ខេត្តបន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យក្នុងឆ្នាំ២០២១ដល់២០២៣ការបោសសំអាតមីនមានចំនួន១០៣ភូមិ នេះបើយោងតាមរបាយការណ៍កិច្ចប្រជុំកាលពីថ្ងៃតី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។ យោងតាមលទ្ធផលកិច្ចប្រជុំជ្រើសរើសភូមិទិភាពសកម្មភាពមីន សម្រាប់រៀបចំ និងកសាងផែនការបោសសម្អាតមីនបីឆ្នាំរំកិល២០២១ដល់២០២៣ មានគោលដៅមានចំនួន២១ឃុំ-សង្កាត់ ស្មើចំនួន១០៣ភូមិ ។

ដោយក្នុងនោះមាន១-ស្រុកថ្មពួកមានចំនួន៤ឃុំ ស្មើ២៨ភូមិ ដែលប្រតិបត្តិការមាន CMAC មានផ្ទៃដី១,២៧០.០០០ម៉ែត្រការ៉េ HALOTRUST មានផ្ទៃដី៤,០២៧.២៤១ម៉ែត្រការ៉េ CFR-IVមានផ្ទៃដី១,៧៤៦.៧៧០ម៉ែត្រការ៉េ, ២-ស្រុកម៉ាឡៃមាន៥ឃុំស្មើ៣០ភូមិភូមិ ដែលប្រតិបត្តិការមាន CMAC មានផ្ទៃដី៣,៦៨០.០០០ម៉ែត្រការ៉េ HALOTRUST មានផ្ទៃដី២,៧៧១.២២០ម៉ែត្រការ៉េ CFR-IVមានផ្ទៃដី១,៦៩១.២៧៩ម៉ែត្រការ៉េ ។

៣-ស្រុកអូរជ្រៅមាន៥ឃុំស្មើ២៣ភូមិ ដែលប្រតិបត្តិការមាន CMAC មានផ្ទៃដី១,៤៩០.០០០ម៉ែត្រការ៉េ HALOTRUST មានផ្ទៃដី៧២០,០០០ម៉ែត្រការ៉េ CFR-IVមានផ្ទៃដី៦,៥១៧.២៧១ម៉ែត្រការ៉េ, ៤-ស្រុកស្វាយចេកមាន៤ឃុំស្មើ១៦ភូមិដែលប្រតិបត្តិការមាន CMAC មានផ្ទៃដី៣,២៩០.០០០ម៉ែត្រការ៉េ HALOTRUST មានផ្ទៃដី១,៦០០.០០០ម៉ែត្រការ៉េ CFR-IVមានផ្ទៃដី៤,២០៨.១៨៧ម៉ែត្រការ៉េ ។

៥.ក្រុងប៉ោយប៉ែតមាន៣សង្កាត់ស្មើ៦ភូមិ ដែលប្រតិបត្តិការមាន CMAC មានផ្ទៃដី៦៦២.ម៉ែត្រការ៉េ CFR-IVមានផ្ទៃដី៣២,១៩៤ម៉ែត្រការ៉េ ដែលសរុបមាន២១ឃុំ.សង្កាត់ស្មើ១០៣ភូមិភូមិ ដែលប្រតិបត្តិការមាន CMAC មានផ្ទៃដី១០,៣៩២.៥៣៨ម៉ែត្រការ៉េ HALOTRUST មានផ្ទៃដី៩,១១៨.៤៦១ម៉ែត្រការ៉េ CFR-IVមានផ្ទៃដី១៤,១៩៥.៧០១ម៉ែត្រការ៉េ ៕
កែសម្រួលដោយ ៖ សំណាង
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ