អ្នកស្រុក​ពួក ត្រូវ​រង្វាន់ ៥០​លាន​រៀល​ពី ស្រា​បៀរ កម្ពុជា បង្កើត​កសិដ្ឋាន​ចិញ្ចឹមសត្វ​មួយ​ភ្លាម !


អ្នកស្រុក​ពួក ខេត្តសៀមរាប ម្នាក់​ទៀត​ហើយ គឺ​លោក ឡោ ធា បាន​ត្រូវ​រង្វាន់​ធំ​ពី ស្រា​បៀរ កម្ពុជា នា​រាត្រី​ថ្ងៃ​ទី ២៧ ខែមករា កន្លង​ទៅ គ្រា​ដែល​លោក​ពិសា​ស្រា​បៀរ​នេះ​ជួបជុំ​ជាមួយ​សាច់ញាតិ​ប្រមាណ ៤​ទៅ ៥​នាក់ ធ្វើ​ឱ្យ​ក្តី​កង្វល់​ក្នុង​ចិត្ត​របស់​លោក​បាន​រសាយ ។

លោក​ថា​៖ «​ខ្ញុំ​បាន​ទិញ​ស្រា​បៀរ កម្ពុជា កន្លះ​កេស​តែ​ប៉ុណ្ណោះ ដើម្បី​ហូប​ជជែក​គ្នា​លេង​ជាមួយ​បងប្អូន ។ ផឹក​ដល់​កំប៉ុង​ទី ១០ ខ្ញុំ​គាស់​មក​ឃើញ​លេខ ៥០ នឹកភ្នក​ភ្លាម​ថា ដឹង​តែ​ត្រូវ​៥០​ដុល្លារ​ហើយ ស្រាប់តែ​ពេល​ខ្ញុំ​ផ្ទៀង​ឱ្យ​ច្បាស់ ខ្ញុំ​ឡើង​បាត់​មាត់​ឈឹង​តែ​ម្តង​ពេល​នោះ ។ បងប្អូន​ខ្ញុំ​ក៏​សួរ​ម៉េច​ហើយ ខ្ញុំ​អត់​និយាយ​ច្រើន ក្តាប់​ក្រវិល​កំប៉ុង​ឡើង​ជាប់​បាន​ស្រែក​ហ៊ោ​ថា ត្រូវ ៥០​លាន​ហើយ​» ។

លោក​ក៏​បាន​បញ្ជាក់​ថា បើ​ទោះបីជា​លោក​ជា​អ្នកទិញ​ស្រា​បៀរ កម្ពុជា និង​ជា​អ្នក​គាស់​ផ្ទាល់ ប៉ុន្តែ​ទឹកប្រាក់​នេះ​លោក​មិន​យក​តែ​ម្នាក់ឯង​ទេ ។ លោក​នឹង​ចែក​ខ្លះ​ឱ្យ​សាច់ញាតិ​របស់​លោក ព្រោះ​នេះ​រាប់​ថា ជា​ប្រាក់​សំណាង​រួម ។ សល់​ប៉ុន្មាន​លោក​នឹង​យក​ទៅ​ទិញ​ពូជ​សត្វ​ជ្រូក និង​ទា ដើម្បី​ចិញ្ចឹម​លើ​ដី​ទំនេរ​ដែល​លោក​ទើបនឹង​ទិញ​បាន ១​ហិច​តា​នោះ​ឱ្យ​មាន​ប្រយោជន៍​កើតជា​ផល​តទៅ​ថ្ងៃ​មុខ​ផង​ដែរ ។ ពិសា​ដោយ​ការ​ទទួលខុសត្រូវ ! ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ