ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump រួមទាំងជំទាវទីមួយ Melania Trump បានចូលរួមក្នុងពិធីបើកការប្រកួតប្រណាំងរថយន្ត Daytona 500 កាលពីថ្ងៃអាទិត្យ ដោយបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោករួមទាំងភរិយាបានជិះក្នុងរថយន្តពាសដែកដែលមានឈ្មោះថា «The Beast» នៅលើផ្លូវល្បឿនលឿនក្នុងទីលានប្រណាំង Daytona International Speedway។

ក្បួនរថយន្តរបស់លោក Trump និងភរិយាបានបោះជំហាននាំមុខនៅលើផ្លូវល្បឿនលឿន ដោយមានអ្នកប្រណាំងចំនួន ៤០នាក់ជិះរថយន្តប្រណាំងតាមពីក្រោយ រថយន្តពាសដែកដែលមានទំងន់ ២២,០០០ផោន។
លោក Trump បានក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកទី២ ដែលមានវត្តមានក្នុងកម្មវិធីការប្រកួត Daytona 500 បន្ទាប់ពីអតីតប្រធានាធិបតីលោក George W. Bush ដែលបានបង្ហាញវត្តមានក្នុងកម្មវិធីនេះ កាលពីឆ្នាំ២០០៤ ៕
ប្រភព៖ Foxnews , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ