ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Dimash អ្នកចម្រៀង​ស្រែក​ខ្ពស់​បំផុត​កំពុង​ល្បី​រន្ទឺ​ខ្លាំង​ខ្លាំង​នៅ​ចិន (Video)

4 ឆ្នាំ មុន

បើ​និយាយ​ពី​ឈ្មោះ Dimash Kudaibergen ប្រជាជន​ចិន​ភាគច្រើន​ច្បាស់​ជា​ស្គាល់​បុរស​ម្នាក់​នេះ ជាមួយ​ទឹកដម​សំលេង​ដ៏​ពិ​រោះ ជា​ពិសេស​បច្ចេកទេស​ស្រែក​បាន​យ៉ាង​ខ្ពស់ ទាំង​បែប​ចម្រៀង​ធម្មតា និង​បែប​អូ​ប៉េ​រ៉ា (Opera) ដែល​ធ្វើ​ឱ្យ​គ្រប់​គ្នា​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។…

បើ​និយាយ​ពី​ឈ្មោះ Dimash Kudaibergen ប្រជាជន​ចិន​ភាគច្រើន​ច្បាស់​ជា​ស្គាល់​បុរស​ម្នាក់​នេះ ជាមួយ​ទឹកដម​សំលេង​ដ៏​ពិ​រោះ ជា​ពិសេស​បច្ចេកទេស​ស្រែក​បាន​យ៉ាង​ខ្ពស់ ទាំង​បែប​ចម្រៀង​ធម្មតា និង​បែប​អូ​ប៉េ​រ៉ា (Opera) ដែល​ធ្វើ​ឱ្យ​គ្រប់​គ្នា​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។

Dimash ចាប់ផ្តើម​ល្បី​ខ្លាំង​ក្នុង​ប្រទេស​ចិន នៅ​ពេល​ដែល​រូបគេ​បាន​ចូល​ប្រកួត​ក្នុង​កម្ម​វី​ធី Singer 2017 របស់​ស្ថានីយ​ទូរ​ទស្ស​ន៏ Hunan TV ដោយ​បាន​បកស្រាយ​បទ SOS d’un terrien en détresse។ ប៉ុន្តែ​រូបគេ​បាន​ត្រឹម​ចំណាត់ថ្នាក់​លេខ​២​តែ​ប៉ុណ្ណោះ​។

ចាប់តាំងពី​ពេល​នោះ​មក កេរ្តិ៍ឈ្មោះ​របស់​តារាចម្រៀង​មក​ពី​ប្រទេស​កា​ហ្សា​ក់​ស្ថាន​មួយ​នេះ កាន់តែ​ល្បី​រន្ទឺ​ជា​បន្តបន្ទាប់​រហូត​មក​ដល់​បច្ចុប្បន្ន ហើយ​ក៏​ត្រូវ​បាន​ចាត់ទុកជា​អ្នកចម្រៀង​មិនមែន​ជនជាតិ​ចិន ដែល​ជោគជ័យ​ខ្លាំង​ម្នាក់​ក្នុង​ប្រទេស​នេះ ។

មិន​ត្រឹមតែ​នៅ​ក្នុង​ប្រទេស​ចិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បុរស​វ័យ​២៥​ឆ្នាំ​រូប​នេះ ក៏​ធ្លាប់​ចេញ​ច្រៀង​នៅ​ប្រទេស​រុ​ស្សី អា​មេ​រិ​ក ជប៉ុន រួម​ទាំង​កម្ម​វី​ធី​ធំ​ៗ​ជា​ច្រើន​ផ្សេង​ទៀត ជាមួយ​អ្នកចម្រៀង​បែប​អូ​ប៉េ​រ៉ា​ល្បី​ៗ​ជា​ច្រើន ដែល​ធ្វើ​ឱ្យ​គ្រប់​គ្នា​កោតសរសើរ​យ៉ាង​ខ្លាំង​។ រូបគេ​ក៏​ឈ្នះ​ពានរង្វាន់​ជា​ច្រើន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ផង​ដែរ​ ៕

https://www.youtube.com/watch?v=W29zEuZVaxs

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ