ស្វីស ៖ តាមប្រភពព័ត៌មាន Reuter បានឱ្យដឹងថា អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃអង្គារ៍នេះថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ អាចត្រៀមរួចរាល់នៅដំណាច់ឆ្នាំនេះ។
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក ថ្លែងនៅចុងបញ្ចប់នៃការប្រជុំរយៈពេល ២ថ្ងៃ របស់ក្រុមប្រឹក្សាប្រតិបត្តិស្តីពីជំងឺរាតត្បាត បាននិយាយថា៖ «យើងនឹងត្រូវការវ៉ាក់សាំង ហើយសង្ឃឹមថានៅចុងឆ្នាំនេះយើងអាចមានវ៉ាក់សាំងប្រើប្រាស់។ សង្ឃឹមគឺនៅតែមាន»។
គួរបញ្ជាក់ផងដែរថា វ៉ាក់សាំងកូវីដពិសោធន៍ចំនួនប្រាំបួន កំពុងស្ថិតនៅក្នុងការត្រួតពិនិត្យឯកន្លែងពិសោធន៍វ៉ាក់សាំង COVAX ដែលមានគោលដៅចង់ចែកចាយវ៉ាក់សាំងឱ្យបាន ២ពាន់លានដូស នៅចុងឆ្នាំ២០២១៕ ដកស្រង់ចេញពីវេបសាយ ៖ reuters
ចែករំលែកព័តមាននេះ