ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បី​សុខភាព​និង​សុវត្ថិភាព ចុះ​ពិនិត្យ​ចំណី​អាហារ មុន​បុណ្យចូលឆ្នាំ​ចិន​-​វៀត​ណាម

4 ឆ្នាំ មុន
  • ក្រចេះ

​ខេត្តក្រចេះ​ ៖ ក្រុម​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តក្រចេះ​បានឱ្យដឹងថា មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យលើ​មុខទំនិញ ចំណី​អារ​ហារតាម​ទីផ្សារ​ក្នុង​តំបន់​ជាប់​និង​ព្រំដែន ដែល​ជាតំបន់​សម្បូរ​ទៅ​ដោយ​ទំនិញនាំ​ចូល​ពី​ប្រទេស​វៀតណាម (ព្រំដែន​វៀតណាម) ក្នុង​គោលបំណង​លើកកំពស់​សុវត្ថិភាព​ចំណី​អារ​ហារដល់​អ្នក​ទទួលទាន​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន ​និង​វៀតណាម ​។…

​ខេត្តក្រចេះ​ ៖ ក្រុម​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តក្រចេះ​បានឱ្យដឹងថា មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យលើ​មុខទំនិញ ចំណី​អារ​ហារតាម​ទីផ្សារ​ក្នុង​តំបន់​ជាប់​និង​ព្រំដែន ដែល​ជាតំបន់​សម្បូរ​ទៅ​ដោយ​ទំនិញនាំ​ចូល​ពី​ប្រទេស​វៀតណាម (ព្រំដែន​វៀតណាម) ក្នុង​គោលបំណង​លើកកំពស់​សុវត្ថិភាព​ចំណី​អារ​ហារដល់​អ្នក​ទទួលទាន​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន ​និង​វៀតណាម ​។

​អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត លោក យាង បាក បាន​ថ្លែង​ថា ក្រុម​មន្ត្រី​របស់​លោក បានសហការ​ជា​មួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​បង្កើន​សកម្មភាព​ពេញ​មួយ​ថ្ងៃ​ទី​២១ ខែមករា ក្នុង​ការ​ចុះត្រួតពិនិត្យ​មើល​លើ​គ្រប់មុខ​ទំនិញ ដែល​កំពុង​តែ​ដាក់​លក់​នៅ​តាម​តូប​ផ្សារ​និង​ផ្ទះផ្សារ​ជា​ច្រើនកន្លែង​នៅ​ផ្សា​រកា​បី ក្នុង​ឃុំ​
ក្រ​ញូ​ង​សែន​ជ័យ ស្រុក​ស្នួល ក៏​ដូច​ជា​នៅ​តាម​បណ្តា​ផ្សារ​នានា​ផ្សេង​ទៀត នៅ​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ​។

លោក​បន្តថា ក្នុង​សកម្មភាព​នា​ព្រឹកនោះ ​ក្រុម​មន្ត្រី​ជំនាញ​បាន​ពិនិត្យ​លើ​គ្រឿង​ឧ​ភោគ​ បរិភោគ​ប្រចាំថ្ងៃ​មួយ​ចំនួន ដែល​កន្លង​មក​តែងតែ​រក​ឃើញ​មាន​សារធាតុ​គីមី​នោះ​ តែ​ការ​ពិនិត្យ​គឺ​រក​មិនឃើញ​មាន​សារធាតុ​មិន​ប្រក្រតី​ទៀត​នោះ​ទេ​ ។ ​បើ​ទោះជា​បែប​ណា មានទឹក​ភេសជ្ជៈ​និង​គ្រឿង​ឧបភោគមួយ​ចំនួន​ដែល​កំពុង​តែ​ដាក់​លក់ ត្រូវ​បាន​ក្រុមការងារ​ពិនិត្យ​ឃើញ​ហួស​សុពលភាព​ប្រើប្រាស់ និង​ត្រូវ​បាន​រឹបអូស​យក​មក​បំផ្លាញ​ចោល​។

លោកថា ដើម្បី​ធានា​សុខភាព​ពលរដ្ឋ​ជា​អ្នក​ទទួលទាន និងដើម្បី​ធានា​លើ​មុខម្ហូប គ្មាន​សារធាតុ​គីមី គឺ​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល តែងតែ​ចុះ​ពិនិត្យ​នៅ​តាម​ផ្សារ​មួយ​ចំនួន​ជាប់ជា​ប្រចាំ​។ ក្រៅពី​នោះ​មន្ត្រី​ជំនាញ ក៏​បាន​ចែក​ជូន​ផ្ទាំង​រូបភាព​ផ្សព្វផ្សាយ​អប់រំ​សុខភាព​សុវត្ថិភាព ចំណីអាហារ មុខ​ទំ​ទិញ​ដែល​ហាមឃាត់ ហួស​កាល​បរិ​ច្ឆេ​ត ដូច​ជា​លក្ខ​ណះ​ការ​វេច​ខ្ចប់ និង​ផ្សព្វផ្សាយ ជួន​ដល់​មហាជន ពី​វិធី​ជ្រើសរើស​មុខទំនិញ​គ្រឿង​បរិភោគ​មុន​និង​ទិញ​មក​ប្រើប្រាស់។

អត្ថបទសរសេរ ដោយ