ស្រីលង្កា៖តាមប្រភពព័ត៌មាន BBC បានឱ្យដឹងថា ប្រទេសស្រីលង្កានិយាយថា ខ្លួនកំពុងបញ្ជូនកាកសំណល់ចំនួន ២១កុងតឺន័រ ត្រឡប់ទៅចក្រភពអង់គ្លេសវិញ បន្ទាប់ពីពួកគេត្រូវបានរកឃើញថា មានផ្ទុកសារធាតុគ្រោះថ្នាក់។
មន្ត្រីគយបានឱ្យដឹងថា សម្រាមមន្ទីរពេទ្យត្រូវបានរកឃើញនៅក្នុងធុងជាច្រើនក្នុងចំណោមចំណុះ ២៦៣កុងតឺន័រ ដែលនាំចូលដោយក្រុមហ៊ុនឯកជន។ តាមការពិតទៅ នៅក្នុងកុងតឺន័រទាំងអស់នេះ គឺគេរំពឹងថានឹងមានរបស់ជជុះសម្រាប់ការប្រើប្រាស់ ដែលរួមមាន ពូក កម្រាលព្រំ និង របស់ផ្សេងទៀតដែលអាចយកទៅប្រើម្តងទៀតបាន។
កុងតឺន័រភាគច្រើនត្រូវបានរក្សាទុកនៅក្នុងឃ្លាំង ដោយមានតែបរិមាណតិចតួចប៉ុណ្ណោះដែលត្រូវបាននាំចេញ។ អាជ្ញាធរបាននិយាយថា ក៏មានកាកសំណល់ប្លាស្ទិកនិងប៉ូលីស្ទីននៅក្នុងធុងផងដែរ។ វិធានការផ្លូវច្បាប់ត្រូវបានធ្វើឡើងបន្ទាប់ពីអាជ្ញាធរស្រីលង្កាបានចាត់ទុកវាជារបស់គ្រោះថ្នាក់នៅឆ្នាំ ២០១៨ ។
ក្រុមមន្ត្រីបាននិយាយថា កុងតឺន័រទាំង ២១ បានចាកចេញពីប្រទេសស្រីលង្កាកាលពីថ្ងៃសៅរ៍។ អ្នកនាំពាក្យគយ លោក Sunil Jayaratne បាននិយាយថា ការនាំចូលបានរំលោភលើច្បាប់និងបទប្បញ្ញត្តិអន្តរជាតិ និងសហភាពអឺរ៉ុប ស្តីពីកាកសំណល់គ្រោះថ្នាក់និងការចោលកាកសំណល់ទាំងនោះ។
ទីភ្នាក់ងារបរិស្ថានអង់គ្លេសបាននិយាយថា ខ្លួនបានប្តេជ្ញាចិត្តក្នុងការដោះស្រាយការនាំចេញសម្រាមខុសច្បាប់។ អ្នកនាំពាក្យបាននិយាយថា យើងកំពុងទាក់ទងជាមួយអាជ្ញាធរស្រីលង្កា ហើយបានស្នើសុំព័ត៌មានបន្ថែម ដែលនឹងអនុញ្ញាតឱ្យយើងបើកការស៊ើបអង្កេតជាផ្លូវការ៕ ដកស្រង់ចេញពីវេបសាយ ៖ bbc
ចែករំលែកព័តមាននេះ