ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជីកផ្នូរនៅឥណ្ឌូនេស៊ី រអ៊ូថាធ្វើការដល់កណ្តាលអាធ្រាត្ររាល់ថ្ងៃ សម័យកូវីដ

4 ឆ្នាំ មុន

ឥណ្ឌូនេស៊ី៖ តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា អ្នកជីកផ្នូរខ្មោច លោក Junaedi Bin Hakim…

ឥណ្ឌូនេស៊ី៖ តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា អ្នកជីកផ្នូរខ្មោច លោក Junaedi Bin Hakim បានប្រាប់ថា រូបលោកខំប្រឹងជីកផ្នូររហូតដល់ជិតពាក់កណ្តាលអធ្រាត្រស្ទើរតែរាល់ថ្ងៃ នៅក្នុងទីបញ្ចុះសពទីក្រុងចាកាតា ដោយរៀបចំឡូត៍សម្រាប់ជនជាតិឥណ្ឌូនេស៊ី ដែលបានស្លាប់ ចំពេលមានការកើនឡើងជាថ្មីនៃករណីស្លាប់ដោយជំងឺ កូវីដ ១៩ ។

លោក Junaedi អាយុ ៤៣ឆ្នាំ ដែលមុនពេលមានកូវីដ តែងតែបានចាកចេញពីធ្វើការនៅម៉ោង ៤រសៀល បានលើកឡើងថា «ខ្ញុំមានការព្រួយបារម្ភនិងភ័យខ្លាច ប៉ុន្តែនេះគឺជាផ្នែកមួយនៃការងារនិងការទទួលខុសត្រូវរបស់ខ្ញុំ» ។

ទីក្រុងចាកាតា គឺជាចំណុចកណ្តាលនៃការផ្ទុះឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលអាជ្ញាធរបានជួបការលំបាកអស់រយៈពេលជាច្រើនខែ ដើម្បីទប់ទល់នឹងវីរុសនេះ។ ប្រទេសនេះ បានរាយការណ៍ថា មានករណីឆ្លងជិត ២៤៥,០០០ករណី ដែលក្នុងនោះមានមនុស្សស្លាប់ ៩,៥៥៣នាក់ ដែលជាកម្រិតខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍។

Indonesian gravediggers under strain as COVID-19 burials surge in Jakarta -  SWI swissinfo.ch

ខុសពីរដ្ឋធានីអាស៊ីជាច្រើនទៀត អាជ្ញាធរទីក្រុងចាកាតា មិនបានដាក់ចេញនូវការចាក់សោរតឹងរ៉ឹងទេ ដែលជាវិធីសាស្រ្តមួយ ដែលអ្នកជំនាញផ្នែកសុខភាពមួយចំនួនបាននិយាយថា មានភាពធូររលុងពេក។

លោក Junaedi បាននិយាយថា «ជាធម្មតាយើងកប់មនុស្សប្រហែល ១០នាក់ជារៀងរាល់ថ្ងៃ។ ប៉ុន្តែសម្រាប់រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅពេលយើងបញ្ចុះសពដែលស្លាប់ដោយកូវីដ វាបានឈានដល់កម្រិតជាមធ្យម ៣០សព ក្នុងមួយថ្ងៃ» ។

Gravediggers in Jakarta Race Against Time by Edy Susanto - SEA Junction

សូមបញ្ជាក់ថា ចំនួនអ្នកស្លាប់នៅទូទាំងប្រទេសឥណ្ឌូនេស៊ីមានអត្រាជាមធ្យម ១១៤នាក់ក្នុងមួយថ្ងៃ ក្នុងមួយសប្តាហ៍កន្លងទៅនេះ ដែលកើនឡើងពី ៦៤ នៅខែមុន។ នេះបើយោងតាមទិន្នន័យផ្លូវការរបស់ភ្នាក់ងាររ៉យទ័រ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ