ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មណ្ឌល​កំពង់ចាម Tiger Street Football 2020 ក្រុម​កំពង់ចាម​FC​គ្រង​​ជើងឯក

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ចាម ៖ ក្រុមបាល់ទាត់​កំពង់ចាម FC​បាន​ក្លាយជា​ជើងឯក​ប្រចាំ​មណ្ឌល​កំពង់ចាម ដែល​​ជា​មណ្ឌល​ទី​៥ នៃ​ព្រឹត្តិការណ៍​បាល់ទាត់ Tiger Street Football 2020…

ខេត្តកំពង់ចាម ៖ ក្រុមបាល់ទាត់​កំពង់ចាម FC​បាន​ក្លាយជា​ជើងឯក​ប្រចាំ​មណ្ឌល​កំពង់ចាម ដែល​​ជា​មណ្ឌល​ទី​៥ នៃ​ព្រឹត្តិការណ៍​បាល់ទាត់ Tiger Street Football 2020 បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​២​ថ្ងៃ និង​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​យកឈ្នះ​ក្រុមបាល់ទាត់​ផ្ទះល្វែង ម៉ា​រី​សា អេ​ហ្វ​ស៊ី ជាមួយ​លទ្ធផល​២​ទល់​១​ដែល​ជា​លទ្ធផល​តានតឹង​បំផុត​។

លោក តូ វណ្ណ​ថា​ន់ អនុប្រធាន​ក្រុម​បាល់ ទាត់​កំពង់ចាម FC បាន​លើក​ឡើង​ថា ទម្រាំ​ក្រុម​របស់​ខ្លួន​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ប្រចាំ​មណ្ឌល​កំពង់ចាម​នេះ​បាន​ត្រូវ​ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វិត​ស្វាញ​ជាមួយ​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន ហើយ កត្តា​ដែល​ជំរុញ​ឲ្យ​ក្រុម​ជោគជ័យ គឺ​កើតឡើង​ពី​ការ​រួប​រួមសាមគ្គី​គ្នា​លេង​ក្នុង​ទម្រង់​យល់ចិត្ត​គ្នា ។ អនុប្រធាន​ក្រុមបាល់ទាត់​កំពង់ចាម FC បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​បន្ត​ខិតខំ​ប្រឹង​បង្កើន​ការ​ហ្វឹកហាត់​ទ្វេ​ដង​បន្ថែម​ទៀត នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ គឺ​ប្រជុំ​ដោយ​ជើង​ខ្លាំង​មក​ពី​គ្រប់​ខេត្ត​ដែល​សុទ្ធ​សឹង​ជា​ឧបសគ្គ​នៃ​ដំណើរ​ឆ្ពោះទៅ​ដណ្តើម​​តំណែង​ជើងឯក​ប្រចាំឆ្នាំ​។

ក្រុមបាល់ទាត់​កំពង់ចាម FC ដែល​ជា​ជើងឯក​ប្រចាំ​មណ្ឌល​កំពង់ចាម ទទួល​បាន​រង្វាន់​លើក​ទឹកចិត្ត​១៥០០​ដុល្លារ ក្រុមបាល់ទាត់​ផ្ទះល្វែង ម៉ា​រី​សា អេ​ហ្វ​ស៊ី ជើងឯក​រង​ទទួល​បាន​រង្វាន់​១០០០​ដុល្លារ ក្រុមបាល់ទាត់ កុកស ចំណាត់​លេខ​៣​ទទួល​បាន​ថវិកា​៥០០​ដុល្លារ ក្រុម​បាល់​ទាត់ MEMBER FOX A ជាប់​ចំណាត់​លេខ​៤​ទទួល​បាន​ថវិកា​២០០​ដុល្លារ និង​៣​ក្រុម​ទៀត​មាន​ក្រុមបាល់ទាត់ KING LION, JUSTICE FT និង​ក្រុមបាល់ទាត់​អ្នកប្រមាញ់​ទីក្រុង​ឈ្នះ​កៅអី​ឡើង​ទៅ​ប្រជែង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ ។

សូម​ជម្រាប​ថា Tiger Street Football 2020 មណ្ឌល​កំពង់ចាម ដែល​ជា​មណ្ឌល​ទី​៥​នេះ មាន​ខេត្ត​ចូលរួម​ចំនួន​៦​មាន​ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ព្រៃវែង ស្វាយ​រៀង និង​ខេត្ត​កំពង់ចាម​ម្ចាស់ផ្ទះ សរុប​៧៧​ក្រុម ។ សម្រាប់​មណ្ឌល​កំពង់ចាម​នេះ​សម្រាំង​ជ្រើសរើស​យក​តែ​ក្រុម​ខ្លាំង​ចំនួន​៧​ប៉ុណ្ណោះ​ឡើង​ទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២០ ។ ក្រុម​ដែល​ឈ្នះ​តំណែង​ជើងឯក​នៅ​រាជធានី​ភ្នំពេញ​មាន​ឱកាស​ប្រកួត​ផ្ទាល់​ជាមួយ​លោក Rio Ferdinand តារាបាល់ទាត់​ពិភពលោក​។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍ Tiger Street Football 2020 បន្ទាប់​ពី​មណ្ឌល​កំពង់ចាម នឹង​បន្ត​ទៅ​មណ្ឌល​ទី​៦ មណ្ឌល​ខេត្តកំពត ដែល​មាន​៤​ខេត្ត​ចូលរួម គឺ​ព្រះ​សីហ​នុ កែប កោះកុង និង​កំពត​ម្ចាស់ផ្ទះ ដំណើរការ​ប្រកួត​នៅ​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២០ ។

សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH ស្តែង​ចេញ​នូវ​ការ​តាំងចិត្ត​ដ៏​មោះមុត​របស់​អ្នក ជាមួយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​។ ពិសា​ដោយ​ការ​ទទួលខុសត្រូវ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ