ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​លើក​សំណុំរឿង​ស្ត្រី​ម្នាក់​ប្រើ​សាហា​យ​ឲ្យ​តាម​បា.ញ់​សម្លា.ប់​ប្តី​ជា​គ្រូបង្រៀន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​លើកយក​សំណុំរឿង​ស្ត្រី​ប្រើ​សាហា​យ​ឲ្យ​តាម​បាញ់​សម្លាប់​បុរស​ជា​ប្តី​មក​បើក​សវនាការ​ជំនុំជម្រះ​ទោស ដែល​សំណុំរឿង​នេះ​ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់​ពី​បទ​«​ឃាតកម្ម​គិត​ទុកជា​មុន​» ។ ស្ត្រី​ជាប់ចោទ​ឈ្មោះ ឃឿ​ន…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​លើកយក​សំណុំរឿង​ស្ត្រី​ប្រើ​សាហា​យ​ឲ្យ​តាម​បាញ់​សម្លាប់​បុរស​ជា​ប្តី​មក​បើក​សវនាការ​ជំនុំជម្រះ​ទោស ដែល​សំណុំរឿង​នេះ​ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់​ពី​បទ​«​ឃាតកម្ម​គិត​ទុកជា​មុន​» ។ ស្ត្រី​ជាប់ចោទ​ឈ្មោះ ឃឿ​ន ស៊ី ហ៊​ន ហៅ ស៊ី ហ៊​ន អាយុ​២៦​ឆ្នាំ គ្មាន​មុខរបរ​ពិតប្រាកដ ស្នាក់​នៅ​ជាមួយ​ប្តី ភូមិ​សែន​សុខ​៥ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​គឺ​លោក ឃុន សុខ​ណា និង​តំណាង​អយ្យការ​គឺ​លោក ខៀវ ផល្លា ព្រះរាជអាជ្ញារ​រង ក្រោយ​បញ្ចប់​ការ​សាកសួរ​ដេញដោល​ប្រធាន​ក្រុមប្រឹក្សា​បាន​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ទៅ​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២០ ខាង​មុខ​វិញ ។

សូម​រំលឹក​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៩ លោកស្រី ម៉ាក់ នី តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ចប់​ការ​សាកសួរ​លើ​ជនសង្ស័យ​គឺ​ស្ត្រី​ម្នាក់​ដែល​បាន​ប្រើ​ប្រុស​សាហា​យ​ឲ្យ​តាម​បាញ់​សម្លាប់​ប្តី​ជា​គ្រូបង្រៀន និង​បាន​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ​ក្រោម​បទ​«​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​» តាម​មាត្រា​២៨ និង​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ ។ ជន​រង​គ្រោះ​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់ប្រហារ​បណ្តាល​ឲ្យ​ស្លាប់​កាលពី​ពាក់កណ្តាល​អធ្រាត្រ​យប់​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​សំរោង សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ខណៈ​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង ។

ក្នុង​ពេល​នោះ​គេ​បានឃើញ​ស្ត្រី​ជា​ភរិយា​ដែល​ជា​ជនសង្ស័យ​បាន​ទៅ​អោប​សព​ប្តី​ទ្រហោយំ ហាក់បីដូច​ធ្វើ​ជា​មិនដឹង​រឿង​អ្វី​ទាំងអស់​តែ​ទីបំផុត​នាង​ជា​ឃាតករ​ប្រើ​សាហា​យ​ឲ្យ​បាញ់​សម្លាប់​ប្តី​ខ្លួនឯង ។ ក្រោយ​កើត​មាន​អំពើ​ឃាតកម្ម​នោះ​សមត្ត​កិច្ច​នគរបាល​បាន​បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ជា​បន្ទាន់​ទើប​នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ខែសីហា បាន​រក​ឃើញ និង​កំណត់​មុខសញ្ញា​ជន​ជា​ឃាតករ​គឺ​នាង ឃឿ​ន ស៊ី​ហ៊​ន ជា​ភរិយា​ជន​រង​គ្រោះ ដូច្នោះ​ទើបបាន​សមត្ថកិច្ច​សម្រេចចិត្ត​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង​ទៅ ។ ទីបំផុត​ជនសង្ស័យ​បាន​សារភាព​ថា នាង​ជា​អ្នក​រៀបចំ​ផែនការ​បាញ់​សម្លាប់​ប្តី​របស់​ខ្លួនឯង​មែន​ដោយសារ​ជន​រង​គ្រោះជា​ប្តី​រស់នៅ​មិន​ចុះសម្រុង​គ្នា​ទើប​នាង​សម្រេចចិត្ត​យ៉ាង​ដូច្នេះ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ