ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេឃុំ និង​ចៅសង្កាត់​ត្រូវធ្វើ​ឱ្យ​បាន​៣​ចំណុច​សំខាន់នេះ​ដល់​ផ្ទះ​ប្រជាពលរដ្ឋ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្តា​យ​មាន​ជ័យ ៖ មេឃុំ និង​ចៅសង្កាត់​ត្រូវធ្វើ​ឱ្យ​បាន​៣​ចំណុច​ដូច​ជា​ធ្វើ​លិខិត​មរណៈភាព និង​សំបុត្រ​កំណើត លិខិត​អា​ពារ​ហ៍​ពិ​ពារ​ហ៍ ត្រូវ​ជូន​ប្រជាពលរដ្ឋ​ដល់​ផ្ទៈ អភិបាលខេត្ត​បាន​តឿន​រំលឹក​ក្នុង​កាស​ប្រកាស​ដាក់​ដំណើរការ​រេច​នា​សម្ព័ន្ធ​ថ្មី​កាលពី​ថ្មី​ៗ​នៅ​ក្រុង​សិរី​សោភ័ណ ។ ក្នុង​ឱកាស​នោះ​លោក…

ខេត្ត​បន្តា​យ​មាន​ជ័យ ៖ មេឃុំ និង​ចៅសង្កាត់​ត្រូវធ្វើ​ឱ្យ​បាន​៣​ចំណុច​ដូច​ជា​ធ្វើ​លិខិត​មរណៈភាព និង​សំបុត្រ​កំណើត លិខិត​អា​ពារ​ហ៍​ពិ​ពារ​ហ៍ ត្រូវ​ជូន​ប្រជាពលរដ្ឋ​ដល់​ផ្ទៈ អភិបាលខេត្ត​បាន​តឿន​រំលឹក​ក្នុង​កាស​ប្រកាស​ដាក់​ដំណើរការ​រេច​នា​សម្ព័ន្ធ​ថ្មី​កាលពី​ថ្មី​ៗ​នៅ​ក្រុង​សិរី​សោភ័ណ ។

ក្នុង​ឱកាស​នោះ​លោក អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​មាន​ប្រសាសន៍​ថា ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​បាន​មាន​តួនាទី​យ៉ាង​សំខាន់​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ធ្វើ​កំណែទម្រង់​នានា​របស់​រដ្ឋាភិបាល​ជា​ពិសេស​កំណែទម្រង់​វិមជ្ឈកា​ល និង​វិ​សហ​មជ្ឈកា​លតា​មរយៈ​ការ​ចូលរួម​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​នូវ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី​ខេត្ត​ស្រុក​.​ក្រុង​ខណ្ណ​និង​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ​.​សង្កាត់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​នានា​ជា​ធរមាន ក្នុង​ន័យ​នេះ​គឺ​គោល​ការណ៍​ឬ​ជា​យន្តការ​សម្រាប់​អនុវត្ត​តាម​ប្រព័ន្ធ​តែ​មួយ​គឺ​រដ្ឋបាល​ឯកភាព​ ។

លោក​បាន​មាន​ប្រសាសន៍​តឿន​រំលឹក​ដល់​មេឃុំ​និង​ចៅសង្កាត់​ត្រូវធ្វើ​ឱ្យ​បាន​៣​ចំណុច​ទី​១-​នៅ​ពេល​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ត្រូវ​ចុះ​ធ្វើ​លិខិត​មរណៈភាព​ដល់​ផ្ទះ​, ទី​២-​នៅ​ពេល​ប្រជាពលរដ្ឋ​ឆ្លងទន្លេ ឬ​សម្រាលកូន​ចុះ​ធ្វើ​សំបុត្រ​កំណើត​ដល់​ផ្ទះ និង​ទី​៣-​ប្រជាពលរដ្ឋ​មាន​រៀប​អា​ពា​ហ៍​ពិ​ពារ​ហ៍​មន្ត្រី​ចុះ​ធ្វើ​លិខិត​អា​ពារ​ហ៍​ពិ​ពារ​ហ៍​ដល់​ផ្ទះ ។

ត្រូវធ្វើ​ការងារ​ឱ្យ​បាន​ទាន់​ម៉ោង​ធ្វើការ និង​ពាក់​ឯកសណ្ឋាន​គ្រប់​ម៉ោង​ធ្វើការ និង​ចូល​ប្រជុំ​នេះ​ជា​មន្ត្រី​ល្អ​ដែល​ចេះ​គោរព​ពេលវេលា​បម្រើ​ប្រជាពលរដ្ឋ​បាន​ទាន់​ពេល​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ