ចិន ៖ តាមប្រភពព័ត៌មាន Oddity Central បានឱ្យដឹងថា វីដេអូរបស់នារីបុគ្គលិកអនាម័យវ័យក្មេងម្នាក់ ដែលហាក់ដូចជាកំពុងផឹកទឹកត្រង់ចេញពីចានបង្គន់ បានធ្វើឱ្យមានការជជែកដេញដោលយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គមចិននៅសប្តាហ៍នេះ។
បុគ្គលិកអនាម័យរបស់ក្រុមហ៊ុនផលិតជីមួយ ដែលមានទីតាំងនៅខេត្តសានតុងប្រទេសចិន បានធ្វើឱ្យមានការជជែកវែកញែក បន្ទាប់ពីវីដេអូបង្ហាញពីការផឹកទឹកចេញពីចានបង្គន់ ដែលនាងបានសម្អាតរួចហើយ។
សកម្មភាពបែបនេះ បានធ្វើឱ្យមានការជជែកពេញបណ្តាញអ៊ីនធើណេត។ ស្ត្រីវ័យក្មេងដែលមានត្រកូល Luo ត្រូវបានគេរាយការណ៍ថា បានផឹកទឹកចេញពីចានបង្គន់ ដើម្បីបង្ហាញចៅហ្វាយថា នាងពិតជាបានសម្អាតបង្គន់បានស្អាតមែន។ ចៅហ្វាយរបស់នាងបានទះដៃអបអរសាទរ ពេលដែលនាងបានលើកដាច់អស់មួយកែវ។
សាធារណជនបានចោទប្រកាន់ចៅហ្វាយថា បានធ្វើឱ្យបុគ្គលិកមានភាពអាម៉ាស់។ តែខាងចៅហ្វាយបានប្រាប់ថា ការធ្វើបែបនេះគឺជាការស្ម័គ្រចិត្តរបស់បុគ្គលិកនោះទេ ហើយបុគ្គលិកម្នាក់នោះបានធ្វើបែបនេះជាច្រើនឆ្នាំមកហើយ។ នាងធ្វើបែបនេះ គឺដើម្បីយកចិត្តចៅហ្វាយថា នាងពិតជាធ្វើការសម្អាតបានល្អមែន។
ខណៈពេលដែលអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានសរសើរចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើការងាររបស់នាង អ្នកខ្លះទៀតក៏បានចាត់ទុកសកម្មភាពរបស់នាងថា ជាអំពើគួរឱ្យខ្ពើម និងមិនមានភាពថ្លៃថ្នូរ៕ ដកស្រង់ចេញពីវេបសាយ ៖ odditycentral
ចែករំលែកព័តមាននេះ