ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​ជំរុញ​មន្ត្រី​ពិនិត្យ​តាមដាន​ការ​ប្រើ​អំណាច ដើម្បី​បុគ្គល​បក្សពួក​រំលោ.ភ​បំពាន​ពលរដ្ឋ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​មន្ត្រី​ទាំងអស់​ត្រូវ​ខិតខំ និង​ពិនិត្យ​តាមដាន​ការ​ប្រើ​អំណាច ដើម្បី​ប្រយោជន៍​បុគ្គល​បក្សពួក​ដែល​ផ្ទុយ​ពី​យុទ្ធសាស្ត្រ​ស្នូល​របស់​រាជរដ្ឋាភិបាល​ក៏​ដូច​ជា ក្រសួង ។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​មន្ត្រី​ទាំងអស់​ត្រូវ​ខិតខំ និង​ពិនិត្យ​តាមដាន​ការ​ប្រើ​អំណាច ដើម្បី​ប្រយោជន៍​បុគ្គល​បក្សពួក​ដែល​ផ្ទុយ​ពី​យុទ្ធសាស្ត្រ​ស្នូល​របស់​រាជរដ្ឋាភិបាល​ក៏​ដូច​ជា ក្រសួង ។ ថ្លែង​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៩ និង​ផែនការ​ទិស​ដៅ​ភារកិច្ច ឆ្នាំ​២០២០ របស់​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​ដែល​បាន​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​២០ ខែមករា​នេះ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ។

លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី​បាន​បង្ហាញ​ពី​វឌ្ឍនភាព​នៃ​បេសកកម្ម​ចំបង​របស់​ក្រសួង ដើម្បី​ឲ្យ​អង្គសន្និបាត​ធ្វើការ​ត្រួតពិនិត្យ​តាមដាន​ដូច​ជា ការ​អនុវត្ត​ច្បាប់​ទប់ស្កាត់​អំពើ​ពុក​រលួយ ភាព​អយុត្តិធម៌​ក្នុង​សង្គម និង​ការ​រំលោភ​បំពាន​ដោយ​ប្រើ​អំណាច ដើម្បី​បំរើ​ប្រយោជន៍​បុគ្គល និង​បក្សពួក​គ្រួសារ និង​ការពារ​សិទ្ធ​របស់​ពលរដ្ឋ និង​សុវត្ថិភាព​សាធារណៈ​ពោល គឺ​ពង្រឹង​អភិបាលកិច្ច​ល្អ​ដែល​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ ដើម្បី​កំណើន​ការងារ​សមធម៌ និង​ប្រសិទ្ធភាព​របស់​រាជរដ្ឋាភិបាល ។

ទន្ទឹម​នឹង​ការ​ពិនិត្យ​លើ​របាយការណ៍​ប្រចាំឆ្នាំ​២០១៩ លោក​ជំទាវ ម៉ែ​ន សំ​អន បាន​ផ្តល់​ជា​ការ​លើក ទឹកចិត្ត​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រី​គ្រប់​ថ្នាក់​ចំណុះ​ឲ្យ​ក្រ​សួ ដែល​បាន​អនុវត្ត​ប្រកបដោយ​លទ្ធផល​ល្អ​ក្នុង​សកម្មភាព​ការងារ​កន្លង​មក មាន​លក្ខណៈសម្បត្តិ​ថ្លៃថ្នូ​ស័ក្តិ​សមជា​អ្នកបម្រើ​ដ៏​ល្អ​របស់​ប្រជាជន​ដោយ​ផ្លាស់​ប្តូរ​ឥរិយា​បទ​ប្រែក្លាយ​ខ្លួន​ទៅ​ជា​អ្នក​ផ្តល់​សេវា​ដ៏​មាន​ប្រសិទ្ធភាព និង​ជា​ដៃគូរ​អភិវឌ្ឍន៍​ដែល​អាច​ទុកចិត្ត​បាន​សំដៅ​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​តាម​រយៈ​ការ​បង្កើន​ប្រសិទ្ធ​ផល​សេវាកម្ម​សាធារណៈ ។

ជាមួយ​គ្នា​នេះ លោក​ជំទាវ​បាន​ផ្តាំផ្ញើ​ទៅ​មន្ត្រីរាជការ​ក្រសួង​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ឱ្យ​បាន​ល្អ តាម​អភិក្រម​ទាំង​ប្រាំ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី គឺ​៖ «​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​» ដែល​យើង​ត្រូវ​ចង​ចាំ​កុំ​ឲ្យ​ភ្លេចខ្លួន ។ ក្នុង​ឱកាស​សន្និបាត​រយៈពេល​ពេញ​មួយ​ថ្ងៃនេះ លោក​ជំទាវ ម៉ែ​ន សំ​អន បាន​សុំ​ឲ្យ​មាន​កិច្ច​ពិភាក្សា​តាម​ក្រុម​ទៅ​តាម​ការ​បែងចែក​រួច​ហើយ ដែល​ការ​បែង ចែក​នេះ​ទៅ​តាម​វិស័យ​សំខាន់​ៗ​ទាំង​បី​ក្រុម គឺ​ក្រុម​ទី​១ «​ការ​ប្រឈម​ក្នុង​ការងារ​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា ការ​តាក់តែង​ច្បាប់ និង​លិខិត​បទដ្ឋាន គតិយុត្តិ និង​ការ​ផ្សព្វផ្សាយ​ច្បាប់​» ក្រុម​ទី​២«​ការ​ប្រឈម​ក្នុង​ការងារ​អធិការកិច្ច​ដោះស្រាយ​ពាក្យបណ្តឹង និង​ការ​តាមដាន​ការ​អនុវត្ត​ច្បាប់​» និង​ក្រុម​ទី​៣«​ការ​ប្រឈម​ក្នុង​ការងារ​រដ្ឋបាល​ផែនការ ការ​បណ្តុះបណ្តាល​ហិរញ្ញវត្ថុ និង​ផ្គត់​ផ្គ​» នៅ​ពេល​រសៀល ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​លើក​ឡើង​ពី​ចំណុច​ល្អ​ៗ និង​ចំណុច​មិន​ទាន់​បាន​កែ​លម្អ​បញ្ហា​ប្រឈម​ទាំងឡាយ​ព្រមទាំង​លើក​នូវ​ដំណោះស្រាយ​ដ៏​សម​ស្រប និង​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ពិនិត្យ​សម្រេច​ដាក់ចុះ​ទិស​ដៅ និង​ផែនការ​សម្រាប់​អនុវត្ត​បន្ត ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ