ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ទាល់តែ​បាន​ជនសង្ស័យ​ករណី​ប្លន់​សម្លា.ប់​ក្រោយ​រត់គេច​ខ្លួន​ទៅ​ស្រុក​កំណើត​ខាង​ប្រពន្ធ

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ យោង​តាម​សេចក្តីរាយការណ៍​ពី​កា​វិ​យា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​របស់​អធិការ​ដ្ថា​ន​នគរបាល​ស្រុក​ទឹកឈូ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ជួប វិបុល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​សំព័រ ឃុំ​តា​អុង…

ខេត្តកំពត ៖ យោង​តាម​សេចក្តីរាយការណ៍​ពី​កា​វិ​យា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​របស់​អធិការ​ដ្ថា​ន​នគរបាល​ស្រុក​ទឹកឈូ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ជួប វិបុល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​សំព័រ ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្តកំពង់ចាម ដែល​បច្ចុប្បន្ន​បាន​គេចខ្លួន​មក​ស្រុក​កំណើត​ខាង​ប្រពន្ធ​នៅ​ភូមិ​ត្រពាំង​សង្កែ ឃុំ​ត្រពាំង​សង្កែ ស្រុក​ឈូក ខេត្តកំពត ។

ហើយ​ត្រូវ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ​តាម​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ភូ​មិច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ ២០២០ ពី​បទ​សង្ស័យ​លើ​ករណី​ឃាតកម្ម​លើ​ជន​រង​គ្រោះ​ឈ្មោះ ហេង នី ភេទ​ស្រី អាយុ​៥៥​ឆ្នាំ នៅ​ភូមិ​សំព័រ ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្តកំពង់ចាម កាលពី​ចន្លោះ​ម៉ោង​៧​និង​៣០​នាទី​ទៅ​ម៉ោង​៩​និង​៣០​នាទី ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២០​នៅ​ចំណុច​ក្នុង​បន្ទប់ទឹក​ក្រោមផ្ទះ​ជន​រង​គ្រោះ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​ករណី​ឃាតកម្ម​លើ​ជន​រង​គ្រោះ​នេះ​កើតឡើង ជន​រង​គ្រោះ​បាន​បាត់បង់​ខ្សែ​មាស​១​ខ្សែ​ទម្ងន់​ប្រហែល​១​តំឡឹង និង​ខ្សែដៃ​មាស​១​ខ្សែ​ទម្ងន់​១-២ តំឡឹង ។ ក្រោយ​ពី​កើតហេតុ​ជនសង្ស័យ​រូប​នេះ​បាន​រត់គេច​ខ្លួន​បាត់​ពី​ភូមិកំណើត​កន្លែង​កើតហេតុ​ហើយ​មក​លាក់ខ្លួន​នៅ​ស្រុក​កំណើត​ខាង​ប្រពន្ធ​ដែល​បាន​បញ្ជាក់​ខាងលើ ដោយសារ​មានការ​សហការ​ផ្តល់​ព័ត៌មាន​ពី​សមត្ថកិច្ច​ខេត្តកំពង់ចាម​មក​សមត្ថកិច្ច​ខេត្តកំពត ទើប​កំលាំង​សមត្ថកិច្ច​ខេត្តកំពត​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​បាន​តែ​ម្តង ។

ប្រភព​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ឈ្មោះ ជួប វិបុល ទោះបីជា​មាន​ស្លាកស្នាម​ក្រចក មុត​សុះសាច់​ពេញ​ខ្លួន​ដែល​សមត្ថកិច្ច​ជំនាញ​សង្ស័យ​ថា​ជា​ស្នាម​ក្រចក​របស់​ជន​រង​គ្រោះ​ក្តី​ក៏​ជនសង្ស័យ​រូប​នេះ​មិន​ព្រម​សារភាព​ប្រាប់​សមត្ថកិច្ច​នូវ​ទ​ង្វើ​រដែ​ល​ខ្លួន​បាន​ប្រព្រឹត្ត​មក​លើ​ជន​រង​គ្រោះ​នោះ​នៅឡើយ ។

លោក​ឧត្តមសេនីយត្រី សៅ សំ​អឿ​ន ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​ឲ្យ កោះសន្តិភាព ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ​ថា​ជនសង្ស័យ​ឈ្មោះ ជួប វិបុល ដែល​កំលាំង​សមត្ថកិច្ច​នគរបាល​ខេត្តកំពត​ធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២០ ហើយ​នាំ​មក​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ដើម្បី​ធ្វើការ​សាកសួរ​នោះ ទោះបី​មាន​ចម្លើយ​សារភាព ឬ​មិន​សារភាព​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​កំលាំង​សមត្ថកិច្ច​ខេត្តកំពត ត្រៀម​បញ្ជូន​ទៅ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ខេត្តកំពង់ចាម​វិញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ