ស្ងាត់​ៗ​ក្រុមហ៊ុន OPPO ដាក់​សម្ពោធ និង​បើក​ដំណើរការ​មជ្ឈមណ្ឌល​ជួស​ជុល​​ទូរស័ព្ទ​ដៃ OPPO សាខា​ថ្មី


ក្រោយ​ទទួល​បាន​ជោគជ័យ​លើ​ការ​សាប ព្រោះ​ម៉ាក​យីហោ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​ជាង​៣​ឆ្នាំ ក្រុមហ៊ុន OPPO បាន​ពង្រីក និង​ដាក់​សម្ពោធ​បើក​ដំណើរការ មជ្ឈមណ្ឌល​ជួស​ជុល​ទូរស័ព្ទ​ដៃ OPPO ខ្នាត​ស្តង់ដា សាខា​ថ្មី​នៅ​ផ្សារ​ទំនើប Exchange Square ក្បែរ​រមណីយ​ដ្ឋាន​​វត្ត​ភ្នំ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ ២០២០ ។

ការ​ដាក់​សម្ពោធ​មជ្ឈមណ្ឌល​ជួសជុល​ទូរស័ព្ទ​ដៃ OPPO ខ្នាត​ស្តង់ដារ សាខា​ថ្មី​នេះ ក្រុមហ៊ុន OPPO មាន​គោលដៅ​ផ្តល់​ភាព​ងាយស្រួល​ដល់​អតិថិជន​ដែល​និយម​គាំទ្រ​ស្មា​ត​ហ្វូ​ន OPPO គ្រប់​ស៊េរី​គ្រប់​ម៉ូ​ឌែ​ល ដូច​ជា ៖ OPPO F11, F11 Pro, Reno2, Reno2 F, A9 2020, A5 2020 ។​ល​។

អ្នកតំណាង​ឲ្យ​ក្រុមហ៊ុន OPPO បាន​និយាយ​ថា «​សម្រាប់​ទីក្រុង​ភ្នំពេញ មជ្ឈមណ្ឌល​ជួសជុល​ទូរស័ព្ទ​ដៃ OPPO ខ្នាត​ស្តង់ដា សាខា​ថ្មី នៅ​ផ្សារ​ទំនើប Exchange Square នេះ​នឹង​បង្ក​នូវ​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ដៃ OPPO ដែល​រស់នៅ​ម្តុំ​វត្ត​ភ្នំ អាច​សន្សំ​ពេលវេលា និង​ថវិកា​សម្រាប់​ការ​ធ្វើ​ដំណើរ​មក​ជួសជុល​ទូរស័ព្ទ ។ អតិថិជន​អាច​ជ្រើសរើស​ទៅ​កាន់​ទីតាំង​ដែល​ស្ថិត​នៅ​ក្បែរ​ខ្លួន​ជាងគេ​តាម​ការ​គួរ​» ។

មជ្ឈមណ្ឌល​ជួសជុល​ទូរស័ព្ទ​ដៃ OPPO សាខា​ថ្មី​នេះ ចាប់​បើក​ដំណើរការ​ពី​ម៉ោង​៩​ព្រឹក ដល់ ៩​យប់ ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃអាទិត្យ ដែល​បង្ក​លក្ខណៈ​កាន់តែ​ងាយស្រួល​ដល់​អតិថិជន ។ ចំពោះ​អតិថិ​ជន​ដែល​អញ្ជើញ​មក​កាន់​សាខា​ថ្មី​នេះ នឹង​ទទួល​បាន​កាដូ​ពិសេស សេវាកម្ម​ជួសជុល​ទូរស័ព្ទ បុក​កម្មវិធី ដោះ​កូដ សម្អាត​ទូរស័ព្ទ និង​ដឹក​ជញ្ជូន​ដោយ​ឥត​គិតថ្លៃ ។ លើស​ពី​នេះ រាល់​ការ​ជាវ​គ្រឿង​បន្ថែម​មួយ​ឈុត (​កាស ខ្សែ និង​ឆ្នាំង​សាក​) ចាប់ពី​ថ្ងៃ​ទី ១២​ខែកុម្ភៈ រហូត​ដល់​បំណាច់​ខែ នឹង​ទទួល​បាន​តម្លៃ​ពិសេស​ត្រឹមតែ $15 ប៉ុណ្ណោះ សម្រាប់​ព័ត៌មាន​លម្អិត​សូម​ទំនាក់ទំនង​មក​កាន់​ទូរស័ព្ទ ៖ 098 652 888 ឬ ចុច Like Page https://www.facebook.com/OPPOCareKH/

សូម​រំ​ឮ​កថា បច្ចុប្បន្ន OPPO មាន​មជ្ឈមណ្ឌល​ជួសជុល​ទូរស័ព្ទ​ដៃ នៅ​រាជធានី​ភ្នំពេញ​ចំនួន​បី​ទីតាំង គឺ​ទល់មុខ​វត្ត​កោះ សួន​ឧស្សាហកម្ម​វឌ្ឍនៈ និង Exchange Square ។ ចំណែកឯ​នៅ​តាម​បណ្តា​ខេត្ត​វិញ OPPO មាន​មជ្ឈមណ្ឌល​ជួសជុល​ទូរស័ព្ទ​ដៃ​នៅ​ខេត្តកំពង់ចាម សៀមរាប ព្រះ​សីហ​នុ កណ្តាល ក្រចេះ និង ខេត្តបាត់ដំបង ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ពាណិជ្ជកម្ម

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ