់​តូចចិត្ត​ខ្លួនឯង​ទើប​សម្រេចចិត្ត​ជិះ​ម៉ូតូឌុប​មក​ពី​ម្តុំ​ពោធិ៍​ចិន​តុង​គោលបំណង​ទៅ​ម្តុំ​សំណង់​12​ឱ្យ​គេ​ជួយ ។

ប៉ុន្តែ​ដោយសារ​តែ​ខ្លួន​គាត់​ធ្វើ​ឱ្យ​បងប្អូន​ខ្មាស់​គេ​ទើប​បងប្អូន​គេ​ខឹង​អត់​រវល់​ជាមួយ​ក៏​ជិះ​ម៉ូតូឌុប​ទៅ​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់​រួច​ឱ្យ​ម៉ូតូឌុប​ឈប់​ចុះ​ទៅ​ដើរ​ផ្លោះ​ទៅ​ផ្លូវ​ម្ខាង​ទៀត​បម្រុង​នឹង​ធ្វើ​សកម្មភាព​លោតទឹក​សម្លាប់​ខ្លួន​តែ​ត្រូវ​បាន​បងប្អូន​អ្នក​ធ្វើ​ដំណើរ​ជិះ​កាត់​តាម​បណ្តោយ​ផ្លូវ​លើ​ស្ពាន​នោះ​ឃើញ​ក៏​នាំ​គ្នា​ឃាត់​ហើយ​សួរនាំ​ថា គាត់​ឈ្មោះ​អី និង​ប្តី​គាត់​ឈ្មោះ​អី​ក៏​អត់​ប្រាប់​ដែល​គិតតែ​ពី​យំ​ទើប​ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះ​ចក​ឃាត់​យក​ចុះ​ទៅ​រង្វង់​មូល​កួច​កាណុង​កន្លែង​គោលដៅ​ចរាចរណ៍​ដើម្បី​សួរនាំ​ទើប​ប្រាប់​ថា មក​ពី​គាត់​ខឹង​ប្តី​គាត់​រករឿង​នឹង​ប្រចណ្ឌ​ពេក ។ ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះ​ចក​សុខចិត្ត​ហៅ​ម៉ូតូ​កង់​បី​ឥណ្ឌា​ឱ្យ​ឌុ​ប​ជន​រង​គ្រោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ