ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់នៅជាន់ក្រោមអត់ដឹង លុះពេលដឹង​ក្លាយជាអណ្តាតភ្លើងលេបត្របាក់ខ្ទេច​

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ផ្ទះ​មួយ​ខ្នង​សង់​អំពី​ថ្ម​ក្រោម ឈើ​លើ ដំបូល​ប្រក់​ក្បឿង មាន​ទំហំ​បណ្តោយ​១៦​ម៉ែត្រ​និង​ទទឹង​៦,២០​ម៉ែត្រ ត្រូវ​អគ្គិភ័យ​ឆាបឆេះ​បណ្តាល​ឱ្យ​ផ្ទះ​ជាន់​លើ​ខូចខាត​អស់​ទាំងស្រុង ចំណែក​ផ្ទះ​ជាន់​ក្រោម​ត្រូវ​ភ្លើង​ឆេះ​រោល​ខ្លាំង​មិន​អាច​ប្រើប្រាស់​ទៀត​បាន​ទេ រីឯ​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៀត​ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​ផង​ដែរ ។…

ខេត្តកណ្ដាល ៖ ផ្ទះ​មួយ​ខ្នង​សង់​អំពី​ថ្ម​ក្រោម ឈើ​លើ ដំបូល​ប្រក់​ក្បឿង មាន​ទំហំ​បណ្តោយ​១៦​ម៉ែត្រ​និង​ទទឹង​៦,២០​ម៉ែត្រ ត្រូវ​អគ្គិភ័យ​ឆាបឆេះ​បណ្តាល​ឱ្យ​ផ្ទះ​ជាន់​លើ​ខូចខាត​អស់​ទាំងស្រុង ចំណែក​ផ្ទះ​ជាន់​ក្រោម​ត្រូវ​ភ្លើង​ឆេះ​រោល​ខ្លាំង​មិន​អាច​ប្រើប្រាស់​ទៀត​បាន​ទេ រីឯ​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៀត​ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​ផង​ដែរ ។ ពាក់ព័ន្ធ​នឹង​ករណី​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​នៅផ្ទះ​ឈើជាន់​លើ ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នា​២០២០ នៅ​ចំណុច​ផ្ទះ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ខ្សាច់​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ។

ម្ចាស់ផ្ទះ​កើតហេតុ​ខាងលើ​ឈ្មោះ នៅ សា​រ៉​ន ភេទ​ស្រី អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ដោយសារ​ទុ​ស្សេ​ខ្សែភ្លើង​នៅ​លើ​ផ្ទះ​ឈើ​ជាន់​ខាងលើ ហើយ​ម្ចាស់​នៅផ្ទះ​ជាន់​ខាងក្រោម​មិន​បានដឹង​ជា​មុន​ថា​មាន​ភ្លើង​ឆេះ​ឡើយ លុះ​​ពេលមាន​​អណ្តាតភ្លើង​ឆេះ​ខ្លាំង ទើប​ម្ចាស់ផ្ទះ​ដឹង ហើយ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ជិតខាង​ចេញ​មក​ជួយ​ពន្លត់ និង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា ក្នុង​ហេតុការណ៍​ខាងលើ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​បាន​​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ល្វាឯម ២​គ្រឿង ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​៦​រថយន្ត និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្រុក​ខ្សាច់កណ្តាល​មួយ​គ្រឿង ដោយ​ប្រើ​ទឹក​អស់​មួយ​រថយន្ត​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា អគ្គី​ភ័យ​ខាងលើ​បាន​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល​ថ្ងៃ​ដដែល​។ ក្នុង​ហេតុការណ៍​ខាងលើ​បណ្តាល​ឱ្យ​ផ្ទះ​ឈើ​ជាន់​ខាង​ឈើ​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង ចំណែក​ផ្ទះថ្ម​ជាន់​ខាងក្រោម​ត្រូវ​ភ្លើង​ឆេះ​រោល​ខ្លាំង មិន​ប្រើប្រាស់​ទៀត​បាន​ទេ ។ រីឯ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​រួម​មាន​ប្រាក់​ចំនួន​៣​ពាន់​ដុល្លារ និង​ប្រាក់​១​លាន​រៀល​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង ប៉ុន្តែ​មិន​បណ្ដាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ ។

ក្នុង​សកម្មភាព​ពន្លត់អគ្គីភ័យ​ខាងលើ ដឹកនាំ​កម្លាំង​ដោយ​លោក យី យ៉េន អភិបាលរង​ស្រុក និង​លោក​វរសេនីយ៍ឯក ហេង សុផល អធិការ​នគរបាល​ស្រុក​ល្វាឯម និង​កម្លាំង​សមត្ថកិច្ច​ចូលរួម​សរុប​១៨​នាក់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ